ព័ត៌មាន
ទីស្តីការគណៈរដ្ឋមន្តី ចេញញត្តិគាំទ្រ «សេចក្ដីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងគូឡាឡាំពួ»
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងអំណរសាទរប្រកបដោយមោទនភាពបំផុត ចំពោះមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មាន សារៈសំខាន់ជាសារវន្ត នៃពិធីចុះហត្ថលេខារួមគ្នាលើ «សេចក្ដីថ្លែងការណ៍រួម ស្ដីពី កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំព» របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អានុទីន ចាន់ វីរៈគុល នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃសហព័ន្ធម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងជាពិសេស ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរ័ដ្ឋអាម៉េរិក នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ នៃសហព័ន្ធម៉ាឡេស៊ី។
សេចក្ដីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ គឺពិតជាបានសបញ្ជាក់យ៉ាងបុត្យក្សបំផុតអំពី ឆន្ទៈដ៏មោះមុត ប្រកបដោយទស្សនវិស័យដ៏វែងឆ្ងាយ និងបញ្ញាញាណដ៏ឈ្លាសវៃ ក្រោមយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំដំណើរការចរចាសន្តិភាពរវាងព្រះរាំជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ដើម្បីឈានទៅរកប្រក្រតីភាព នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនដែល មានជម្លោះឱ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម។ ទន្ទឹមនេះ សមិទ្ធផលផ្លែផ្កាដ៏គួរឱ្យ ស្ញប់ស្ញែងនេះ បានបង្ហាញដល់សាធារណជន និងមជ្ឈដ្ឋានជាតិនិងអន្តរជាតិ នូវភាពថ្លៃថ្នូរ និងចាស់ទុំក្នុងនយោបាយ និងឆន្ទៈរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ចៀសសង្គ្រាម និងការបង្ហូរឈាម ដើម្បីបុព្វហេតុសន្តិភាពទាំងក្នុងតំបន់ និងពិភពលោក តាមរយៈការគោរពយ៉ាងមុតមាំនូវច្បាប់អន្តរជាតិ ប្រកបដោយស្មារតីសហប្រតិបត្តិការខ្ពស់ និងការគោរព អធិបតេយ្យគ្នាទៅវិញទៅមក។
សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មហាសាល ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជាបំណងប្រាថ្ន តែមួយគត់របស់ប្រជាជនកម្ពុជាគ្រប់ៗរូប ក៏ដូចជាប្រជាជនក្នុងតំបន់និងជុំវិញពិភពលោក ពោលគឺ “មានសន្តិភាព គឺ មានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់”។ ក្នុងន័យនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃទីស្តីការគណៈរដ្ឋមន្ត្រី សូមគោរពថ្លែងអំណរគុណ ដឹងគុណ និងកោតសរសើរ យ៉ាងស្មោះអស់ពីចិត្ត នូវគំរូវីរភាពរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងវីរកងទ័ពនិងកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ ដែលបាននិងកំពុងឈរជើងយ៉ាងអង់អាចក្លាហាន និងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីប្ដូរផ្តាច់ការពារដាច់ខាតនូវអធិបតេយ្យនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងសូមអំពាវនាវដល់ សាធារណជនបន្តស្មារតីរួបរួមជាធ្លុងមហាសាមគ្គីជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តការពារជាតិ និងសន្តិភាព សំដៅនាំនាវា កម្ពុជាឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕

-
PR NEWS3 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ