ព័ត៌មាន
គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា បានដំណើរការដោយរលូន ទោះបីសេដ្ឋកិច្ចមិនទាន់មានភាពល្អប្រសើរ
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក្នុងរយ:ពេល ១០ ឆ្នាំមកនេះ បានបន្តរផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើរ បានព្រឹត្តិ ទៅដោយល្អប្រសើរ ទោះបីស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំកន្លងមកនេះ មិនទាន់ដំណើរការទៅដោយរលូន។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាព វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក្នុងពេលថ្មីៗនេះថា ទាក់ទិនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅក្នុងរយ:ពេល ១០ ឆ្នាំមកនេះ មានកំណើនកើនឡើងខ្ពស់ ទាំងការផ្ដល់ឥណទាន និងប្រាក់បញ្ញើរជាដើម បើទោះបីជាកម្ពុជាទទួលរងនូវសេដ្ឋកិច្ចមិនទាន់ ប្រាកដប្រជា ស្របពេលកត្តាខាងក្រៅ ក៏កំពុងជួបបញ្ហាជាបន្តបន្ទាប់នៅឡើយ។
លោកជំទាវ ថ្លែងបន្តថា នៅក្នុងកំឡុងពេលការផ្ទុះឡើងជំងឺវិបត្តិ Covid-19 សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន រួមទាំងមាន សង្គ្រាមនៅមជ្ឃឹមបូព៌ាជាដើម បានធ្វើឱ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ក្នុងនោះកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ដល់ សេដ្ឋកិច្ចផងដែរ ចំណែកទាក់ទិនស្ថានភាពហិរញ្ញវត្ថុវិញ, ដោយសារធនាគារជាតិកម្ពុជា បានដាក់ចេញនូវវិធានការតឹងរឹង ដើម្បីទប់ ស្ថានភាពផ្សេងៗ ទើបធ្វើឱ្យសុខភាពហិរញ្ញវត្ថុដំណើរការទៅយ៉ាងរលូន។
ជុំវិញបញ្ហានេះដែរ, លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា លើកឡើងផងដែរថា បន្ទាប់ពីកម្ពុជាទទួល រងនូវផលប៉ះពាល់ដល់សេដ្ឋកិច្ច ក្នុងនោះចំពោះវិស័យដែលប៉ះពាល់ខ្លាំងគឺ វិស័យអចលទ្រព្យ និងវិស័យទេសចរណ៍ជាដើម។ បន្ថែមពីនេះ អាជីវកម្មខ្នាតតូចក៏មានការប៉ះពាល់ច្រើនផងដែរ កត្តាទាំងអស់នេះហើយធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានការធ្លាក់ចុះ។ ដោយមើលឃើញនូវការប៉ះពាល់ទាំងអស់នេះ ទើបរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការដើម្បីទប់ស្កាត់ ចៀសវាងមានការប៉ះពាល់ កាន់តែធ្ងន់ធ្ងរ។ លោកលើកឡើងបន្តថា ចំណែកវិស័យដែលមានការកើនឡើង គឺការនាំចេញនិងវិស័យកសិកម្ម វិស័យទាំងពីរនេះ ធ្វើឱ្យមានកំណើនដល់សេដ្ឋកិច្ចជាតិ។
ចំណែកលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងស្រដៀងគ្នាផងដែរថា ចំពោះវិស័យដែលប៉ះពាល់មានដូចជា វិស័យអចលទ្រព្យ, ការកម្ចីផ្ទាល់ខ្លួន, ផ្នែកសណ្ឋាគារនិងភោជនីយដ្ឋាន, និងវិស័យសំណង់ ជាដើម ខណៈដែលវិស័យកសិកម្មមានឥណទានមិនដំណើរការទាប ទោះបីជាវិស័យនេះមានហានីយភ័យខ្ពស់ ពាក់ព័ន្ធនិងការប្រែ ប្រួលអាកាសធាតុ ប៉ុន្តែតាមការវាយតម្លៃទាក់ទង់និងឥណទានគឺមានលក្ខណៈល្អ៕ អត្ថបទ៖ សុន រ៉ាឌី

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា