ព័ត៌មាន
និស្សិតមហាវិទ្យាល័យសិល្បៈសូនរូប ១៨៣នាក់ឡើងការពារស្នាដៃបញ្ចប់បរិញ្ញាបត្រឆ្នាំសិក្សា២០២៣-២០២៤
និស្សិតមហាវិទ្យាល័យសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចំនួន១៨៣នាក់ បានឡើងការពារស្នាដៃបញ្ចប់បរិញ្ញាបត្រឆ្នាំសិក្សា២០២៣-២០២៤ ជំនាន់ទី២៦ ឯកទេសតុបតែងលម្អ នៃស្ថាបត្យកម្ម, ជំនាន់ទី៣២ ឯកទេសវិចិត្រកម្ម, ជំនាន់ទី៣០ ឯកទេសចម្លាក់ និងជំនាន់ទី១៥ ឯកទេសគំនូរសារគមនាគមន៍, នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។
លោកសាស្រ្តាចារ្យ សុផុន សំខាន់ ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈសូនរូប បានលើកឡើងថា ក្នុងឆ្នាំសិក្សា២០២៣-២០២៤ មិនខុសពីឆ្នាំសិក្សាមុនៗ ដែលមហាវិទ្យាល័យសិល្បៈសូនរូប តែងតែរៀបចំឲ្យមានការប្រឡងបញ្ចប់បរិញ្ញាបត្រដល់និសិ្សតដែលបានរៀនចប់ ដោយជោគជ័យក្នុងថ្នាក់បរិញ្ញាបត្រឆ្នាំទី៤។ ក្នុងរយៈពេល៨ខែ នៃការធ្វើស្នាដៃប្រឡងបញ្ចប់ដែលគិតចាប់ពីខែធ្នូ ឆ្នាំ២០២៣ មកដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ និសិ្សតទាំងអស់ពុះពារការលំបាក ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចដែលសាមីខ្លួនត្រូវប្រឡង រហូតដល់បានបញ្ចប់កិច្ចការជាស្ថាពរយកមកដាក់ការពារ នៅចំពោះមុខឯកឧត្តម លោក លោកស្រី ដែលជាគណៈកម្មការកំណែនាថ្ងៃនេះ។ និសិ្សតដែលជាបេក្ខជនត្រូវប្រឡងក្នុងឆ្នាំនេះ សរុបមានចំនួន ១៨៣នាក់ ក្នុងនោះមាន៖ ឯកទេសតុបតែងលំអ នៃស្ថាបត្យកម្ម មានចំនួន១១៣នាក់ នារី៨៥នាក់, ឯកទេសគំនូរសារគមនាគមន៍ មានចំនួន៤៧នាក់ នារី១៦នាក់, ឯកទេសវិចិត្រកម្ម មានចំនួន៧នាក់ នារី៤នាក់, ឯកទេសចម្លាក់ មានចំនួន២នាក់ និងលោកគ្រូ អ្នកគ្រូ បំពេញយកបរិញ្ញាបត្រសូនរូប មានចំនួន១៤នាក់ នារី៨នាក់។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សាភិបាល ដ៏ដូចជាតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិតជាមានកិត្តិយសបានចូលរួមក្នុងពិធីបើក និងបិទនៃការប្រឡងបញ្ចប់បរិញ្ញាបត្រតាមបណ្តាមហាវិទ្យាល័យនីមួយៗ ក៏ដូចជាមហាវិទ្យាល័យសិល្បៈសូនរូប ក្នុងការប្រឡងបញ្ចប់ចុងក្រោយគេប្រចាំឆ្នាំ ក្នុងចំណោមមហាវិទ្យាល័យទាំង៥ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ប៉ុន្តែអ្វីដែលមិនអាចបំភ្លេចបាននោះ គឺការខិតខំប្រឹងប្រែងរបស់លោកព្រឹទ្ធបុរស និងលោកសាស្រ្តាចារ្យ ព្រឹទ្ធាចារ្យ ដែលខិតខំផ្ទេរចំណេះជំនាញទៅដល់ក្មួយៗនិសិ្សត។
ជាចុងក្រោយឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានណែនាំដល់និស្សិតបេក្ខជនឡើងការពារស្នាដៃប្រឡងបញ្ចប់នាថ្ងៃនេះ ត្រូវសិក្សាស្វែងយល់ឲ្យច្បាស់អំពីប្រវតិ្តសាស្រ្ត ប្រវតិ្តសិល្បៈខ្មែរ ដើម្បីជៀសវាងនៅពេលសរសេរសារណា និងឡើងការពារកុំឲ្យខុសខ្លឹមសារ។ ដូច្នេះទាមទារឲ្យមានការរៀនអំពីចំណេះដឹងទូទៅផ្នែកប្រវតិ្តសាស្រ្ត ប្រវតិ្តសិល្បៈខ្មែរ និងសូមកុំផ្តោតលើជំនាញខ្លាំងពេក៕ អត្ថបទ រដ្ឋា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN