ព័ត៌មាន
និយ័តករបរធនបាលកិច្ច បានផ្តល់សេវាក្នុងវិស័យបរធនមានទឹកប្រាក់សរុប ១ ៦៥២ លានដុល្លារ
គិតត្រឹមចុងខែ កញ្ញា ឆ្នាំ២០២៤, និយ័តករបរធនបាលកិច្ច បានផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច និងចុះបញ្ជី មានចំនួនជាង ១ ពាន់ករណី គិតជាទឹកប្រាក់មានទំហំបរធនសរុបប្រមាណជា ១ ៦៥២ លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនបរធនបាលចំនួន ១៣ បានទទួលអាជ្ញាបណ្ណ និងទទួលបានការអនុញ្ញាតពីនិយ័តករបរធនបាលកិច្ច។
ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ន.ប.ធ. លើកឡើងនៅក្នុងវេទិកាបរធនបាលកិច្ចឆ្នាំ២០២៤ ក្រោមប្រធានបទ “បរធនបាលកិច្ច៖ លើសពីថ្នាលបង្កើតទំនុកចិត្ត”នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នេះថា លទ្ធផលនៅក្នុង រយៈពេលជាង ៣ ឆ្នាំនេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ អ.ស.ហ. សមិទ្ធផលជាច្រើនបានលេចជារូបរាងឡើងជាបន្តបន្ទាប់ួមមាន៖ បទដ្ឋានគតិយុត្តគន្លឹះ សំខាន់ៗសម្រាប់និយ័តកម្មគ្រប់គ្រង, ការត្រួតពិនិត្យការចុះបញ្ជីបរធនបាលកិច្ច, ប្រតិបត្តិការប្រតិបត្តិករបរធនបាលកិច្ច និងការរៀបចំ និងការប្រព្រឹត្តទៅរបស់បរធនបាលកិច្ច, ដោយក្នុងនោះធនាគារចំនួន ២១ បានទទួលអាជ្ញាបណ្ណ និងការអនុញ្ញាតពី ន.ប.ធ. ជា ប្រតិបត្តិករបរធនបាល ផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services)។
ឯកឧត្តម គូសបញ្ជាក់ថា ចំណែកបរធនបាលរូបវន្តបុគ្គលចំនួន ៦៨ រូប ដែលបានទទួលអាជ្ញាបណ្ណពី ន.ប.ធ. ដោយ ៣៥ រូប ជាបរធនបាលរូបវន្តបុគ្គលឯករាជ្យ និង ៣៣ រូប ជាបរធនបាលរូបវន្តបុគ្គល នៃក្រុមហ៊ុនបរធនបាល ខណៈក្រុមហ៊ុនវាយតម្លៃចំនួន ១៦ ទទួលបានការទទួលស្គាល់ពី ន.ប.ធ. ឱ្យផ្តល់សេវាវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ក្នុងនោះក្រុមហ៊ុនផ្តល់សេវាសវនកម្មចំនួន ១៥ ផ្សេងៗ ក៏ទទួលបានការទទួលស្គាល់ពី ន.ប.ធ. ឱ្យផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច។
ឯកឧត្តម សុខ ដារ៉ា បន្ថែមថា សម្រាប់វេទិកាបរធនបាលកិច្ចឆ្នាំ ២០២៤ នេះ ការរៀបចំគឺផ្តោតជាសំខាន់ទៅលើបទបង្ហាញ និងកិច្ចពិភាក្សាអំពីកាលានុវត្តភាព និងគុណប្រយោជន៍នៃការប្រើប្រាស់យន្តការបរធនបាលកិច្ច, បរធនបាលកិច្ចគ្រួសារសម្រាប់ការ រៀបចំផែនការតជំនាន់ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យបរធនបាលកិច្ច, ការបង្កើត និងដាក់ឱ្យដំណើរការវិស័យបរធនបាលកិច្ចនៅកម្ពុជា ក៏ដូចជានិយ័តករបរធនបាលកិច្ច ត្រូវបានឆ្លងកាត់នូវការរៀបចំ និងការគិតគូរយ៉ាងល្អិតល្អន់ ប្រកបដោយវិចារណកម្ម ច្បាស់ លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ និងផ្អែកលើផែនទីបង្ហាញផ្លូវនៃ “យុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១១-២០២០”ដែលត្រូវបានធ្វើបច្ចុប្បន្នកម្មទៅជា “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១៦-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន5 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ