PR NEWS
មហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
ក្រុមហ៊ុន GANZBERG បន្តលើកស្ទួយគុនខ្មែរ មហាព្រឹត្តិការណ៍ដ៏សប្បាយរីករាយនិងគួរឱ្យចាប់អារម្មណ៍ប្រចាំឆ្នាំ «Ganzberg Gold Medal Tour Kun Khmer Concert» បានទៅដល់អ្នកខេត្តក្រចេះហើយ ទីតាំងប្រព្រឹត្តិទៅនៅ មណ្ឌលកីឡាខេត្តក្រចេះ ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ។
ខេត្ត ក្រចេះ ៖ ក្រុមហ៊ុន GANZBERG បន្តលើកស្ទួយគុនខ្មែរ មហាព្រឹត្តិការណ៍ដ៏សប្បាយរីករាយនិងគួរឱ្យចាប់អារម្មណ៍ប្រចាំឆ្នាំ «Ganzberg Gold Medal Tour Kun Khmer Concert» បានទៅដល់អ្នកខេត្តក្រចេះហើយ ទីតាំងប្រព្រឹត្តិទៅនៅ មណ្ឌលកីឡាខេត្តក្រចេះ ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ។ រយៈពេល២យប់ជាប់គ្នា Ganzberg នឹងរៀបចំកម្មវិធីប្រដាល់លំដាប់ប្រទេសដែលមានការចូលរួមពីកីឡាករខ្មែរល្បីៗ ពិសេសកីឡាករមកពីបណ្តាលប្រទេសជាច្រើនរូបទៀត។


ថ្ងៃទី៣០ ខែឧសភា ២០២៦ ការប្រគុំតន្ត្រីខ្នាតធំដែលមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗ មានទឹកដមសំលេងច្រៀងពីរោះៗនិងកំពុងពេញនិយមក្នុងពេលបច្ចុប្បន្ន ក្នុងនោះរួមមាន៖ លោក ឆន សុវណ្ណរាជ លោក ពាក់មី កញ្ញា ឈិន រតនៈ លោក Rango និងលោក Redking។






មកដល់រាត្រីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៦ គឺជាថ្ងៃនៃការប្រកួតប្រដាល់គុនខ្មែរ ដែលសុទ្ធសឹងតែជាកីឡាករល្បីៗលំដាប់ប្រទេសនិងអន្តរជាតិ។ សម្រាប់គូពិសេសក្នុងសប្តាហ៍នេះ គឺជាជំនួបរវាងកីឡាករ ឆន វណ្ឌី vs កីឡាករ ម៉ាលី ម៉ីម៉ី និង កីឡាករ ផានិត រ៉ាផូ vs កីឡាករ រិទ្ធី វីរៈ។ សម្រាប់គូអន្តរជាតិ ជំនួបកីឡាករ រឿង សោភ័ណ្ឌ vs កីឡាករ សូហ្វីយ៉ាន យូសេហ្វ គូដណ្ដើមប្រាក់លានជាជំនួប កីឡាករ រឿង ចិត្រា និង កីឡាករ វ៉ាន់ វឿន ប្រកួតជាមួយ កីឡាករ អាប់ឌូម៉ាលីកូវ និង កីឡាករ ម៉ូហាំម៉ាត់ ហ្វាវីដមែរ។




តស់! ទាយទាំងអស់គ្នា តើកីឡាកររូបណានឹងក្លាយជាម្ចាស់ប្រាក់លាននៅចុងសប្តាហ៍នេះ? ចង់ជ្រាបកាន់តែច្បាស់ សូមរង់ចាំតាមដានទស្សនា ការផ្សាយផ្ទាល់ពេញរយៈពេលពីរថ្ងៃពេញ ចាប់ពីម៉ោង ៨:០០ យប់តទៅ តាមរយៈកញ្ចក់ទូរទស្សន៍ BTV News និងទំព័រហ្វេសប៊ុកផ្លូវការ Beer Ganzberg។
អត្ថបទដោយ៖ Ha Ti
-
កីឡា4 days agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់
-
ព័ត៌មាន3 days agoប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
-
ព័ត៌មាន1 week agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
ព័ត៌មាន6 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ
-
ព័ត៌មាន3 days agoផ្លូវថ្មើជើងចតុមុខក្លាយជាគោលដៅរៀបចំព្រឹតិ្តការណ៍ផ្សព្វផ្សាយផលិតផល ទេសចរណ៍ វប្បធម៌ជាតិ អន្តរជាតិ