ព័ត៌មាន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំព្រឹត្តិការណ៍វប្បធម៌តាមតំបន់លើកទី២ ឆ្នាំ២០២៤ លើប្រធានបទ«មរតកយើង»
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំព្រឹត្តិការណ៍«វប្បធម៌តាមតំបន់»លើកទី២ ឆ្នាំ២០២៤ ផ្តោតលើប្រធានបទ(មរតកយើង) នៅថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដែលមានដាក់បង្ហាញស្វែង យល់នូវសិល្បៈបុរាណខ្មែរ បេតិកភណ្ឌវប្បធម៌ខ្មែរ និងការបង្ហាញទេពកោសល្យសិល្បៈរបស់យុវជនផងដែរ។
ថ្លែងបើកព្រឹត្តិការណ៍នេះលោក ហ៊ួន សាវង ប្រធានស្តីទីនាយក ដ្ឋានសិល្បៈសូនរូប និង សិល្បៈសិប្បកម្ម បានថ្លែងថា ព្រឹត្តិការណ៍វប្បធម៌តាមតំបន់គឺជាសកម្មភាពរបស់អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌រៀបចំឡើងក្នុងបំណងលើកស្ទួយសិល្បៈប្រពៃណីគ្រប់ទម្រង់នៅតាមសហគមន៍។ ក្នុងព្រឹត្តិការណ៍វប្បធម៌តាមតំបន់ តែងមានកម្មវិធីសិក្ខាសាលាខ្លីៗស្តីពីមរតកវប្បធម៌ និងការបង្ហាញទេពកោសល្យសិល្បៈផ្សេងៗ ដើម្បីបំផុសស្មារតីស្រឡាញ់វប្បធម៌ និង ការយល់ដល់ដឹងដល់យុវជន។ ទន្ទឹមនេះ ព្រឹត្តិការណ៍វប្បធម៌តាមតំបន់តែងមានរៀបចំពិរណ៍ស្នាដៃសិប្បកម្ម ប្រពៃណីជូនដល់មហាជនបានទស្សនា និងគាំទ្រគ្រប់រូបភាព។ ការរៀបចំទាំងអស់នេះ គឺដើម្បីបង្កើននូវសកម្មភាពផ្សព្វផ្សាយទូលំទូលាយបង្កើតបណ្តាញទីផ្សារដល់សិល្បករ និងសិប្បករខ្មែរក្នុងការអភិវឌ្ឍវិស័យការងាររបស់ពួកគាត់។
លោក ហ៊ួន សាវង បានបន្តថា “មរតកយើង” គឺជាប្រធានបទសំខាន់នៃព្រឹត្តិការណ៍វប្បធម៌ បានប្រារព្ធឡើងលើកទី១ កាលពីឆ្នាំ២០២៣ នៅក្នុងខេត្តពោធិ៍សាត់។ ក្នុងឆ្នាំ២០២៤នេះ “មរតកយើង “បានជ្រើសរើសទីតាំងប្រារព្ធនៅក្នុងបរិវេណវិទ្យាល័យទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានកម្មវិធីសំខាន់ៗដូចជា កម្មវិធីស្វែង យល់អំពីបេតិកភណ្ឌវប្បធម៌ខ្មែរសម្រាប់សិស្សានុសិស្ស, ការបង្ហាញទេពកោសល្យសិល្បៈរបស់សិស្សវិទ្យាល័យ, កម្មវិធីដាល់អំបុក និងការបង្ហាញសិល្បៈចម្អិនម្ហូបអាហារខ្មែរ,ពិព័រណ៍បង្ហាញកម្មវិធីបណ្តុះបណ្តាលជំនាញសិល្បៈ, ពិព័រណ៍វត្ថុសិប្បកម្មប្រពៃណី និងផលិតផលសិល្បៈជំនាញជូនតា, ការសម្តែងសិល្បៈទស្សនីយភាពចម្រុះ ព្រមទាំងកម្មវិធីសិល្បៈវប្បធម៌ជាច្រើនទម្រង់ទៀតសម្តែងក្នុងពេលរាត្រី។
តាមរយៈរបាយការណ៍លោកប្រធាននាយកដ្ឋានសិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម នៅក្នុងព្រឹត្តិការណ៍វប្បធម៌ តាមតំបន់លើកនេះ មានគោលដៅបញ្ជ្រៀបការស្វែងយល់អំពីសិល្បៈវប្បធម៌ សិប្បកម្ម និងប្រពៃណីដល់យុវជន និងការបំផុសសិល្បៈមហាជនក្នុងតំបន់ជុំវិញ។ ក្នុងរយៈពេលពីរថ្ងៃ ពីរយប់នេះ ក្រុមការងារបានខិតខំរៀបចំស្តង់ (តុ) អញ្ជើញ សហគមន៍សិប្បកម្មមួយចំនួនមកដាក់តាំងបង្ហាញផលិតរបស់ខ្លួនដូចជា សិប្បកម្មអនុស្សាតម្បាញចេកខ្មែរ មកពីស្រុក បាណន់ ខេត្តបាត់ដំបង សិប្បកម្មកូកូ ដឺ តាកែវ នៅខេត្ត តាកែវ សិប្បកម្មត្នោត ខេត្តពោធិ៍សាត់ និង សិប្បកម្មប្រពៃណីក្នុងសហគមន៍មូលដ្ឋានជុំវិញដូចជា ស្មូនក្អមឆ្នាំងនៅភូមិដំណាក់ចំបក់ តម្បាញកន្ទេលចចូត វេញខ្សែ ជក់ត្នោត ជាដើម ។
ទន្ទឹមនឹងនេះ ក្រុមការងារបានរៀបចំស្តង់តាំងបង្ហាញ និងបង្ហាត់ បង្រៀនអំពីផលិតផលវប្បធម៌ផ្នែកសិល្បៈគំនូរ ឌុក ស្មាច់ ដេប៉ាក់ បត់ផ្កា ធ្វើខ្លែង គូរគំនូរ ផាត់ពណ៌ ដាល់អំបុក ព្រមទាំងវេទិកាពិភាក្សាស្វែងយល់ពីមរតកវប្បធម៌ និងសិល្បៈផ្សេងៗទៀតនៅក្នុងកម្មវិធីពេលថ្ងៃ ាប់ពីម៉ង៨ ព្រឹកដល់ម៉ោងព៧ល្ងាច។ ក្នុងកម្មវិធីនេះ សាធារណជន ជាពិសេសយុវជន និងក្មួយៗកុមារអាចចូលរួមបានដោយសេរីនៅតាមស្តង់នីមួយ។ដោយឡែកចំពោះទម្រង់សិល្បៈទស្សនីយភាពមកសម្តែងជូនសាធារណជនបានទស្សនាទាំងពីររាត្រីនេះមានក្រុមភ្លេងប្រពៃណី, គុនល្បុក្កតោ, ចាប៉ីដឹងវែង, សិល្បៈសហសម័យ, ល្ខោនបុរាណ, សិល្បៈសៀក អង្គកាហ្វារពន្លឺសិល្បៈ, និង យីកេអង្គប្រៃ ឬអ្នកស្រុកហៅថា “ឡាំអង្គប្លែ” ក្នុងស្រុកឈូក ខេត្តកំពត ។
លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានកោតសរសើរចំពោះក្រុមការងារនាយកដ្ឋាន សិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ក្រុមការងាររដ្ឋបាលស្រុកបន្ទាយមាស និងក្រុមការងារវិទ្យាល័យទូកមាស ដែលបានខិតខំប្រឹងប្រែងសហការសាមគ្គីគ្នាយ៉ាងល្អ រៀបចំព្រឹត្តិការណ៍មួយនេះឲ្យលេចរូបរាងឡើងយ៉ាងឱឡាឫកគួរជាទី មោទនៈ។ កិច្ចការដ៏ធំធេងនេះ ក៏ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមការចង្អុលបង្ហាញនិងដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការលើកស្ទួយនិងផ្តល់ឱកាសដល់សិល្បករមហា ជន បានសម្តែងជាសាធារណៈជូនប្រជាពលរដ្ឋទស្សនាកម្សាន្តសប្បាយ ។
លោកជំទាវ ប៉ែន មុនីមករា ក៏សូមចាត់ទុកព្រឹត្តិការណ៍ទាំង២ថ្ងៃនេះ ជាព្រឹត្តការណ៍ដ៏មានសារៈសំខាន់មួយផ្នែកទៀត នៃការចូលរួមអភិរក្ស ផ្សព្វផ្សាយ និងលើកតម្លៃមត៌កវប្បធម៌ឱ្យកាន់តែផុលផុស។ ទន្ទឹមនឹងនេះ ការចូលរួមនិងការខិតខំបញ្ចេញសមត្ថ ភាពទេពកោសល្យរបស់សិល្បករ-សិល្បការិនី និង ក្មួយៗសិស្សានុសិស្សក្នុងព្រឹត្តិការណ៍នេះ ក៏សបញ្ជាក់អំពីភាពផ្សេងៗគ្នានៃវប្បធម៌តាមសហគមន៍នៅកម្ពុជា ដែលយើងទាំងអស់គ្នាត្រូវលើកតម្លៃ ស្របទៅតាមអនុសញ្ញាឆ្នាំ ២០០៥៕ អត្ថបទ,ភារម្យ
-
Uncategorized1 week ago
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន2 days ago
ទាក់ទងនឹងបញ្ហាកោះគុត សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមជ្រុលនិយមថា ដំបៅមិនឈឺកុំយកឈឺចាក់
-
Uncategorized1 week ago
ពលរដ្ឋចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ពេញចិត្ត និងសប្បាយរីករាយ ក្រោយឃេីញមានការរៀបចំល្អ និងមានអ្នកចូលរួមកម្សាន្តច្រេីន
-
ព័ត៌មាន1 week ago
ស្រោមអនាម័យចំនួនប្រមាណជាង១១ម៉ឺនស្រោម ត្រៀមចែកជូនក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
-
ព័ត៌មាន2 days ago
សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់លើបញ្ហាកោះគុត ទុកឱ្យរដ្ឋាភិបាលដោះស្រាយ
-
ព័ត៌មាន3 days ago
ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជា
-
ព័ត៌មាន4 days ago
ឯកអគ្គរដ្ឋទូតទីម័រឡេស្តេចាត់ទុកសម្ដេចតេជោគឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែជាមេដឹកនាំសម្រាប់តំបន់ និងពិភពលោកផងដែរ
-
Uncategorized1 week ago
ពលរដ្ឋមកពីបណ្តាខេត្តចូលរួមពិធីបុណ្យអុំទូកថ្ងៃទី១ សប្បាយរីករាយ ក្រោមបរិយាកាសល្អ និងការរៀបចំស្អាត