ព័ត៌មាន
សាកលវិទ្យាល័យភូមិន្ទកសិកម្ម បើកយុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតទូទាំងរាជធានីភ្នំពេញ
ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយគម្រោងអង្គការផ្តល់សេវាបសុពេទ្យអន្តរជាតិ (Worldwide Veterinary Service) បានបើកយុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតទូទាំងរាជធានីភ្នំពេញ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងគោលបំណងដើម្បីបញ្ឈប់នូវការរីករាលដាលនៃមេរោគឆ្កែឆ្កួត និងការពារសហគមន៍នៅទូទាំងរាជធានីភ្នំពេញ។

លោកស្រី ហេង បូរ៉ានី អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងពិធីបើកយុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតទូទាំងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ជំងឺឆ្កែឆ្កួត ជាបញ្ហាមួយគួរឲ្យព្រួយបារម្ភ និងជាអាទិភាពនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោកទាំងមូល។ ដើម្បីធានាដល់ការថែរក្សាសុខភាពមនុស្ស និងសត្វ យុទ្ធនាការនេះ បានចុះអប់រំណែនាំ ផ្សព្វផ្សាយដល់សាារណៈជនទាំងអស់ ដើម្បីបង្កើនការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបទប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង និងតម្រូវការពិតប្រាកដក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួតនៅកម្ពុជា ស្របតាមគោលដៅសកលលុបបំបាត់ជំងឺនេះ នៅឆ្នាំ២០២៣០។

ឯកឧត្តមអគ្គនាយក បានស្នើឲ្យម្ចាស់សត្វទាំងអស់ សហការជាមួយគម្រោងចាក់ឆ្នាំការពារនេះ និងទទួលការថ្នាំដោយឥតគិតថ្លៃសម្រាប់សត្វឆ្កែទាំងនោះ ដើម្បីការពារអាយុវជីវិតមនុស្ស និងសត្វ។ លើសពីនេះទៀត ដើម្បីឆ្ពោះទៅរកប្រទេសកម្ពុជា ដែលគ្មានជំងឺឆ្កែឆ្កួត។ ឯកឧត្តម បានបន្តថា យុទ្ធការចាក់ថ្នាំការពារឆ្កែឆ្កួតទ្រង់ទ្រាយធំនេះ គឺជាគម្រោងដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ គម្រោងនេះនឹងដាក់មូលដ្ឋានគ្រឹះសម្រាបយុទ្ធនាការ MDV ថ្នាក់ជាតិ បន្ទាប់ពី NSP ត្រូវបានអនុម័តដោយសារខេត្តទាំងនេះគឺជាជំហានដំបូងក្នុងការទប់ស្កាត់ការស្លាប់ដោយសារជំងឺឆ្កែឆ្កួតរបស់មនុស្សទាំងស្រុងក្នុងប្រទេសកម្ពុជា។

លោកស្រី សាស្រ្តាចារ្យបណ្ឌិត កង ក្រឹស្នា ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានលើកឡើងថា ដើម្បីសម្រេចនូវគោលដៅសាកលក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួតលើមនុស្សត្រឹមឆ្នាំ២០៣០ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលមានមហាវិទ្យាល័យ វេជ្ជសាស្រ្តសត្វបានចូលរួមយ៉ាងសកម្មក្នុងការងារជំងឺឆ្កែឆ្កួតនេះ ដោយបានដាក់បញ្ចូលជំងឺឆ្កែឆ្កួតក្នុងមុខវិជ្ជាចំនួន២ គឺមុខវិជ្ជាបសុសុខភាពសាធារណៈ និងមុខវិជ្ជាសុខភាពតែមួយ នៃកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ដែលមាននិស្សិតរៀនចន្លោះពី ១៥០-២០០នាក់ជារៀងរាល់ឆ្នាំជាដើម។
លោកស្រី ម៉ាទីណា មេរ (Martina Mayr) និងលោកស្រីបណ្ឌិត អាមី នីកូល ឡឺវីស (Amy Nicole Lewis) នៃគម្រោងអង្គការផ្តល់សេវាបសុពេទ្យអន្តរជាតិ (Worldwide Veterinary Service)នៃគម្រោង Worldwide Veterinary Service សង្ឃឹមថា ក្រោមកិច្ចសហប្រតិការក្នុងពេលនេះ នឹងអាចឈានដល់សម្រេចបាននូវគោលដៅសម្រាប់ប្រទេសកម្បុជា ក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួតនៅកម្ពុជា និងគោលដៅសាកលលោកផងដែរ។ លោកស្រី បានបង្ហាញក្តីរីករាយនឹងបន្តកិច្ចសហប្រតិបត្តិការនេះក្នុងលុបបំបាត់ជំងឺឆ្កែឆ្កួតប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
សូមបញ្ជាក់ យុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតទូទាំងរាជធានីភ្នំពេញ គឺជាលើកទី២ ដែលនឹងចាប់ផ្តើមឡើងពីថ្ងៃទី២១ ខែតុលា ដល់ឆ្នាំថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្តពពពីគម្រោងឆ្នាំ២០២៣ ដែលមានសត្វឆ្កែចំនួនជាង ៧ម៉ឺន ៤ពាន់ក្បាល ត្រូវបានចាក់ថ្នាំការពារ ក្នុងអំឡុងពេលយុទ្ធនាការរយៈពេល ១០ថ្ងៃ នៅក្នុងទីក្រុងភ្នំពេញ គឺជាជំហានដ៏ធំមួយសម្រាប់ការគ្រប់គ្រងជំងឺឆ្កែឆ្កួតនៅកម្ពុជា៕ អត្ថបទ ឈិត បូរ៉ាវី




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា