ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច ចេញប្រកាសស្តីពីពន្ធប្រថាប់ត្រា សម្រាប់អនុវត្តលើវិស័យអចលនទ្រព្យ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណត់នូវវិធាន និងនីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ការដាក់ភាគហ៊ុនជាចលនទ្រព្យ ការផ្ទេរភាគហ៊ុនរបស់ក្រុមហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋជាដើម។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញប្រកាសស្តីពីពន្ធប្រថាប់ត្រា ដោយប្រកាសនេះ មានគោលបំណងកំណត់នូវវិធាន និង នីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធប្រថាប់ត្រា ដោយមានវិសាលភាពអនុវត្តទៅលើដូចជា៖ ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យ និងអចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាចលនទ្រព្យ និងអចលនទ្រព្យក្នុងក្រុមហ៊ុន, ការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន ឬផលប្រយោជន៍ប្រហាក់ប្រហែល, កិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋ, និង លិខិតមានលក្ខណៈ គតិយុត្ត រួមមានលិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងលិខិតស្តីពីការបិទក្រុមហ៊ុន។
ពន្ធប្រថាប់ត្រាត្រូវកំណត់តាមអត្រាដូចជា៖ ៤ ភាគរយ នៃតម្លៃអចលនទ្រព្យ ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលន ទ្រព្យជាសំណង់ និងដី ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន ការផ្ទេរភាគហ៊ុន ឬផលប្រយោជន៍ប្រហាក់ប្រហែល របស់ ក្រុមហ៊ុនអចលនទ្រព្យ។ ៤ ភាគរយ នៃតម្លៃចលនទ្រព្យ ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យ ការដាក់ភាគហ៊ុនជា ចលនទ្រព្យក្នុងក្រុមហ៊ុន។ ០,១ ភាគរយ នៃតម្លៃភាគហ៊ុនចំពោះការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន។ ០,១ ភាគរយ នៃតម្លៃចុះកិច្ចសន្យាចំពោះកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋ, និង ១ លានរៀល ចំពោះលិខិត មានលក្ខណៈគតិយុត្ត រួមមានលិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងលិខិតស្តីពីការបិទក្រុមហ៊ុន។
ចំណែកមូលដ្ឋានគិតពន្ធប្រថាប់ត្រាត្រូវបានកំណត់រួមមាន តម្លៃចលនទ្រព្យ និងអចលនទ្រព្យត្រូវគិតតាមតម្លៃទីផ្សារ នាពេល ផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ ក្នុងនោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចកំណត់តម្លៃចលនទ្រព្យ និងអចលនទ្រព្យសម្រាប់ធ្វើជាមូល ដ្ឋានគិតពន្ធនេះ។ តម្លៃភាគហ៊ុនឬផលប្រយោជន៍ប្រហាក់ប្រហែល ត្រូវគិតតាមតម្លៃទីផ្សារនាពេលប្រតិបត្តិការផ្ទេរភាគហ៊ុន ឬផល- ប្រយោជន៍ប្រហាក់ប្រហែលនោះកើតឡើង។ តម្លៃចុះកិច្ចសន្យា ត្រូវគិតតាមតម្លៃក្នុងកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ ថវិការដ្ឋ ដោយមិនរួមបញ្ចូលអាករលើតម្លៃបន្ថែម។ លិខិតមានលក្ខណៈគតិយុត្តត្រូវកំណត់ ១ លានរៀល ចំពោះលិខិតមានលក្ខណៈ គតិយុត្តនីមួយៗ។
ជុំវិញពន្ធប្រថាប់នេះ គឺមានពន្ធប្រថាប់ត្រាត្រូវបានលើកលែងនិងអនុគ្រោះ ដែលការលើកលែង និងអនុគ្រោះនេះ មាននីតិវិធី ជាច្រើនដែលអនុវត្តនៅក្នុងប្រកាស។ ចំណែកពន្ធប្រថាប់ត្រាដែលត្រូវអនុវត្តវិញរួមមាន៖ អ្នកទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលន -ទ្រព្យ និងអចលនទ្រព្យ, អ្នកទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់ភាគហ៊ុន, អ្នកទទួលបានកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ ថវិការដ្ឋ, និងអ្នកទទួលសិទ្ធិលើលិខិតមានលក្ខណៈគតិយុត្ត។ ក្រៅពីនេះចំណែកអ្នកជាប់ដែលត្រូវមានកាតព្វកិច្ច ក៏មាននីតិវិធីជា ច្រើនដែលត្រូវអនុវត្តដូចមាននៅក្នុងប្រកាសនេះផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា