ព័ត៌មាន
ដំឡូងមី និងគ្រាប់ស្វាយចន្ទីរបស់កម្ពុជា នឹងត្រូវនាំចេញទៅទីផ្សារចិនក្នុងគ្រាបន្ទាប់
តំណាងការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន ថា ប្រទេសចិនកំពុងក្លាយជាទីផ្សារដ៏សំខាន់មួយ សម្រាប់ផលិតផលកសិកម្ម របស់កម្ពុជា និងមានសក្តានុពលទូលំទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការនៅលើដំឡូងមី និងគ្រាប់ស្វាយចន្ទី នាពេលអនាគត។
លោក Zhang Yuntao លេខាទី២នៃការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា លើកឡើងក្នុងសិក្ខាសាលា ស្តីពីលក្ខខណ្ឌតម្រូវនិងកិច្ចសម្រួលពាណិជ្ជកម្មនាំចេញទៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ថា នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំហំនៃការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ប្រទេសចិនបានពង្រីកជាលំដាប់ ដោយបានក្លាយជា ចំណុចលេចធ្លោ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បច្ចុប្បន្នកសិផលកម្ពុជាដែលអនុញ្ញាតឱ្យនាំ ចេញទៅប្រទេសចិនរួមមាន៖ អង្ករ ចេក ស្វាយ មៀន ដូងជាដើម។
លោក បន្តឱ្យដឹងថា ចំពោះការនាំចេញផ្លែដូងរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៤ បានបញ្ចប់និតីវិធីទាំងស្រុងសម្រាប់នាំចេញទៅ កាន់ប្រទេសចិន ដោយក្លាយជាផ្លែឈើធំទី៤ សម្រាប់នាំចេញទៅប្រទេសចិនបន្ទាប់ពី ចេក ស្វាយ និងមៀន។ នេះបានបង្ហាញថា កិច្ចសហប្រតិបត្តិការកសិកម្មចិន-កម្ពុជាបានឈានដល់កម្រិតថ្មីមួយ។ ក្នុងឆ្នាំ២០២៤ ដែរ កម្ពុជាបាននាំចេញអង្ករមានចំនួន ១១៧ ពាន់តោនទៅប្រទេសចិន, ប្រទេសចិនបានក្លាយជាទីផ្សារដ៏សំខាន់មួយសម្រាប់ផលិតផលកសិកម្មកម្ពុជា ហើយមានសក្តានុពលទូលំ ទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការលើដំឡូងមី និងគ្រាប់ស្វាយចន្ទីនាពេលអនាគត។
លោក Zhang Yuntao បញ្ជាក់ថា ដើម្បីជំរុញនាំចេញផលិតផលកសិកម្មកម្ពុជាទៅចូលទីផ្សារចិន ត្រូវប្រតិបត្តិតាមនីតិវិធី ដូចជា៖ ជំហានទី១ ក្រុមហ៊ុននាំចេញត្រូវតែចុះបញ្ជីការ និងរោងចក្រវេចខ្ចប់របស់ខ្លួន នៅអគ្គនាយកដ្ឋានគយចិន ដើម្បីធានាថា ផលិតផលរបស់ខ្លួនសមស្របនឹងស្តង់ដារអធិការកិច្ចចិន។ ជំហានទី២ គឺការរៀបចំឯកសារ រួមទាំងវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ទំនិញ ហើយត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងកូតា ផលិតផលមួយចំនួន និងវិញ្ញាបនបត្រអធិការកិច្ច (ដូចជាអង្ករ) ត្រូវដាក់ពាក្យ សុំវិញ្ញាបនបត្រកូតាពន្ធគយរបស់ប្រទេសចិន ហើយពន្ធគយក្នុងកូតាមានកម្រិតទាបរហូតដល់ ១ ភាគរយ។ ជំហានទី៣ គឺការបោស សំអាត ដើម្បីឆ្លងកាត់គយ បន្ទាប់ពីទំនិញមកដល់កំពង់ផែចិន ត្រូវដាក់ឯកសារដូចជា ទម្រង់បែបបទគយ វិក្កយបត្រ បញ្ជីវេចខ្ចប់។
ក្រៅពីនេះសហគ្រាសទាំងអស់គួរយកចិត្តទុកដាក់នូវបញ្ជីចូលប្រើប្រាស់ក្នុងទីផ្សារ និងស្តង់ដារអធិការកិច្ចថ្មីៗ នៃអគ្គនាយក ដ្ឋានគយប្រទេសចិន ដោយត្រូវពង្រឹងការគ្រប់គ្រងគុណភាព យោងតាមពង្រឹងការបង្ការ និងកំចាត់សត្វល្អិតនិងជំងឺ និងការគ្រប់គ្រង សំណល់ថ្នាំសម្លាប់សត្វល្អិត ដើម្បីជៀសវាងកុំឱ្យមានការបដិសេធមិនឱ្យចូល។ ក្រៅពីនេះក្រុមហ៊ុននានាត្រូវពឹងផ្អែកលើភាគលាភ នៃ កិច្ចព្រមព្រៀងពាណិច្ចកម្មសេរីនានាដូចជា RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីកាត់បន្ថយថ្លៃដើមពន្ធគយ និង ពង្រីកសក្តានុពលទីផ្សារ។ ជាងនេះទៀត ម្ចាស់ក្រុមហ៊ុនត្រូវស្វែងរកវិធីអាជីវកម្មថ្មីៗដូចជា ដើម្បីលក់កសិផលខ្លួនដល់អតិថិជនចិន ដោយផ្ទាល់ តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ដើម្បីកាត់បន្ថយខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យកាន់តែខ្លី និងបង្កើនប្រាក់ ចំណេញ៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន2 days ago
ចិនសន្យាពូនជ្រំទំនាក់ទំនងកម្ពុជាឱ្យដល់កម្រិតមួយទៀត និងជួយលើកមុខមាត់កម្ពុជាទាំងក្នុងថ្នាក់តំបន់ និងពិភពលោក
-
ព័ត៌មាន2 days ago
នាវាកងស្វ័យការពារជើងទឹកជប៉ុន ពីរគ្រឿង ចូលសំចតទស្សនកិច្ចនៅកម្ពុជា
-
ព័ត៌មាន4 days ago
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម ស៊ី ជីនពីង
-
ព័ត៌មាន23 hours ago
ព្រឹកស្អែក សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពតជាផ្លូវការ
-
ព័ត៌មាន4 days ago
សង្ក្រាន្តស្វាយរៀងរយៈពេល៣ថ្ងៃមានភ្ញៀវទេសចរនិងពលរដ្ឋជាង៦សែននាក់បានចូលមកលេងកម្សាន្តនៅក្នុងភូមិសាស្ត្រខេត្ត
-
ព័ត៌មាន4 days ago
ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១លាន៧សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មាន1 week ago
កម្មករ កម្មការិនីជាង ២ពាន់នាក់ ជួបប្រជុំគ្នាដើម្បី អបអរឆ្នាំថ្មីប្រពៃណីជាតិ មុនឈប់សម្រាកពីការងារ
-
ព័ត៌មាន1 day ago
អាជ្ញាធរទន្លេសាប បញ្ជាអោយក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយដីចេញពីទន្លេសាបអោយអស់ ក្រោយចុះពិនិត្យនៅទីតាំងផ្ទាល់