ព័ត៌មាន
និយ័តករគណនេយ្យ ដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាចំនួនពីរ សម្រាប់វិស័យសាធារណៈ និងឯកជន
និយ័តករគណនេយ្យ និងសវនកម្ម ដាក់ឱ្យអនុវត្តនូវប្រព័ន្ធសទ្ទានុក្រមគណនេយ្យ និងសវនកម្ម តាមទូរស័ព្ទវៃឆ្លាត និងថ្នាលរៀប ចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលនឹងផ្តល់ប្រយោជន៍ ជាច្រើនសម្រាប់វិស័យសាធារណៈ និងឯកជន។
ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម លើកឡើងក្នុងពិធីបើកវទិកាជាតិគណនេយ្យ ក្រោមប្រធានបទ “តួនាទីនៃគណនេយ្យនិងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាសម្រាប់ចក្ខុវិស័យឆ្នាំ២០៣០”នៅថ្ងៃទី ១៧ ខែ តុលា ម្សិលមិញនេះថា ការងារធ្វើទំនើកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និយ័តករគណនេយ្យ និងសវនកម្ម បាននិងកំពុងក្លាយជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពផ្សេងទៀត។ ជាក់ស្តែងប៉ុន្មានឆ្នាំចុងក្រោយនេះ និយ័តករគណនេយ្យ និងសវនកម្ម បានរៀបចំនិងដាក់ ឱ្យអនុវត្តសេវាសាធារណៈតាមប្រព័ន្ធឌីជីថលរួមមាន៖ ប្រព័ន្ធគ្រប់គ្រងការដាក់របាយការណ៍ហិរញ្ញវត្ថុ តាមអនឡាញ (E-Filing) សម្រាប់ហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ប្រព័ន្ធគ្រប់គ្រងការស្នើសុំអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យ និងសវន- កម្មតាមអនឡាញ (E-License), និងប្រព័ន្ធគ្រប់គ្រងឯកសារចញ-ចូល និងការដាក់ឱ្យដំណើរការប្រព័ន្ធចំនួនពីរខាងលើ នៅក្នុង ពេលនេះជាដើម។
ឯកឧត្តម បន្តថា ចំពោះថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល ត្រូវបានកំណត់ច្បាស់នៅក្នុងសេចក្តីព្រាងយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា ២០២៥-២០៣៥ ក្រោមគម្រោងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល ។ គម្រោងថ្នាល រៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល ត្រូវបានចែកចេញជា៣ដំណាក់កាល ២០២៤ដល់២០៣០។ ការអភិវឌ្ឍដំណាក់កាលទី១ បានផ្ដោតសំខាន់ទៅលើការរៀបចំថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល សម្រាប់សហគ្រាស និងអង្គភាពមិនរងសវនកម្ម ។ ដំណាក់ កាលទី២ និងពង្រីកបន្ថែមមុខងារថ្នាលបច្ចេកវិទ្យាព័ត៌មាន ឱ្យមានវិសាលភាពបន្ថែមសម្រាប់របាយការណ៍អង្គភាព រងសវនកម្ម ឯករាជ្យ។ ក្នុងដំណាក់កាលទី៣ នឹងពង្រីកវិសាលភាពដល់ការរៀបចំរបាយការណ៍ជាទម្រង់ XBRL (Extended Business Reporting Language)។
ឯកឧត្តម ប៊ូ ថារិន បញ្ជាក់ថា ការដាក់ឱ្យអនុវត្ត “ថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល នឹងនាំមកនូវផលប្រយោជន៍ ជាច្រើន ទាំងសម្រាប់វិស័យសាធារណៈ និងទាំងវិស័យឯកជន ក្នុងនោះសម្រាប់វិស័យឯកជន នឹងទទួលបានអត្ថប្រយោជន៍ដូចជា៖ ជួយសម្រួលដល់ដំណើរការរៀបចំ និងកាត់បន្ថយចំណាយក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងកំណត់សម្គាល់របស់របាយការណ៍ ដោយ ផ្អែកតាមទម្រង់រួមបែបឌីជីថល និងទិន្ន័យដែលមានលក្ខណៈស្តង់ដា។ ការជួយកាត់បន្ថយកំហុសឆ្គង និងបង្កើនកម្រិតអនុលោមភាព ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តាមរយៈគោលការណ៍ផ្ទៀងផ្ទាត់អនុលោមភាពដោយស្វ័យប្រវត្តិ ក្នុងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុបែបឌីជីថល ។ បង្កើនគុណភាព នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអនុលោមតាមស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកតាមវដ្តករសាស្ត្រគណនេយ្យរបស់ស្តង់ដារបាយការណ៍អន្តរជាតិ (IFRS Accounting Taxonomy) ។ បង្កើនគុណភាពនៃការ សម្រេចចិត្តហិរញ្ញវត្ថុ និងការវិនិយោគ ដោយផ្អែកតាមការវិភាគអនុបាតហិរញ្ញវត្ថុគោល (Financial Benchmarking) ក្នុងកម្រិតការ វិភាគថ្នាក់វិស័យ និងប្រទេស និងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលបាយការណ៍ហិរញ្ញវត្ថុ ដែលបានដាក់មកនិយត័ករ អាចចែករំលែកទៅឱ្យស្ថាប័នហិរញ្ញវត្ថុក្នុងទម្រង់ឌីជីថល៕ អត្ថបទ៖ សុន រ៉ាឌី





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា