ព័ត៌មាន
កិច្ចព្រមព្រៀងពាណិជ្ជកម្ម កម្ពុជា-អាមេរិក នឹងផ្តល់ឱ្យក្រុមហ៊ុននាំចេញប្រទេសទាំងពីរអាចចូលទៅកាន់ទីផ្សារគ្នាទៅវិញទៅមកមិនធ្លាប់មានពីមុនមក
ភ្នំពេញ៖ សហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា បានឈានដល់កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសទាំងពីរ ដែលនឹងផ្តល់ឱ្យក្រុមហ៊ុននាំចេញរវាងប្រទេសទាំងពីរអាចចូលទៅកាន់ទីផ្សារគ្នាទៅវិញទៅមកដែលមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមលើកិច្ចព្រមព្រៀង សហរដ្ឋអាមេរិក-កម្ពុជា ស្តីពីពាណិជ្ជកម្មបដិការ ប្រកាសដោយសេតវិមានអាមេរិក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
តាមសេចក្ដីថ្លែអការណ៍រួមនេះបានបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការរវាងកម្ពុជា និងអាមេរិកនេះ នឹងកសាងលើទំនាក់ទំនងសេដ្ឋកិច្ចដ៏យូរអង្វែងរបស់ប្រទេសទាំងពីរ រួមទាំងកិច្ចព្រមព្រៀងក្របខណ្ឌពាណិជ្ជកម្ម និងការវិនិយោគរបស់សហរដ្ឋអាមេរិក-កម្ពុជា ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០០៦ ។
លក្ខខណ្ឌសំខាន់ៗនៃកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការ រវាងសហរដ្ឋអាមេរិក និងកម្ពុជា រួមមាន៖
– កម្ពុជាប្តេជ្ញាលុបបំបាត់ពន្ធគយលើទំនិញឧស្សាហកម្ម និងផលិតផលម្ហូបអាហារ និងកសិកម្មរបស់សហរដ្ឋអាមេរិក ១០០ ភាគរយដែលនាំចេញមកកម្ពុជា ដោយកម្ពុជាបានអនុវត្តការប្តេជ្ញាចិត្តនេះរួចហើយ។
– ការសង្កត់ធ្ងន់លើតម្លៃរួមរបស់ប្រទេសទាំងពីរ រួមទាំងការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរចំពោះអធិបតេយ្យភាព វិបុលភាពសេដ្ឋកិច្ច និងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់។
– ការទទួលស្គាល់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសទាំងពីរ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងកិច្ចព្រមព្រៀងក្របខណ្ឌពាណិជ្ជកម្ម និងការវិនិយោគរវាងរដ្ឋាភិបាលទាំងពីរ។
– មានបំណងបង្កើនភាពទៅវិញទៅមកក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរ ដោយដោះស្រាយរបាំងពន្ធគយ និងមិនមែនពន្ធ។
– ស្វែងរកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មតរវាងប្រទេសទាំងពីរតាមរយៈការបង្កើនការរៀបចំលើបញ្ហាសន្តិសុខសេដ្ឋកិច្ចជាតិ និងតំបន់។
– និងការទទួលស្គាល់ស្ថានភាពអភិវឌ្ឍន៍របស់កម្ពុជានាពេលបច្ចុប្បន្ន ជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។
សូមបញ្ជាក់ថា ការសម្រេចលើកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-កម្ពុជា ស្តីពីពាណិជ្ជកម្មបដិការនេះ បានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីនៃកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ បានជួបពិភាក្សាគ្នានៅឯប្រទេសម៉ាឡេស៊ីដោយបានចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងចុះហត្ថលេខា កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងប្រទេសទាំងពរ ដើម្បីពង្រឹង និងពង្រីកពាណិជ្ជកម្មទ្វេភាគីផងដែរ៕



-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ