ព័ត៌មាន
កម្ពុជារៀបចំវេទិកាជាតិគណនេយ្យ ដើម្បីជាមូលដ្ឋានគ្រឹះ ជំរុញឱ្យសម្រេចតាមចក្ខុវិស័យឆ្នាំ២០៣០
កម្ពុជារៀបចំវេទិកាជាតិគណនេយ្យ ២០២៤ ដើម្បីផ្ដល់នូវព័ត៌មានអំពីវឌ្ឍនភាពថ្មីៗនៃវិស័យគណនេយ្យ និងសវនកម្ម និងប្រមូល ធាតុចូលសម្រាប់ជាមូលដ្ឋានបន្ថែម ក្នុងការរៀបចំ និងការកែលម្អក្របខ័ណ្ឌគោលនយោបាយយុទ្ធសាស្ត្រ ជាពិសេសការពង្រឹងតួនាទី និយ័តករ និងគណនេយ្យករជំនាញ ក្នុងការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ។

ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនា គារ លើកឡើងនៅក្នុងពិធីបើកវទិកាជាតិគណនេយ្យ ក្រោមប្រធានបទ “តួនាទីនៃគណនេយ្យនិងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាសម្រាប់ ចក្ខុវិស័យឆ្នាំ២០៣០”នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៤នេះថា ការរៀបេទិកាជាតិគណនេយ្យនេះ មានគោលបំណងសំខាន់ ដើម្បីផ្ដល់នូវព័ត៌មានដល់សិក្ខាកាម អំពីវឌ្ឍនភាពថ្មីៗនៃវិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា, និងដើម្បីប្រមូលធាតុចូលពីអ្នក ចូលរួមទាំងអស់ សម្រាប់ជាមូលដ្ឋានបន្ថែម ក្នុងការរៀបចំ និងការកែលម្អក្របខ័ណ្ឌគោលនយោបាយយុទ្ធសាស្ត្រ និងក្របខណ្ឌបទប្ប- ញ្ញត្តិពាក់ព័ន្ធ នឹងវិស័យគណនេយ្យ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេសក្នុងការពង្រឹងតួនាទីនិយ័តករ និងគណនេយ្យករជំនាញ ក្នុង ការសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៣០ របស់ប្រទេសកម្ពុជា ឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។

ចំណែកទាក់ទងបច្ចេកវិទ្យា, ឯកឧត្តម បន្តថា ដើម្បីទាញយកប្រយោជន៍អតិបរមាពីបច្ចេកវិទ្យាឌីជីថល, រាជរដ្ឋាភិបាលនីតិ- កាលទី៦នៃរដ្ឋសភា បានប្រកាសដាក់ឱ្យអនុវត្តនូវ «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥» នៅឆ្នាំ២០២១ ។ លើមូលដ្ឋាននេះ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក៏បានប្រកាសដាក់ឱ្យអនុវត្តនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដោយក្នុងនោះ «បច្ចេកវិទ្យា, ពិសេសបច្ចេកវិទ្យាឌីជីថល, ត្រូវបានកំណត់ជាអាទិភាពគន្លឹះថ្មីមួយទៀត, បន្ថែម ពីលើអាទិភាពគន្លឹះ ទាំង ៤ នៃយុទ្ធសាស្ត្រចតុកោណ ពោលគឺ ៖ មនុស្ស, ផ្លូវ, ទឹក និង ភ្លើង» ។ អាទិភាពគន្លឹះថ្មីនេះ ត្រូវបានយក មករៀបចំជាវិធានការ យុទ្ធសាស្ត្រ សម្រាប់ការអនុវត្តជាក់ស្ដែងនៅក្នុងបញ្ចកោណទី៥ នៃ «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺបញ្ចកោណស្តីពី «ការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល» ។
ឯកឧត្តម ងី តាយី បន្ថែមថា ស្របគ្នានេះ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា ២០២៥-២០៣៥ នឹងដាក់ឱ្យអនុវត្តក្នុងពេលដ៏ខ្លីខាងមុខ សម្រាប់ជាមគ្គុទេសន៍ និងជាផែនទីបង្ហាញផ្លូវ ក្នុងការអនុវត្តបេសកកម្មរបស់និយ័តករគណ- នេយ្យ និងសវនកម្ម ក្នុងបុព្វហេតុធានាឱ្យប្រព័ន្ធគណនេយ្យនិងសវនកម្មជាតិមួយរឹងមាំ មានតម្លាភាព និងអាចជឿទុកចិត្តបាន។

ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករ គណនេយ្យនិងសវនកម្ម លើកឡើងផងដែរថា ដើម្បីសម្រេចបាននូវគោលបំណង និងគោលដៅដូចបានកំណត់នៅក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា យុទ្ធសាស្ត្រ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្ម- ភាពមួយចំនួន ត្រូវបានរៀបចំ និងកំពុងរៀបចំដាក់ឱ្យអនុវត្តគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨។
ស្របគ្នានេះ, សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ និងសេចក្តីព្រាងយុទ្ធ សាស្រ្តអភិវឌ្ឍន៍វិស័យនិងវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា ២០២៥-២០៣៥ គឺជាធាតុសំខាន់មួយ ដើម្បីសម្រេចឱ្យបាន នូវគោលដៅយុទ្ធសាស្ត្ររបស់វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា គឺប្រព័ន្ធគណនេយ្យ និងសវនកម្មជាតិរឹងមាំ និងអាចជឿទុក ចិត្តបាន ក្នុងបរិការណ៍សេដ្ឋកិច្ចឌីជីថល។ ដើម្បីសម្រេចនូវគោលដៅខាងលើ តួអង្គពាក់ព័ន្ធ ទាំងក្នុងវិស័យសាធារណៈ ក៏ដូចជាវិស័យ ឯកជន ត្រូវពង្រឹងសមត្ថភាពស្ថាប័នរបស់ខ្លួន ពិសេសការធ្វើបរិវត្តកម្មឌីជីថល សេវាសាធារណៈក្រោមសមត្ថកិច្ចរបស់ខ្លួន ឱ្យបានជាអតិបរមា តាមតែអាចធ្វើទៅបាន៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ