កីឡា
គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង Didier Deschamps នឹងចាកចេញពីតំណែងក្រោយចប់ World Cup 2026
លោក Didier Deschamps ដែលជាគ្រូបង្វឹកកាន់តំណែងដឹកនាំក្រុមជម្រើសជាតិបារាំងយូរបំផុត នឹងមិនបន្តកិច្ចសន្យាដែលនឹងផុតសុពលភាពនៅឆ្នាំ ២០២៦ នោះឡើយ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់បារាំង។
កិច្ចសន្យារបស់បុរសវ័យ ៥៦ ឆ្នាំរូបនេះនឹងដំណើរការដល់ចប់ World Cup 2026 ដែលមិនទាន់ធ្វើការប្រកួតជម្រុះនៅឡើយ។
លោក Didier Deschamps បានមកកាន់តំណែងដឹកនាំក្រុមជម្រើសជាតិបារាំងនៅឆ្នាំ ២០១២ បន្តពីមិត្តរួមអាជីពដែលឈ្នះជើងឯក World Cup 1998 ជាមួយគ្នាគឺលោក Laurent Blanc និងបានដឹកនាំក្រុមឈ្នះជើងឯក World Cup 2018 លើទឹកដីរុស្ស៊ី ពីរឆ្នាំបន្ទាប់ពីឡើងដល់វគ្គផ្តាច់ព្រ័ត្រ Euro 2016 លើទឹកដីរបស់ខ្លួនដែលចាញ់ព័រទុយហ្កាល់។
អតីតប្រធានក្រុមបារាំងរូបនេះ ជាមនុស្សម្នាក់ក្នុងចំណោមបីនាក់ប៉ុណ្ណោះដែលឈ្នះជើងឯក World Cup ទាំងពេលជាកីឡាករ និងជាអ្នកគ្រូបង្វឹក ហើយលោកក៏បានដឹកនាំក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ World Cup ម្តងទៀតនៅឆ្នាំ ២០២២ លើទឹកដីកាតានៅពេលចាញ់អាហ្សង់ទីនដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី។
លោក Didier Deschamps នឹងប្រកាសផ្លូវការពីអនាគតរបស់លោកនៅថ្ងៃពធេះ េះបើតាមការចុះផ្សាយដោយារព័ត៌មានបារាំង L’Equipe៕ អត្ថបទ៖នាង សុភាវុធ

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ