ព័ត៌មាន
ក្រសួងវប្បធម៌ សម្ពោធពិព័រណ៌មិនអចិន្ត្រៃយ៍ «ប្រពៃណីផលិតកុលាលភាជន៍នៅប្រទេសកម្ពុជា»
ភ្នំពេញ ÷ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២៤នេះ បានសម្ពោធពិព័រណ៌មិនអចិន្ត្រៃយ៍ ក្រោមប្រធានបទ«ប្រពៃណីផលិតកុលាលភាជន៍នៅប្រទេសកម្ពុជា» រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែវិចិ្ឆកា នៅសារមនី្ទរខ្លែងខ្មែរ។
លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានលើកឡើងថា ថ្ងៃនេះនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានចូលរួមរៀបចំតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ ក្រោមប្រធានបទ “ប្រពៃណីផលិត កុលាលភាជន៍នៅប្រទេសកម្ពុជា” សហការជាមួយនឹងគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក និងគណៈកម្មការជាតិយូណេស្កូកម្ពុជា សាកលវិទ្យាល័យវ៉ាសេដា នៃប្រទេសជប៉ុន ដោយទទួលបានការអនុញ្ញាត និងការគាំទ្រ ពីថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ការតាំពិព័រណ៍ធ្វើឡើងក្នុងគោលបំណងបីគឺ៖ ១- ចូលរួមផ្សព្វផ្សាយអំពីអនុសញ្ញាឆ្នាំ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី ក៏ដូចជាូលរួមអបអរសាទរិវាអន្តរជាតិដំបូងនៃបេតិកភណ្ឌវប្បធម៌អរូបី ដែលអង្គការយូណេស្កូ បានកំណត់យកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ ២- ជាការចូលរួមចំណែកផ្សព្វផ្សាយ និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌អរូបីនៅកម្ពុជា ពិសេសគឺវិស័យសិប្បកម្មប្រពៃណី និង៣- បង្កើតការយល់ដឹងដល់សាធារណជន យុវជន សិស្សានុសិស្ស និស្សិត អំពីប្រពៃណីផលិតកុលាលភាជន៍ ដែលសព្វថ្ងៃមាននៅសេសសល់តិចតួចតាមបណ្តាខេត្តប៉ុណ្ណោះ។
ទន្ទឹមគ្នានោះដែរ លោកស្រី សារ៉េត ស្រីច័ន្ទរស្មី ប្រធានស្តីទីគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តការណ៍ពិព័រណ៍លើកទី២នេះ បានបង្ហាញពីទិន្នន័យនិងគំនិតថ្មីៗបន្ថែមទៀត មានដូចជា៖ ការតាំងបង្ហាញពីកុលាលភាជន៍ខ្មែរសម័យមុនអង្គរ ការតាំងបង្ហាញពីកុលាលភាជន៍ដែលផលិតតាមបែបប្រពៃណីនៅតាមបណ្តាខេត្តដែលនៅបន្ត ផលិត មានដូចជា៖ ខេត្តកំពង់ឆ្នាំង កំពត កំពង់ស្ពឺ និងព្រៃវែងការតាំងបង្ហាញពីក្បាច់លម្អកុលាលភាជន៍ព្រមទាំងអោយអ្នកចូលរួមបានសាកល្បងធ្វើក្បាច់លម្អ ធ្វើជាវត្ថុអនុស្សាវរីយ៍ផ្សេងៗ និងការរៀបចំអោយមានជារណ្តៅកំណាយសម្រាប់អោយអ្នកចូលរួម សិស្ស និស្សិត បានសិក្សា ស្វែងយល់ និងសាកល្បងកំណាយ និងការតាំងបង្ហាញសៀវភៅស្តីពីប្រពៃណីផលិតកុលាលភាជន៍ក្នុងប្រទេសកម្ពុជា និងរៀបចំការទស្សនាសារមន្ទីរតាមបែបឌីជីថល ការបង្កើតហ្គេមកុលាលភាជន៍ ការឆ្លើយសំណួរអំពី កុលាលភាជន៍ខ្មែរ ការថតរូបជាអនុស្សាវរីយ៍ជាដើម។
លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការរៀបចំអោយមានព្រឹត្តការណ៍នេះឡើង ក្រៅពីបង្កើនការយល់ដឹង ដល់សាធារណជនសិស្ស និស្សិត អំពីប្រពៃណីផលិតកុលាលភាជន៍ ដែលនៅសេសសល់តិចតួចក្នុងខេត្តមួយចំនួន។ ព្រឹត្តការណ៍នេះចូលរួមចំណែកផ្សព្វផ្សាយ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌អរូបីនៅកម្ពុជា លើវិស័យសិប្បកម្មប្រពៃណី។ ជាពិសេសចូលរួមផ្សព្វផ្សាយពីអនុសញ្ញាឆ្នាំ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី និងចូលរួមអបអរសាទរទិវាអន្តរជាតិដំបូងនៃបេតិកភណ្ឌវប្បធម៌អរូបី ដែលអង្គការយូណេស្កូ បានកំណត់យកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤៕
អត្ថបទ រដ្ឋា





















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»