ព័ត៌មាន
កម្ពុជាកំពុងអភិវឌ្ឍន៍ប្រព័ន្ធ Data Center សម្រាប់គាំទ្រ និងការដោះស្រាយក្នុងអាជីវកម្ម
កម្ពុជាទទួលបានការវិនិយោគលើប្រព័ន្ធគ្រប់គ្រងទិន្នន័យ មានទំហំទឹកប្រាក់ប្រមាណ ១៣៧ លានដុល្លារអាមេរិក, ដែលតាមរយៈនេះ កម្ពុជាសង្ឃឹមថា នឹងជំរុញគាំទ្រ និងបង្កើតការងារថ្មីៗផ្សេងទៀត សម្រាប់ជាដំដោះស្រាយក្នុងអាជីវកម្ម ជាពិសេសការជំរុញអភិវឌ្ឍន៍ ទៅជា មជ្ឈ-មណ្ឌលដ៏ធំមួយនៅអាស៊ីផងដែរ។

ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ ឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា នេះថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៃការឆ្ពោះទៅរកកំណើន សេដ្ឋកិច្ចប្រកបដោយបរិយាបន្ននៅក្នុងសង្គមនេះ កម្ពុជាបានកំពុងអភិវឌ្ឍន៍ នៃការចាប់យកប្រព័ន្ធឌីជីថលមកអនុវត្តជាបណ្តើរៗ ក្នុង នោះកម្ពុជាមានមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានកំពុងគាំទ្រដល់ការបង្កើតធុរកិច្ច និងប្រព័ន្ធចុះបញ្ជីអាជីវកម្មថ្នាលបច្ចេកវិទ្យា ព័ត៌មាន ក៏កំពុងជំរុញការចុះបញ្ជីពន្ធដារ និងក្រសួងពាណិជ្ជកម្មជាដើម។ ក្រៅពីនេះកម្ពុជាក៏មានក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជិថលកម្ពុជាឆ្នាំ ២០២១-២០៣៥ ស្របពេលដែល CDC ក៏មានប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដែលផ្ដល់លទ្ធភាពជូនដល់វិនិយោគិន អាចស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ពីគ្រប់ទីកន្លែង តាមរយៈប្រព័ន្ធអនឡាញជាដើម នេះជាការត្រៀមលក្ខណៈក្នុងការគាំទ្រសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

ឯកឧត្តម បន្តឱ្យដឹងថា នៅក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តនូវគម្រោងចំនួនពីរ នៃការវិនិយោគ លើប្រព័ន្ធគ្រប់គ្រងទិន្នន័យ (Data Center) មានទំហំទឹកប្រាក់ប្រមាណជា ១៣៧ លានដុល្លារអាមេរិក ដែលតាមរយៈនេះ នឹងជំរុញ គាំទ្រនិងទាក់ទាញដល់ការវិនិយោគលើវិស័យផ្សេងៗទៀត អាចចូលរួមបង្កើតការងារកាន់តែច្រើន ជាពិសេសតាមរយៈនៃគម្រោងនេះដែរ និងអាចជំរុញឱ្យកម្ពុជាមានមជ្ឈមណ្ឌលដ៏ធំមួយនៅអាស៊ី។

ទាក់ទិនសេដ្ឋកិច្ចឌីជីថលនេះដែរ, ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានវាយតម្លៃថា ប្រព័ន្ធ ICT គឺមានសារៈសំខាន់ណាស់ សម្រាប់ឆ្លើយតបទៅនិងសេដ្ឋកិច្ចឌីជីថល ប៉ុន្តែកិច្ចការទាំងនោះត្រូវគាំទ្រ បន្ថែម ទាក់ទងប្រព័ន្ធអ៊ិនធ័រណេត ខ្សែកាបអុបទិច ដើម្បីជំរុញឱ្យមានល្បឿនលឿន ឆ្លើយតបទៅនិងការធ្វើអាជីវកម្មផ្សេងៗដូចជា ការលក់ និងការទិញជាដើម ខណៈកម្ពុជាកំពុងធ្វើដំណើរទៅមុខ ដែលត្រូវការគាំទ្រច្រើន តាមរយៈកិច្ចសហការប្រតិបត្តិការផ្សេងៗ ដូចជាប្រទេសចិនជាដើម ដើម្បីជំរុញអភិវឌ្ឍន៍ឱ្យកាន់តែខ្លាំងក្លា ជាពិសេសការបង្កើតនូវប្រព័ន្ធទិន្នន័យ(Data) សម្រាប់ចែករំលែកពី គ្នាទៅវិញទៅមក ដើម្បីជំរុញការផ្តល់សេវាកម្មឱ្យកាន់តែងាយស្រួល ជាពិសេសសម្រាប់អ្នកធុរកិច្ច។

ជុំវិញប្រព័ន្ធឌីជីថលនេះដែរ, លោកស្រី ចេន ហ្វូលីង (Gan Qiuling) លើកឡើងថា ដើម្បីគាំទ្រដល់ប្រព័ន្ធឌីជីថល, បើតាម បទពិសោធន៍នៃប្រទេសចិន ជាដំបូងគឺយើងត្រូវកសាងហេដ្ឋរចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ វិស័យសេដ្ឋកិច្ច ក្នុងនោះសេដ្ឋកិច្ចឌីជីថល គឺត្រូវឱ្យមានកិច្ចសហប្រតិបត្តិការឱ្យស្អិតរមួតាមមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីដើរឈាន ទៅមុខរួមគ្នា ។ ដោយសារតែសង្គមឌីជីថល យើងត្រូវបង្កើតវេទិកាអេឡិចត្រូនិច ដើម្បីជួយដល់ប្រជាជនទូទៅបានស្វែងយល់ ហើយ បញ្ហានេះ តើប្រជាជន ឬអ្នកធុរកិច្ចទទួលយកសេដ្ឋកិច្ចឌីជីថលបានរបៀបណាខ្លះ? ដូច្នេះមានតែតាមរយៈវេទិកានេះទេ ដើម្បីឱ្យ ប្រជាជនងាយទទួលយកបាន ដែលជាតំណររុញផលិតផលរបស់គាត់ឱ្យទៅកាន់ទីផ្សារអន្តរជាតិ ។ លោកស្រី បន្តថា បញ្ហានេះ កម្ពុជាត្រូវអូសទាញដល់ក្រុមហ៊ុនដែលមានឧត្តមភាពលើអន្តរជាតិ មកវិនិយោគនៅប្រទេសកម្ពុជា ដើម្បីកម្ពស់ដល់សមត្ថភាពប្រកួត ប្រជែងទាំងនៅក្នុងស្រុក និងទៅកាន់លើឆាកអន្តរជាតិ៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន7 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន1 week agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ
-
ព័ត៌មាន5 days agoក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%