ព័ត៌មាន
គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីផលប៉ះពាល់នៃផលិតផលក្លែងក្លាយ សុវត្ថិភាពចំណីអាហារ និងទិដ្ឋភាពច្បាប់
ភ្នំពេញ÷ ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានសហការជាមួយសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានរៀបចំសិក្ខាសាលាក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជន ជាពិសេសម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្ម រួមទាំងម្ចាស់អាជីវកម្មសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ឱ្យទទួលបាននូវចំនេះដឹងអំពីផលប៉ះពាល់នៃផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម និងគោលការណ៍ច្បាប់នានា ។
សិក្ខាសាលានេះបានប្រព្រឹត្តធ្វើឡើង នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅសាលដឹហ្គ្រេនធើរេស រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក. ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន ជាសមាជិក គ.ប.ផ.ក. មកពីក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ រួមនឹងឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសសរុបប្រមាណ៥០០នាក់។
មានប្រសាសន៍ក្នុងពិធីបិទអង្គសិក្ខាសាលា ឯកឧត្ដម នៅ លក្ខណា ប្រធាន គ.ប.ផ.ក. បានកោតសរសើឬ និងថ្លែងអំណរគុណដល់ ឯកឧត្តមឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ដែលបានសហការរៀបចំឱ្យមានសិក្ខាសាលាដ៏មានសារៈសំខាន់បំផុតនេះឡើង និងវាលគ្មិនជំនាញៗ បានមកធ្វើបទបង្ហាញដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមលើទិដ្ឋភាពច្បាប់ និងផលប៉ះពាល់បណ្ដាលមកពីផលិតផលក្លែងក្លាយ អាហារផ្ទុកសារធាតុគីមីហួសកម្រិត ឱសថគ្មានសុវត្ថិភាពជាដើម ដែលបានបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព ប៉ះពាល់ដល់សេដ្ឋកិច្ចអ្នកប្រើប្រាស់ផ្ទាល់ ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងសុវត្ថិភាពសង្គម។
ឯកឧត្ដម ប្រធាន គ.ប.ផ.ក. បានបន្ថែមថា ដើម្បីដោះស្រាយបញ្ហាទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ទន្ទឹមនឹងវិធានការនានា និងយន្តការចាំបាច់មួយចំនួន ដែលបានដាក់ចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ រួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចនៃបណ្ដាក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធហើយនោះ ឯកឧត្ដមក៏សូមអំពាវនាវដល់សាធារណៈជនទាំងអស់ ជាពិសេសម្ចាស់អាជីវកម្មគ្រប់ប្រភេទ សូមចូលរួមគោរពច្បាប់ឱ្យម៉ឺងម៉ាត់ ចៀសវាងប្រឈមទោសទណ្ឌ និងចូលរួមសហការទាំងអស់គ្នា បង្កា ទប់ស្កាត់ ការផលិត ការនាំចូល ការស្តុកទុក ការចែកចាយ ការលក់ផលិតផលទាំងឡាយណាដែលខុសទៅនឹងច្បាប់ ជាពិសេសផលិតផលក្លែងក្លាយ ចំណីអាហារផ្ទុកសារធាតុគីមីលើសកម្រិត និងឱសថគ្មានសុវត្ថិភាពជាដើម ដើម្បីរួមគ្នាការពារឱ្យបាននូវសុខភាពសាធារណៈ សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងសុវត្ថិភាពសង្គមរបស់យើងទាំងអស់គ្នា។
ឯកឧត្ដម បានបន្តថា ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដូចមានចែងនៅក្នុងសេចក្ដីសម្រេច និងអនុសាសន៍ដឹកនាំជាប់ជាប្រចាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាទិសដៅរបស់គ.ប.ផ.ក. នឹងខិតខំឱ្យអស់ពីលទ្ធភាពដើម្បីបញ្ជ្រាបការយល់ដឹងបែបនេះទៅតាមគ្រប់រូបភាព ដូចជាតាមរយៈការផ្សព្វផ្សាយនៅលើផេកផ្លូវការ គ.ប.ផ.ក. តាមបណ្ដាញសង្គមឬបណ្ដាញសារព័ត៌មាន តាមរយៈសិក្ខាសាលា និងតាមរយៈចុះផ្សព្វផ្សាយដោយផ្ទាល់ទៅដល់គោលដៅសំខាន់ៗ រួមមាន សាលារៀន រោងចក្រ ទីតាំងលក់ដូរ និងតាមផ្សារនានាជាដើម៕ អត្ថបទបានសុខរិទ្ធិ









-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ