កីឡា
Heung min-Son បន្តកិច្ចសន្យាជាមួយ Spurs ដល់ឆ្នាំ ២០២៦
ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Heung min-Son បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីបន្តស្នាក់នៅជាមួយ Tottenham Hotspur ដល់ឆ្នាំ ២០២៦។
កីឡាករវ័យ ៣២ ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះនៅឆ្នាំ ២០១៥ ផ្ទេរពី Bayer Leverkusen និងបានស៊ុតបញ្ចូលទីសរុប ១៦៩ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣១ ប្រកួតឱ្យ Spurs។
គិតតែនៅ Premier League កីឡាករជម្រើសជាតិកូរ៉េរូបនេះបង្ហាញខ្លួនសរុប ៣២០ ប្រកួតរកបាន ១២៥ គ្រាប់ និង ៦៨ គ្រាប់បាល់បញ្ជូន។
រយៈពេល ៩ ឆ្នាំនៅទីក្រុងឡុងដ៍ Son មិនដែលឈ្នះពានអ្វីមួយឡើយ តែបានឈានដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅឆ្នាំ ២០១៩ និងបញ្ចប់លេខ ៥ នៅ Premier League រដូវកាលមុន។
បច្ចុប្បន្ន Spurs កំពុងឈរលេខ ១២ ខណៈ Son ស៊ុតបញ្ចូលទីបាន ៥ គ្រាប់និង ៦ បាល់បញ្ជូនក្នុងចំណោមការបង្ហាញខ្លួន ១៧ ប្រកួត៕ អត្ថបទ៖នាង សុភាវុធ


-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ