ព័ត៌មាន
សេចក្តីព្រាងផែនការយុទ្ឋសាស្រ្តជាតិប្រឆាំងអំពើពុករលួយដំណាក់កាលទី៤ បន្តផ្តោតលើការដ្ឋានយុទ្ធសាស្រ្តចំនួន៦
អនុលោមតាមច្បាប់ស្តីការប្រឆាំងអំពើពុករលួយ ផែនការយុទ្ធសាស្រ្តជាតិប្រឆាំងអំពើពុករលួយត្រូវបានរៀបចំ និងដាក់ឲ្យអនុវត្តរៀងរាល់៥ឆ្នាំម្តង ដោយដំណាក់កាលទី៤នេះ ពោលចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ បន្តផ្តោតលើការដ្ឋានយុទ្ធសាស្រ្តចំនួន៦។

អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ.ប.ព ឬ ACU នៅព្រឹកថ្ងៃទី២២ខែឧសភានេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់សេចក្តីព្រាងផែនការយុទ្ធសាស្រ្តជាតិប្រឆាំងអំពើពុករលួយដំណាក់កាលទី៤ (២០២៥-២០៣០) ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដោយមានការចូលរួមពីតំណាងព្រឹទ្ធសភា រដ្ឋសភា ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយតាមក្រសួងស្ថាប័ននានាសរុបប្រមាណ១៥០នាក់ ស្ថិតនៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។

នៅក្នុងអង្គពិធី កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងថា ដូចអាណត្តិមុនៗដែរ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ (២០២៥-២០៣០) ត្រូវបានបន្ស៊ី និងសម្របតាមកម្មវិធីគោលនយោបាយរដ្ឋ ដោយរួមមាននូវ ចំណាត់ការ និងសកម្មភាពការងារនានាដែលចូលរួមគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល វិស័យឯកជន និងគាំទ្រដល់ការបំពេញកាតព្វកិច្ចកម្ពុជាមានចំពោះសហគមន៍អន្តរជាតិក្នុងវេទិកាអន្តររដ្ឋាភិបាលនានា ដូចជា វេទិកាអាស៊ានផេក (ASEAN-PAC) និង អ៊ុនកាក់ (UNCAC) – APG ជាដើម។

កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបន្តថា ផែនការយុទ្ធសាស្រ្តជាតិប្រឆាំងអំពើពុករលួយ៥ឆ្នាំទៅមុខនឹងបន្តផ្តោតលើការដ្ឋានយុទ្ធសាស្ត្រចំនួន៦រួមមាន៖ទី១.អប់រំ ទី២.បង្ការ ទប់ស្កាត់ ទី៣.អនុវត្តច្បាប់បង្ក្រាប ទី៤.ក្របខណ្ឌគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ ទី៥.កិច្ចសហការជាតិ អន្តរជាតិ និងការរឹបអូសផលនៃបទល្មើស និងទី៦.ពង្រឹងសមត្ថភាព និងសុចរិតភាព ស្ថាប័នសាធារណៈ និងការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រ ជាមួយនឹងការពង្រឹងការអនុវត្តរបបរាយការណ៍ និងការផ្សព្វផ្សាយអំពីសមិទ្ធផលការអនុវត្តផែនការយុទ្ធសាស្ត្រជាតិឱ្យបានទូលំទូលាយ។

គួរបញ្ជាក់ដែរថា ក្នុងយុទ្ធសាស្ត្រទាំង៦ការដ្ឋាននេះ មានសកម្មភាពគន្លឹះៗ ចំនួន១៥ នឹងត្រូវរំលេចឡើងសំដៅពង្រឹងប្រសិទ្ធភាពការងារ ពង្រីកវិសាលភាពនៃការអនុវត្តគាំទ្រដល់កិច្ចប្រឹងប្រែងកំណែទម្រង់រដ្ឋឱ្យបានកាន់តែមានផ្លែផ្កា បង្កើនកិច្ចសហប្រតិបត្តិការ និងការផ្តុំកម្លាំង ដើម្បីប្រយោជន៍សាធារណៈ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងកាតព្វកិច្ចកម្ពុជាមានក្នុងឆាកអន្តរជាតិ៕ អត្ថបទ៖ទូច សោភ័ណ





-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម