ព័ត៌មាន
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤៧ (47th AMAF)
នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន លើកទី៤៧ (47th AMAF) ដែលប្រព្រឹត្តទៅនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានធ្វើបទអន្តរាគមន៍គាំទ្រ និងឯកភាពអនុម័តលើឯកសារគោលនយោបាយសំខាន់ៗ រួមមាន៖ ផែនការយុទ្ធសាស្រ្តវិស័យស្បៀង កសិកម្ម និងព្រៃឈើអាស៊ានឆ្នាំ២០២៦-២០៣០ និងសេចក្តីថ្លែងការរបស់ថ្នាក់ដឹកនាំកំពូលអាស៊ាន ស្តីពីចក្ខុវិស័យស្បៀង កសិកម្ម និងព្រៃឈើអាស៊ានឆ្ពោះទៅកាន់ឆ្នាំ២០៤៥ រួមជាមួយក្របខណ្ឌសហប្រតិបត្តិការ ដែលផ្តល់ជាចក្ខុវិស័យ និងបដិវត្តកម្មវែងឆ្ងាយក្នុងតំបន់អាស៊ាន។

ឯកឧត្តមរដ្ឋមន្រ្តី បានគាំទ្រសមិទ្ធផលអាទិភាពសេដ្ឋកិច្ច(PEDs) របស់ប្រធានអាស៊ានប្តូរវេនហ្វីលីពីនដែលរួមមាន៖ ១)ផែនការប្រតិបត្តិសម្រាប់ប្រព័ន្ធកសិកម្មប្រកបដោយបុនភាវកម្ម(Regenerative) និងភាពធន់ និង ២)គំនិតផ្តួតផ្តើមអាស៊ានក្នុងការអនុវត្តកម្មវិធីដាំឈើមួយពាន់លានដើម។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអាស៊ានតាមវិស័យដែលបានធ្វើសុខុដមនីយកម្មស្តង់ដារ និងស្នើឱ្យក្រុមការងារយកចិត្តទុកដាក់បង្កើតសេចក្តីណែនាំដែលមានលក្ខណៈវិទ្យាសាស្ត្រ អាចអនុវត្តបានសំដៅលើកកម្ពស់ទីផ្សារ និងពង្រឹងពាណិជ្ជកម្មក្នុងនិងក្រៅតំបន់អាស៊ាន ព្រមទាំងលើកកម្ពស់ការប្រកួតប្រជែងអន្តរជាតិនៃផលិតផលកសិ-ស្បៀងអាហារអាស៊ាន៕


-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា6 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន4 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត