ព័ត៌មាន
វិស័យធំៗចំនួន៦ នឹងជួយគាំទ្រសេដ្ឋកិច្ចកម្ពុឆ្នាំ២០២៥ ឱ្យសម្រេចបានលើសពី ៦%
កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ នេះ នឹងកើនឡើងលើសពី ៦% គាំទ្រដោយឧស្សាហកម្មកាត់ដេរ និងស្បែកជើង សំណង់ និងអចលនទ្រព្យ ទេសចរណ៍ និងកសិកម្ម, ដែលបញ្ហានេះ កម្ពុជាត្រូវតែធ្វើពិពិធកម្ម និងកសាងភាពធន់ ដើម្បីធានាឱ្យបាននូវការ អភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
តាមឯកសារទស្សនាទាន សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ស្តីពីយុទ្ធសាស្រ្តកំណើនថ្មីរបស់ប្រទេសកម្ពុជា និងអាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព បានរំលេចឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាកំពុងតែងើបឡើងវិញ ជាបណ្តើរៗ ក្នុងរយៈពេលក្រោយពីវិបត្តិជំងឺរាតត្បាត ដោយមានកំណើនផលិតផលក្នុងស្រុកសរុប ផ.ស.ស. ក្នុងអត្រា ៥% ក្នុងឆ្នាំ ២០២៣ និង ៦% នៅឆ្នាំ២០២៤ ក្នុងនោះវិស័យផលិតកម្ម ជាពិសេសក្នុងវិស័យកាត់ដេរ និងវិស័យមិនមែនកាត់ដេរ ស្ទើរតែត្រលប់ ទៅកម្រិតមុនវិបត្តិជំងឺរាតត្បាត។ ចំណែកនៅឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងកើនឡើងលើសពី ៦% គាំទ្រដោយ ឧស្សាហកម្មកាត់ដេរ និងស្បែកជើង សំណង់ និងអចលនទ្រព្យ ទេសចរណ៍ និងកសិកម្ម។ តែទោះបីយ៉ាងណាធ្វើឱ្យប្រទេសកម្ពុជា ងាយរងគ្រោះពីការប៉ះទង្គិចពីខាងក្រៅ ការប្រែប្រួលទីផ្សារសកល និងការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ច ដែលរំលេចឱ្យឃើញពីភាព ចាំបាច់ ក្នុងវិធានការធ្វើពិពិធកម្ម និងកសាងភាពធន់ ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
បញ្ហានេះ, ទិដ្ឋភាពសេដ្ឋកិច្ច និងនយោបាយសកល កំពុងស្ថិតក្នុងស្ថានភាពនៃការផ្លាស់ប្ដូរយ៉ាងខ្លាំង ដែលឆ្លុះបញ្ចាំងតាម រយៈភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ការកើនឡើងនៃប្លុកប្រទេសក្នុងតំបន់ ការធ្លាក់ចុះនៃទំនុកចិត្តទៅលើស្ថាប័នពហុភាគី បរិវត្តកម្មឌីជីថលយ៉ាងឆាប់រហ័ស និងការកើនឡើងនៃភាពបន្ទាន់នៃចីរភាពបរិស្ថាន។ ជវភាពនៃការផ្លាស់ប្តូរទាំងនេះ បង្កើតបានទាំង បញ្ហាប្រឈម និងកាលានុវត្តភាពសម្រាប់កម្ពុជា។ បញ្ហានេះ ដូចប្រទេសដទៃទៀតផងដែរ ដែលកម្ពុជាត្រូវតែស្វែងរកផ្លូវរបស់ខ្លួន ក្នុងបរិការណ៍នៃពិភពលោកដែលកាន់តែ ស្មុគស្មាញ និងមានភាពមិនច្បាស់លាស់។
ចក្ខុវិស័យកំណើនសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ទាមទារឱ្យមានយុទ្ធសាស្ត្រថ្មី ដែលលើសពីការស្តារឡើងវិញ នូវកត្តាជំរុញកំណើន របស់ខ្លួនដូចជា ទេសចរណ៍ ផលិតកម្មមានតម្លៃបន្ថែមទាប អចលនទ្រព្យ និងកសិកម្ម។ មូលដ្ឋានគ្រឹះសម្រាប់កំណើននាពេល អនាគត គឺមិនត្រឹមតែត្រូវពង្រឹងធនធានដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកទៅកាន់ប្រភពថ្មីនៃកាលានុវត្តភាព ដែលមិន ទាន់ចាប់យក, ជាមួយនឹងការផ្ដល់ការងារសមរម្យ និងធានានូវការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។
លោកជំទាវបណ្ឌិត ជា សិរី ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន CDRI និងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើក ឡើងថា គោលបំណងចម្បងនៃសន្និសីទឆ្នាំនេះ គឺដើម្បីធ្វើការវាយតម្លៃពីភាពខ្លាំងនិងភាពខ្សោយ នៃសមិទ្ធកម្មសេដ្ឋកិច្ចរបស់កម្ពុជា នាពេលបច្ចុប្បន្ន ដើម្បីកំណត់ទិដ្ឋភាពសំខាន់ៗ ដែលចាំបាច់ត្រូវកែលម្អ ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា។ សន្និសីទឆ្នាំនេះ ក៏ធ្វើការសម្របសម្រួលកិច្ចសន្ទនាក្នុងចំណោមអ្នកជំនាញជាន់ខ្ពស់ជាតិ និងអន្តរជាតិផងដែរ ដើម្បីយល់ឱ្យកាន់តែច្បាស់ អំពី បញ្ហាប្រឈមចំពោះមុខ និងកាលានុវត្តភាព ដើម្បីជួយកម្ពុជាក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព ក្នុងបរិការណ៍ ដែលស្ថានភាពមានភាពមិនច្បាស់លាស់ ដែលអាចប៉ះពាល់ដល់គន្លងនៃការអភិវឌ្ឍនាពេលអនាគតនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី





-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា