ព័ត៌មាន
និស្សិតសិក្សាជំនាញ ចាត់ទុកវេទិកាជាតិគណនេយ្យ ជាការបង្កើនចំណេះដឹង និងការស្វែងរកឱកាសការងារ
និស្សិតដែលសិក្សាជំនាញហិរញ្ញវត្ថុ គណនេយ្យ និងសវកម្ម បានចាត់ទុកវេទិកាជាតិគណនេយ្យ គឺជាវេទិកាដ៏មានសារៈសំខាន់ ក្នុងការបង្កើនចំណេះដឹងបន្ថែម ក៏ដូចការស្វែងយល់នូវកាលានុវត្តន៍ថ្មីៗ នៃវិស័យបច្ចេកវិទ្យា និងការស្វែងរកឱកាសការងារជាដើម។
និស្សិតមកពីវិទ្យាស្ថាន និងសាកលវិទ្យាល័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV នៅក្នុង វេទិកាជាតិគណនេយ្យក្រោមកិច្ចពិភាក្សា (សារៈសំខាន់នៃការអភិវឌ្ឍជំនាញ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០) នៅថ្ងៃទី១៨ ខែតុលានេះថា ខណៈកម្ពុជាគឺជាប្រទេសដែលកំពុងអភិវឌ្ឍរីកចម្រើន ក្នុងនោះសម្រាប់វិស័យការងារ ក៏មានតម្រូវការច្រើន មិនថាការងារលើផ្នែកគណនេយ្យ និងសវកម្មឡើយ ពោលគឺមានតម្រូវការវិស័យការងារមានគ្រប់ផ្នែក និងទៅតាមកម្រិតនីមួយៗ។
និស្សិតទាំងអស់នេះ, លើកឡើងបន្ថែមថា ស្របពេលការវិវត្តន៍រីកចម្រើននេះដែរ ពួកគាត់បានកំពុងយកចិត្តទុករៀនសូត្រ ឱ្យក្លាយទៅជាធនធានពូកែ ដើម្បីចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាក់ស្តែងវេទិកាជាតិគណនេយ្យនៅពេលនេះ ពិតជាមាន សារៈសំខាន់ណាស់សម្រាប់ពួកគាត់ក្នុងវ័យសិក្សា ដើម្បីក្រេបយកនូវចំណេះដឹង និងកាលានុវត្តភាពថ្មីៗបន្ថែម ជាពិសេសការយល់ដឹង អំពីកិច្ចដំណើររបស់ក្រុមហ៊ុននីមួយៗ សម្រាប់ជាពុទ្ធិឱ្យកាន់តែមានសក្តានុពល ដើម្បីឈានទៅចូលរួមក្នុងវិស័យការងារ។
ទាក់និងការសិក្សាជំនាញនេះដែរ, លោក ប៊ុន សន្ទរង្គ នាយកវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ លើកឡើងថា នៅក្នុង អាណត្តិទី៧ នេះ រាជរដ្ឋាភិបាលបានដាក់ចេញក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដោយក្នុងនោះសម្រាប់ ការបណ្តុះបណ្តាលជំនាញក្នុងវិស័យឯកជន បានកំពុងអនុវត្តទៅតាមប្រព័ន្ធនៃការអប់រំថ្មី តាមបច្ចេកវិទ្យាឌីជីថលរួមមាន៖ ការសិក្សា តាមក្របខណ្ឌជាយុទ្ធសាស្រ្ត សេដ្ឋកិច្ច និងសង្គមឌីជីថល, ការរៀបចំតាមបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ជាដើម, ក៏ប៉ុន្តែក៏មិន មែនសិក្សាតែបច្ចេកវិទ្យាសុទ្ធ ដោយមិនបានគិតគូរជំនាញនោះឡើយ។ ការធ្វើបែបនេះ នឹងជំរុញឱ្យនិស្សិតអាចទទួលបានជំនាញផង និងដើរទាន់បរិបថនៃការរីកចម្រើនផង។
ជុំវិញជំនាញនេះដែរ លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យ និងសវនកម្ម បានថ្លែងថា ជុំវិញការបង្កើតធន ធានមនុស្សឱ្យមានសក្តានុពលបែបណានោះ គឺវាផ្សារភ្ជាប់ទៅនិងតម្រូវការទីផ្សារ ។ លោកស្រីបន្តថា ចំពោះតម្រូវការទីផ្សារនេះ ក៏វា ផ្សារភ្ជាប់ទៅនិងក្របខណ្ឌអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម ក្នុងនោះចំពោះអាជ្ញាបណ្ណកម្រិត១ ត្រូវមានធនធានមនុស្ស, មានគណនេយ្យករជំនាញ ទើបអាចស្នើរសុំអាជ្ញារបណ្ណបាន។ ចំណែកអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសវនកម្ម គឺត្រូវមានធនធាន មនុស្សដូចគ្នា ដែលជាសវនករជំនាញ រួមជាមួយបទពិសោធន៍ និងលក្ខខណ្ឌតម្រូវផ្សេងទៀតផងដែរ ដែលបញ្ហាទាំងនេះគឺជាក្តីរំពឹង និងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន និងអនាគត៕ អត្ថបទ៖ សុន រ៉ាឌី
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា