ព័ត៌មាន
អ្នកជំនាញផ្នែកវះកាត់ឆ្អឹង៖ មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើងទៅ គឺ70% – 80% មានបញ្ហាឆ្អឹងក្បាលជង្គង់
ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត Phonthakorn Panichkul អ្នកជំនាញផ្នែកវះកាត់ឆ្អឹង នៃមន្ទីរពេទ្យបាងកក ប្រទេសថៃ បានលើកឡើងថា៖ មនុស្សចាស់ដែលមានអាយុច្រើន ចាប់ពី៦០ឆ្នាំឡើងទៅ គឺ៧០ភាគរយ ទៅ៨០ ភាគរយ ពួកគាត់មានបញ្ហាឆ្អឺងក្បាលជង្គង់ ប៉ុន្ដែក៏មានអ្នកជំងឺដែលមានអាយុទាបជាង៦០ឆ្នាំ ក៏ជួបនឹងជំងឺឈឺក្បាលជង្គង់នេះផងដែរ ដោយសារតែពួកគាត់មានគីឡូធ្ងន់ ធ្លាប់ជួបឧប្បទ្ទវហេតុ លេងកីឡា ដែលធ្វើឱ្យប៉ះពាល់ដល់សរសៃពួរជាដើម។
ការថ្លែងរបស់លោកវេជ្ជបណ្ឌិត Phonthakorn Panichkul យ៉ាងដូច្នេះ ក្នុងសិក្ខាសាលាស្តីអំពី ការវះកាត់ផ្លាស់ប្តូរក្បាលជង្គង់ ដោយមានជំនួយពីរ៉ូបូត និងការវះកាត់ដាក់ឆ្អឹងដោយការចោះ, កាលពីថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ លោកវេជ្ជបណ្ឌិត បន្តថា បច្ចុប្បន្ន ការវះកាត់ឆ្អឹងក្បាលជង្គង់ គឺធ្វើការវះកាត់បែបទំនើប អ្នកជំងឺទទួលបាននូវស្ដង់ដារដូចនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ដូចគ្នា។ ហើយមិនមានការឈឺចាប់ លឿនរហ័ស និងចំណេញពេលវេលាច្រើនជាងមុន។ នៅក្រោយពេលដែលវះកាត់រួច អ្នកជំងឺមិនមានការឈឺចាប់នោះទេ និងអាចដើរបានធម្មតា។ លោកវេជ្ជបណ្ឌិតបានបង្ហាញពីមូលហេតុ និងវិធីការពារ ដើម្បីកុំឱ្យមានជំងឺសន្លាក់ក្បាលជង្គង់នេះកើតឡើង ដោយយើងត្រូវទទួលស្គាល់ថា បញ្ហានេះដោយសារតែសភាវៈចុះខ្សោយនៃរាងកាយ ការថែរក្សាគីឡូកុំឱ្យឡើងខ្លាំង និងការប្រើប្រាស់សកម្មភាពផ្សេងៗដោយប្រុងប្រយ័ត្ន ដើម្បីកុំឱ្យមានភាពប្រឈម។ ប៉ុន្ដែដំណាក់កាលបន្ដទៀត យើងត្រូវញ៉ាំថ្នាំ ដើម្បីកាត់បន្ថយភាពសឹករិចរិល និងធ្វើចលនា ដើម្បីសម្រួលសាច់ដុំត្រង់ក្បាលជង្គង់ជាប្រចាំ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Kriwut Leurmprasert អ្នកជំនាញផ្នែកវះកាត់ឆ្អឹង នៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងទាក់ទងនឹងការវះកាត់ឆ្អឹងដែលត្រឹមត្រូវ និងរបៀបនៃការការពារ និងថែទាំ ថាតើត្រូវធ្វើការថែទាំឆ្អឹងយ៉ាងម៉េច? ហើយធ្វើយ៉ាងណាដើម្បីឱ្យឆ្អឹងល្អ រឹងមាំ ជាពិសេសពេលធ្វើការវះកាត់ឆ្អឹងបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងមានសុវត្ថិភាព។ បច្ចុប្បន្នមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មានសម្ភារ និងឧបករណ៍ទំនើបក្នុងការពិនិត្យ និងធ្វើរោគវិនិច្ឆ័យបានលឿន ឆាប់រហ័សពាក់ព័ន្ធ នឹងបញ្ហាឆ្អឹង។
ជាចុងក្រោយលោកវេជ្ជបណ្ឌិត Phonthakorn Panichkul ក៏បានណែនាំដល់ប្រជាជនកម្ពុជាថា ប្រសិនបើមានបញ្ហាក្បាលជង្គង់សឹករិចរិល ឬក៏មានសភាពខ្សោយខ្លាំង អ្នកជំងឺត្រូវតែប្រញាប់មកទទួលការព្យាបាល ហើយបើយើងបណ្ដែតបណ្ដោយទុកយូរទៀត ក្បាលជង្គង់របស់យើងអាចនឹងខុសទ្រង់ទ្រាយ និងកោង ពិបាកទទួលការព្យាបាល ហើយប្រសិទ្ធភាពក៏មានការថយចុះ។ លោកវេជ្ជបណ្ឌិតក៏បានសង្កត់ធ្ងន់ថា៖ «បើមានបញ្ហាជង្គង់នេះទុកចោលរយៈពេលយូរ ជង្គង់នឹងឡើងកោងរហូតដល់ថ្នាក់ដើរអត់បាន ត្រូវប្រើរទេះរុញ និងគុណភាពជីវិតរបស់គាត់ត្រូវបាត់បង់ច្រើនឆ្នាំ ហើយបើទុកមិនទទួលការព្យាបាលទេ វានឹងធ្ងន់ធ្ងរទៅៗ»៕
អត្ថបទ រដ្ឋា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា