ព័ត៌មាន
សមាគមនារីខេត្តពោធិ៍សាត់ បន្តនាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនវរកងទ័ពជួរមុខ នៅឧត្តរមានជ័យ
ប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដឹកនាំដោយ លោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ បានបន្តនាំយកអំណោយ ជាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនដល់វរកងទ័ពជួរមុខ ដែលកំពុងឈរជើង នៅខេត្តឧត្តរមានជ័យ ព្រំប្រទល់កម្ពុជា-ថៃ។
លោកជំទាវ អាំង សុជាតា បានជម្រាបជូនថា អំណោយដែលបានរៀបចំជូនកងកម្លាំងយើងនាពេលនេះ ក៏ដូចជាពេលកន្លងមក គឺជាគំនិតផ្តួចផ្តើមរបស់លោកជំទាវផ្ទាល់ ដោយបានការចូលរួមសហការពីសំណាក់ សមាជិកាសមាគមនារីខេត្ត និងសប្បុរសជន ដែលក្នុងនោះមានអំបុកលីង ជាមួយសាច់ប៉ាក់យ៉ុង ជាស្នាដៃបង្កប់ដោយអត្ថន័យ ផ្សារភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ សម្រាប់ចែកជូនដល់វរកងទ័ពជួរមុខយើង បានទុកពិសា ក្រោមទឹកចិត្តអាណិតអាសូរ ខ្មែរស្រលាញ់ខ្មែរ។
លោកជំទាវបានបន្តថា មិនត្រឹមតែខេត្តឧត្តរមានជ័យប៉ុណ្ណោះទេ តាមបណ្តាខេត្តនៅជាប់ព្រំដែន កម្ពុជា-ថៃ ដែលប្រឈមក្តៅ ដូចជាខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ក៏ត្រូវបានសាខាសមាគមនារីខេត្ត រួមទាំងរដ្ឋបាលខេត្តពោធិ៍សាត់ តែងតែផ្តល់ជាស្បៀងអាហារ សម្ភារៈ បរិក្ខា និងថវិកាជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់សមរភូមិមុខ។
លោកជំទាវបន្តថា ពិតណាស់ផលវិបាកនៃសង្គ្រាម បានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខ រួមទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹម ដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះ បានធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់ណាស់ ពីតម្លៃនៃសន្តិភាព ហើយយើងក៏ចង់បង្ហាញអន្តរជាតិឱ្យបានឃើញថា ប្រជាជនកម្ពុជាត្រូវការសុខសន្តិភាព ហើយក៏មិនចង់បានការឈ្លានពាន ឬជម្លោះណាមួយឡើយ។
លោកជំទាវ អាំង សុជាតា ខូយរីដា ក៏បានថ្លែងអំណរគុណ និងគោរពដឹងគុណ ដល់វីរកងទ័ពជួរមុខកម្ពុជាយើងទាំងអស់ ដែលបានខិតខំការពារបូរណភាពទឹកដី តាមខ្សែរបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំ ប្រឆាំងនឹងសត្រូវឈ្លានពាន។
សូមជម្រាបថា អំណោយដែលត្រូវប្រគល់ជូននាពេលនេះ រួមមាន៖ អំបុកលីងសាច់ប៉ាក់យ៉ុង ១៥០កញ្ចប់, ផ្អក ៣០០គីឡូក្រាម, ត្រីងៀត ២០០គីឡូក្រាម, សាច់ក្រក ១៥០គីឡូក្រាម, ចង្ក្រានហ្គាស ៣០ឈុត, ទឹកក្រូច ៧០កេស, មី ៧០កេស, ពងទាប្រៃ ៣០កែវធំ, ក្បាក់លាងចាន៣០, ឃីត និងក្រម៉ាខ្មែរមួយចំនួនផងដែរ៕






-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ