ព័ត៌មាន
អង្គការ UNIDO មានឆន្ទៈខ្ពស់ គាំទ្រដល់កំណើនសេដ្ឋកិច្ច និងភាពធន់នៃសេដ្ឋកិច្ចនៅកម្ពុជា
អង្គការ UNIDO មានឆន្ទៈមុតមាំ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងភាពធន់ នៃសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការរួមចំណែកបង្កើនផលិតភាព ជួយដល់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក និងភាពប្រកួតប្រជែងរបស់ MSMEs ផលិតសម្រាប់ផ្គត់ផ្គង់ចូល ទីផ្សារ ការប្រកួតប្រជែង និងការនាំចេញ។

លោក សុខ ណារិន តំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ប្រចាំនៅកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាស្តីពី “ការអភិវឌ្ឍការភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាសឧស្សាហកម្ម” ក្នុងគោលដៅកសាងប្រព័ន្ធ អេកូឡូស៊ីនវានុវត្តន៍ និងរួមចំណែកដល់ការរីកចម្រើននៃសហគ្រាសឧស្សាហកម្ម និងសេដ្ឋកិច្ចកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា ប្រទេសកម្ពុជាកំពុងរីកចម្រើនលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ប៉ុន្តែការខ្វះខាតជំនួយហិរញ្ញវត្ថុបានបង្ករជា ឧបសគ្គ ដល់កិច្ចសហការសិក្សាស្រាវជ្រាវ ដែលមានលក្ខណៈអន្តរវិស័យ ការចូលរួមកាត់បន្ថយគម្លាតចង្អៀត និងការបង្កើតក្របខណ្ឌ ច្បាប់សម្រាប់ការតភ្ជាប់ប្រដោយប្រសិទ្ធភាព រវាងគ្រឹះស្ថានឧត្តមសិក្សា និងវិស័យឧស្សាហកម្ម ដើម្បីជំរុញលើកកម្ពស់នវានុវត្តន៍នៃផលិត ភាពរបស់វិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចជាតិ និងជាប្រភពបង្កើត ការងារផងដែរ។
លោកបន្ថែមថា ជុំវិញបញ្ហានេះ, អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម UNIDO មានឆន្ទៈខ្ពស់ ក្នុងការជួយគាំទ្រ ដល់កំណើនសេដ្ឋ និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា, តាមរយៈគំនិតផ្តួចផ្តើមការអនុវត្តន៍គម្រោងរបស់អង្គការ UNIDO គឺបានចូលរួម ចំណែកក្នុងការបង្កើនផលិតភាព និងភាពប្រកួតប្រជែងរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា និងដើម្បីជំរុញ ឈានចូលទីផ្សារជាតិ តំបន់ និងអន្តរជាតិឱ្យបានកាន់តែទូលំទូលាយ តាមរយៈនៃការអនុវត្តគម្រោងផលិតផល ជលផល ក្រោយពី ប្រមូលផល ដែលទទួលបានមូលនិធិសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប ដោយបានបង្កើតដាក់ឱ្យស្រាវជ្រាវនវានុវត្តន៍ និងបច្ចេកវិទ្យា, និងការវិនិយោគតាមថ្នាលបច្ចេកវិទ្យាចំណីអាហារជាដើម ។ ថ្នាលនេះនឹងនាំយកនូវគ្រឹះស្ថានសិក្សាមកជំនួស ដើម្បីធ្វើការសហការជា មួយវិស័យឯកជន ក៏ដូចជាស្ថាប័នរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងរិះរកដំណោះស្រាយបែបនវានុវត្តន៍ និងកិច្ច ឆ្លើយតបទៅនិងតម្រូវការសហគ្រាស និងឧស្សាហកម្មនៅកម្ពុជា។

ចំណែក លោក Bryan Fornari នាយកផ្នែកកិច្ចសហប្រតិបត្តិការនៃសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ក៏បានលើក ឡើងអំពីតួនាទីរបស់សហភាពអឺរ៉ុប ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាស ដែលជាមូលដ្ឋាននៃការ រីកចម្រើន សេដ្ឋកិច្ច និងសង្គម។ លោកបានថ្លែងថា សហភាពអឺរ៉ុបទទួលស្គាល់ថា ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាស មានសារៈ សំខាន់សម្រាប់នវានុវត្តន៍ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ តាមរយៈការបង្កើតទំនាក់ទំនងទាំងនេះ យើងអាចធានា បានថា ចំណេះដឹងត្រូវបានប្រើប្រាស់ ដើម្បីបង្កើតដំណោះស្រាយដែលផ្តោតលើតម្រូវការទីផ្សារ បង្កើតឱកាសសេដ្ឋកិច្ច បង្កើតការងារ និងពង្រឹងភាព ប្រកួតប្រជែងផងដែរ។
សម្រាប់បញ្ហានេះ, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹក ចិត្តឱ្យនវានុវត្តន៍ករ ការពារកម្មសិទ្ធិបញ្ញាលើលទ្ធផលស្រាវជ្រាវ និងការរកឃើញថ្មីៗរបស់ពួកគេ តាមរយៈប្រកាសនីយបត្រតក្កកម្ម។ ឯកឧត្តម បានបន្ថែមថា នវានុវត្តន៍ករអាចការពារស្នាដៃរបស់ខ្លួន ដើម្បីអភិវឌ្ឍស្នាដៃទាំងនោះបន្ថែមនៅក្នុងវិស័យរៀងខ្លួន៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS6 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន1 week agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
កីឡា5 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង