ព័ត៌មាន
ក្រសួងបរិស្ថានបានរៀបចំអបអរសាទរទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ខួបលើកទី៣៩
ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានរៀបចំពិធីអបអរសាទរទិវាអូហ្សូនពិភពលោកខួបលើកទី៣៩ នៃអនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីកិច្ចព្រមព្រៀងការពារស្រទាប់អូហ្សូន ឆ្នាំ១៩៨៥ និង ខួបលើកទី៣៧ នៃពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន ឆ្នាំ១៩៨៧។
ពិធីនេះ រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ស្ថិតរាជធានីភ្នំពេញ ក្រោមអធិបតីភាពពីឯកឧត្តម សាប៊ូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្រ្តីក្រសួងបរិស្ថាន និស្សិត និងដៃគូពាក់ព័ន្ធនានា។
នៅក្នុងអង្គពិធី ឯកឧត្តម សាប៊ូ អូហ្សាណូ បានអានសារលិខិតអបអរសាទរទិវាអូហ្សូនពិភពលោក១៦ កញ្ញា ឆ្នាំ២០២៤ របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន យ៉ាងដូច្នេះថា ទិវាអូហ្សូនពិភពលោកឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ«ពិធីសារម៉ុងរ៉េអាល់៖ ការជំរុញសកម្មភាពអាកាសធាតុ ដើម្បីបំផុសប្រជាជនគ្រប់មជ្ឈដ្ឋានឱ្យយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃស្រទាប់អូហ្សូន និងស្រម្រាប់ជីវិតលើពិភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតសំដៅថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្ដៅភពផែនដី។ កន្លងមក ស្រទាប់អូហ្សូនត្រូវបានគម្រោងកំហែងយ៉ាងធ្ងន់ធ្ងរ និងប្រឈម នឹងការធ្លុះធ្លាយដែលបង្កឡើងដោយសារធាតុបំផ្លាញស្រទាប់អូហ្សូន។ សារធាតុបំផ្លាញស្រទាប់អូហ្សូន គឺជាសាធាតុដែលត្រូវបានប្រើប្រាស់នៅក្នុងកំប៉ុងស្ត្រៃ និងបរិក្ខារត្រជាក់ ក្នុងនោះរួមមានសារធាតុក្លរ៉ូភ្លុយអរ៉ូកាបួន (CFC) និងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC)។ សារធាតុទាំងនោះ ក៏មានសក្តានុពលធ្វើឱ្យ កើនកម្ដៅផែនដីខ្ពស់ផងដែរ។
ឯកឧត្តមបន្តថា ជាការពិតណាស់ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តពិធីសារម៉ុងរ៉េអាល់ របស់ ប្រជាជាតិជាច្រើនលើសកលលោករហូតមកដល់បច្ចុប្បន្ននេះ បានកាត់បន្ថយ និងឈានទៅលុប បំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន ដើម្បីទប់ស្កាត់ការបំផ្លាញស្រទាប់អូហ្សូន ដែលជាការគំរាមកំហែងដ៏ធំបំផុតចំពោះមនុស្សជាតិ។
យុវជនចូលរួមក្នុងពិធីចំអបអរសាទរទិវាអូហ្សូនពិភពលោក បានប្តេជ្ញាថា នឹងចូលរួមថែរក្សាការពារស្រទាប់អូហ្សូន តាមរយៈការចូលរួមដាំដើមឈើ និងកាត់បន្ថយការប្រើប្រាស់ឧបករណ៍ទាំងឡាយណាដែលមានសារធាតុធ្វើឱ្យប៉ះពាល់ដល់ស្រទាប់អូហ្សូន។
គួរបញ្ជាក់ដែរថា ក្នុងចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ២០១០ ពិភពលោកបានរួមគ្នា កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកទៅក្នុងបរិយាកាស ប្រមាណ១៣៥ពាន់លានតោន ក្រោមការអនុវត្តពិធីសារម៉ុងរ៉េអាល់។ ជាលទ្ធផល ចាប់ពីឆ្នាំ២០០០មក ស្រទាប់អូហ្សូនបានផ្ចិតឡើងវិញក្នុងអត្រាប្រមាណពី១-៣%ក្នុងមួយឆ្នាំ និងបានជួយបន្ថយការឡើងកម្ដៅផែនដីផងដែរ៕ អត្ថបទ៖ទូច សោភ័ណ




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN