ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញអ្នកពាក់ព័ន្ធស្រាវជ្រាវរកធនធានរបស់ខ្មែរបន្ថែមអាចធ្វើជាគ្រឿងសំណង់
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញទៅដល់អ្នកដែលធ្វើការងារលើវិស័យសំណង់ ឬអ្នកជំនាញផ្នែកស្ថាបត្យកម្ម បន្តស្រាវជ្រាវរកធនធាន ឬវត្ថុធាតុដើមបន្ថែមដែលជារបស់ខ្មែរ ដើម្បីយកទៅកែច្នៃធ្វើជាគ្រឿងសំណង់ ដែលមានគុណភាពរឹងមាំ និងមានភាពធន់យូរអង្វែង ។
នៅក្នុងសិក្ខាសាលាស្តីពី គោលនយោបាយជាតិស្តីពី ឫស្សី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នៅកម្ពុជាមានធនធាន និងវត្ថុធាតុជាច្រើនប្រភេទ ដែលអាចធ្វើជាគ្រឿងបង្គុំក្នុងវិស័យសំណង់ មានដូចជាឈើប្រណិត ថ្មភ្នំ ខ្សាច់ និងប្រភេទរ៉ែមួយចំនួនទៀត ហើយធនធានទាំងអស់នោះ ត្រូវបានយកកសាងប្រាសាទអង្គរវត្ត ប្រាសាទបុរាណ ឬសំណង់ស្ថាបត្យកម្មជាច្រើនទៀត ។
ឯកឧត្តមបានបន្តថា មួយវិញទៀត សម្រាប់ធនធានមួយចំនួន ក៏ត្រូវបាននាំចេញផងដែរ ទៅកាន់ទីផ្សារអន្តរជាតិ មានប្រទេសចិន និងសហរដ្ឋអាមេរិកជាដើម ប៉ុន្តែយ៉ាងណាគិតថានៅកម្ពុជា អាចនឹងមានធនធានធម្មជាតិ ឬវត្ថុធាតុដើមផ្សេងៗ ដែលអាចយកទៅបង្គុំធ្វើជាគ្រឿងសំណង់ ដូចនេះហើយ សូមលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធ ធ្វើការសិក្សាស្រាវជ្រាវបន្ថែម ទៅលើអ្វីដែលមានស្រាប់។
ជាមួយនេះ ឯកឧត្តម សាយ សំអាល់ ក៏បានជំរុញទៅវិស័យនានា បន្តកែច្នៃឫស្សី បម្រើក្នុងវិស័យសំណង់ ធ្វើជាឧបករណ៍ ឬសម្ភារសម្រាប់ប្រើប្រាស់ ព្រោះនៅកម្ពុជាក៏មានឫស្សីជាច្រើនប្រភេទ ខណៈបច្ចុប្បន្នប្រភេទឈើ ដែលអាចធ្វើជាគ្រឿងបង្គុំកសាងសំណង់ មានដូចជា ឫស្សី ក្រាក់ និងស្មាច់។ មួយវិញទៀតឫស្សី ក៏ត្រូវបានទីតាំងបម្រើក្នុងវិស័យទេសចរណ៍ មានដូចជាសណ្ឋាគារ ឬភោជនីយដ្ឋានជាដើម យកតុបតែកែលម្អជាការទាក់ទាញមួយផងដែរ ។
គួរបញ្ជាក់ថា ក្នុងគោលនយោបាយជាតិស្តីពី ឫស្សី បានឲ្យដឹងថា ស្ថានភាពបច្ចុប្បន្ន និងតទៅអនាគតដំណាំឫស្សី ដែលជាដំណាំធំទីបួន បន្ទាប់ពីស្រូវ ដំឡូងមី ស្វាយចន្ទី ត្រូវមានការគាំទ្រពិសេស ដើម្បីទាញយកប្រយោជន៍ ឲ្យបានជាអតិបរមា និងការអភិវឌ្ឍដំណាំនេះ ឲ្យក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាមួយ ក្នុងការធ្វើបដិវត្តន៍កសិ-ឧស្សាហកម្មនៅកម្ពុជា ដែលទិសដៅនេះ បានកំណត់យ៉ាងជាក់ច្បាស់ ក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០២១-២០២៥ ។
មួយវិញទៀត ការបង្កើតសមត្ថភាពកែច្នៃ ផលិតផលសម្រេចចេញពីឫស្សី ដើម្បីជំរុញការនាំចេញពីកម្ពុជាដោយផ្ទាល់ ទៅកាន់ទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក នាំត្រឡប់មកវិញនូវរូបិយបណ្ណអន្តរជាតិ ព្រមទាំងជំរុញឲ្យមានការកសាងបណ្ដាញតភ្ជាប់ ជាមួយអនុវិស័យ កសិកម្ម និងឧស្សាហកម្មក្នុងស្រុកផ្សេងៗ ជាច្រើនទៀត ដែលបង្កើតបាននូវប្រព័ន្ធសេដ្ឋកិច្ចប្រទាក់ក្រឡាដ៏រស់រវើក៕ អត្ថបទ៖ បាន សុខរិទ្ធិ






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN