ព័ត៌មាន
ឆ្នាំសិក្សាថ្មី២០២៥ ក្រសួងការងារផ្តល់អាហារូបករណ៍បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាង ៦ម៉ឺនកន្លែង
មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា អាហារូបករណ៍សម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំ២០២៥ ខាងមុខនេះនឹងផ្តល់ជូនសិស្សនិស្សិតចំនួនសរុប ៦៧,៣០០កន្លែង។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ការផ្តល់អាហារូបករណ៍សម្រាប់ឆ្នាំសិក្សាថ្មីសម្រាប់ឆ្នាំ២០២៥ ខាងមុខនេះកម្រិតបណ្តុះបណ្តាលមានចំនួន២កម្មវិធី ដូចជា ១.កម្មវិធីបណ្តុះបណ្តាលរយៈពេលវែងផ្តល់ជូនចំនួនសរុប ៦០,៥០០ កន្លែងរួមមាន៖ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (ឆ្នាំទី១), សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (ឆ្នាំទី២), សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ , សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២ និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១។ ដោយឡែក ទី២. គឺកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី ផ្តល់ជូនអាហារូបករណ៍ចំនួន ៦,៨០០កន្លែង រួមមាន ស្ពានចម្ងបន្តជំនាញចំនួន ៥០០កន្លែង និងមូលនិធិជាតិបណ្តុះបណ្តាលដើម្បីកាត់បន្ថយភាពក្រីក្រចំនួន ៦,៣០០កន្លែង។
ទាក់ទិនការផ្តល់អាហារូករណ៍នេះដែរ ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ស្ថិតនៅតំបន់ទឹកថ្លា ខណ្ឌសែនសុខ ដែលស្ថិតក្រោមឱវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជនបោះបង់ការសិក្សា ឬមិនមានសមត្ថភាពបន្តការសិក្សាជាដើម ជាពិសេសសិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់ទី១២ (បាក់ឌុប) ប្រសិនបើ ទទួលបានលទ្ធផលមិនល្អ សុំកុំអស់សង្ឃឹម ពីព្រោះរដ្ឋាភិបាលបានផ្តល់ឱកាសឲ្យចុះឈ្មោះមកចូលរៀនគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលទាំងអស់ ក្រោមឱវាទក្រសួងការងារចំនួន៣៧នៅទូទាំងរាជធានី និយាយដោយឡែក និងនិយាយជារួម សម្រាប់វិទ្យាស្ថាន ITI ក៏ស្វាគមន៍ជានិច្ចចំពោះយុវជនដែលស្រលាញ់ចូលចិត្ត និងមានបំណងចង់រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ខណៈតម្រូវការការងារទីផ្សារក្នុងវិស័យនេះ គឺមានខ្ពស់ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។
សូមជម្រាបថា វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហៅកាត់ ITI មានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈផ្សេងៗ គ្នាជាច្រើន មានដូចជា៖ វិស្វកម្ម , មេកានិករថយន្ត, បរិក្ខាត្រជាក់អគ្គិសនី, មេកានិកឧស្សាហកម្ម, ព័ត៌មានវិទ្យា និងបន្ស៊ីលោហៈ។
គួររម្លឹកទៀតថា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១លាន ៥សែននាក់ ដើម្បីជាប្រយោជន៍ដល់យុវជនទទួលបានជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ សំដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូល្ពស់ក្នុងឆ្នាំ២០៥០។ កម្មវិធីនេះដែរ នឹងជួយដល់យុវជន ដែលមកពីគ្រួសារមានបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ អាចចូលរៀនដោយមិនបង់ថ្លៃ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល ផងដែរ៕ អត្ថបទដោយ ឈិត បូរ៉ាវី









-
ព័ត៌មាន4 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS4 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន1 week agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន1 week agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ
-
កីឡា6 days agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
ព័ត៌មាន7 days agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
-
ព័ត៌មាន1 week agoសម្ដេចធិបតី និងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្រេចអនុម័តឯកភាពទាំងស្រុង និងដោយឥតកែប្រែលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា