ព័ត៌មាន
ក្រសួងវប្បធម៌ ផ្សព្វផ្សាយស្តីពី«យន្តការ និងសេចកី្តណែនាំដាក់ឲ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ»
នាយកដ្ឋានបុរាណវត្ថុ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី«យន្តការ និងសេចកី្តណែនាំដាក់ឲ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ» ក្នុងការស្នើសុំលិខិតអនុញ្ញាតនាំចេញ នាំចូលវត្ថុសិល្បៈ។
សិក្ខាសាលាខាងលើនេះ ក្រោមវត្តមានឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ និងជាតំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី ឡាយ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ លោកបណ្ឌិត ឈន វឿន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង លោក ស៊ុន វណ្ឌី តំណាងក្រុមហ៊ុន GUUD International។

លោក ហួត សំណាង ប្រធាននាយកដ្ឋានបុរាណវត្ថុ លើកឡើងថា ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ ពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញ ដែលស្ថិតក្នុងបញ្ជីទំនិញហាមឃាត់ និងជាប់កម្រិតកំណត់ និងទំនិញដែលទទួលបានការលើកទឹកចិត្តពន្ធ និងអាករ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាតសម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ តាមទម្រង់អេឡិចត្រូនិក។ ចំពោះទំនិញវប្បធម៌ ដូចជា៖ វត្ថុសិល្បៈ ឬចម្លាក់នានា គឺជាមុខទំនិញដែលមានសក្តានុពល ក្នុងការនាំចេញ-នាំចូល ហើយក៏ស្ថិតក្នុងបញ្ជីទំនិញហាមឃាត់ និងជាប់កម្រិតកំណត់ដែលមានចែងក្នុងអនុក្រិត្យលេខ១៧ និងអនុក្រិត្យ៣៧០ដែរ។ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យពីមន្ត្រីជំនាញ ពិសេសវត្ថុផលិតថ្មីចម្លងដូចលក្ខណៈបុរាណ។ ការត្រួតពិនិត្យការនាំចេញ នាំចូលវត្ថុសិល្បៈផលិតថ្មីនេះ គឺធ្វើឡើងក្នុងគោលបំណងតាមដាន និងទប់ស្កាត់ការលួចចរាចរវត្ថុបុរាណដោយខុសច្បាប់ក្នុងប្រទេស ដែលស្របតាមយន្តការច្បាប់ជាតិ និងបទដ្ឋានគតិយុត្តិអន្តរជាតិដែលកម្ពុជាជាសមាជិកចូលរួមអនុវត្តន៍។

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ បានថ្លែងថា ដោយទទួលស្គាល់នូវសារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថល, រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា បានប្រកាសដាក់ឱ្យអនុវត្តនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល កម្ពុជា២០២១-២០៣៥» នៅឆ្នាំ២០២១ ក្នុងការទាញយកប្រយោជន៍ជាអតិបរិមា ពីបច្ចេកវិទ្យា ឌីជីថល ដើម្បីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក៏បានប្រកាសដាក់ឱ្យអនុវត្តនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដោយកំណត់ យកអាទិភាពគន្លឹះ៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេសបច្ចេកវិទ្យាឌីជីថល។ ក្នុងនោះ «ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល» ត្រូវបានកំណត់ជាអាទិភាពគន្លឹះមួយ នៅក្នុងបញ្ចកោណទី៥។ ដើម្បីចាប់យកកាលានុវត្តភាព និងសក្តានុពលដ៏ធំធេងពីបច្ចេកវិទ្យាឌីជីថល, រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធបញ្ជរតែមួយជាតិ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្នាលបច្ចេកវិទ្យាព័ត៌មាន ដោយអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធនឹង ការនាំចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តែមួយលើករួមគ្នា (ដែលកន្លងមក អ្នកស្នើសុំ ត្រូវរត់ការឆ្លងកាត់ក្រសួង-ស្ថាប័ន មានសមត្ថកិច្ចផ្សេងគ្នាជាច្រើនលើក) ដើម្បីទទួលបាននូវការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ តាម មធ្យោបាយអេឡិកត្រូនិក។

ជាចុងក្រោយឯកឧត្តម ហាប់ ទូច បានសង្កត់ធ្ងន់ថា ប្រព័ន្ធនេះ រួមជាមួយប្រព័ន្ធស្វ័យប្រវត្តកម្មទិន្នន័យគយ អាស៊ីគូដា នឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដោយផ្លាស់ប្តូររបៀបរបបការងារ ពីការពឹងផ្អែកទៅលើក្រដាស ទៅជាការមិនប្រើក្រដាស។ ទន្ទឹមនេះប្រព័ន្ធបញ្ជរតែមួយជាតិរបស់កម្ពុជា ក៏មានមុខងារដ៏សំខាន់ក្នុងការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្តូរទិន្នន័យជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ៕



អត្ថបទ: រដ្ឋា
-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា