កីឡា
រសៀលនេះការប្រកួតបាល់ទាត់ស្វាយរៀងស៊ុបភើខាប់ នឹងរកឃើញម្ចាស់ពានរវាងស្នងការនគរបាលខេត្តស្វាយរៀង និងយុវជនអាយុក្រោម១៨ឆ្នាំព្រះខ័នរាជស្វាយរៀង។
ពានរង្វាន់ស្វាយរៀង ស៊ុបភើ ខាប់ ត្រូវបានរចនាឡើងដោយសម្រិតសម្រាំងទៅលើគ្រប់ចំណុច នៃតួផ្ទៃរបស់ពានទាំងមូល ត្រូវបានរំលេចឡើងដោយក្បូរក្បាច់រចនាផ្សេងៗ និងរូបតំណាង ដែលបង្ហាញនូវអត្តសញ្ញាណ ព្រមទាំងមានបង្កប់នូវអត្ថន័យនានាអំពីខេត្តស្វាយរៀង និងសម្ភារៈបុរាណខ្មែរ។
*កំពូលពាន (ផ្ទៃខាងមុខ និងខាងក្រោយ) : រចនាឡើងដោយយកលំនាំតាមសម្ភារៈខ្មែរមួយប្រភេទ មានឈ្មោះថា “តោក” ដែលមានមុមចំនួន ៨ ដែលបានឆ្លាក់ព័ទ្ធជុំវិញទៅដោយឈ្មោះ ស្រុក-ក្រុង ទាំង ៨ នៃខេត្តស្វាយរៀង។
*ផ្នែកកណ្តាលពាន : ផ្ទៃខាងមុខត្រូវបានរំលេចដោយពាក្យ ស្វាយរៀង ស៊ុបភើខាប់ ជាអក្សរឡាតាំង។ ចំណែកឯងផ្ទៃខាងក្រោយ គឺរំលេចចេញនូវរូបផែនទីទាំងមូល របស់ខេត្តស្វាយរៀង។ ផ្នែកកណ្ដាលពានទាំងសងខាង ត្រូវបានរចនាអមដោយដៃពានមានរាងជាស្នែងគោ ដោយយកតាមលំនាំនៃរចនាបថចម្លាក់លោហៈធាតុមួយប្រភេទ របស់បុរាណខ្មែរកាលសម័យដើម កំលុងសតវត្សទី១១-១២។
*ផ្នែកទម្រនៃផ្ទៃកណ្ដាលពាន : ត្រូវបានរួមបញ្ចូលនូវរចនាបថចំនួនពីរ ក្នុងនោះ ៖ ១.មានសណ្ឋានជាក្បាលោ ាស្វតំណាងឱ្យខេត្តស្វាយរៀង និងី២.មានសណ្ឋានជាសម្ភារៈបុរាណខ្មែរម្យ៉ាងមានឈ្មោះថា “ឃ្លុំ” ដែលជាវត្ថុសម្រាប់ដាក់តម្រល់ត្រៃចីវរ និងវត្ថុមានតម្លៃផ្សេងៗ របស់ខ្មែរកាលសម័យដើម។
*ផ្នែខាងក្រោមនៃពាន : មានសណ្ឋានរាងមូល ដោយបានចម្លងតាមរចនាបថនៃសម្ភារៈបុរាណខ្មែរម្យ៉ាងមានឈ្មោះថា “ភាច” ដែលជាវត្ថុកាលពីសម័យបុរាណខ្មែរយើងប្រើប្រាស់សម្រាប់ដាក់គ្រឿងសក្ការៈ ឬភោជនីយាហារ ជាដើម។
ការប្រកួតនេះ BTV News Page, BTV Sport ផ្សាយផ្ទាល់៕

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ