កីឡា
ក្រុម Top-6 ត្រូវជួបគ្នាក្នុងលីគកំពូលកម្ពុជា សប្ដាហ៍ទី១៧ នាចុងសប្ដាហ៍នេះ
ការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ជុំទី២ នឹងបន្ដការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី១៧ នាចុងសប្ដាហ៍នេះ ស្របពេលក្រុមកំពុងឈរលេខរៀងទី១ ដល់លេខ៦ (Top-6) នឹងត្រូវជួបគ្នា គ្រាដែលក្រុម ISI ដង្កោសែនជ័យ ត្រូវសម្រាកក្នុងការប្រកួតសប្ដាហ៍នេះ។
សម្រាប់បេក្ខភាពក្រុម Top-6 ដែលត្រូវជួបគ្នា រួមមាននៅថ្ងៃទី១១ ខែមករា គឺក្រុមកំពុងឈរលេខ៣ វិសាខា ត្រូវជួបក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ដែលកំពុងឈរលេខ៤ បណ្ដោះអាសន្ន ។ កាលពីជើងទី១ អង្គរថាយហ្គឺរ បានរងបរាជ័យក្រៅដី ២-១ ។ យ៉ាងណាជំនួបជើងទី២ នេះ ប្រធានក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបនេះ បានដាក់គោលដៅដណ្ដើមជ័យជម្នះក្នុងដីវិញឲ្យបាន ។ រីឯការប្រកួតនៅថ្ងៃសៅរ៍ដដែល នឹងមាន ១គូទៀត រវាងក្រសួងមហាផ្ទៃ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវជួបគ្នានៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក។
ដោយឡែកនៅថ្ងៃទី១២ ខែមករាវិញ ក្រុមកំពូលតារាង ភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមឈរលេខ៦ ណាហ្គាវើលដ៏ បន្ទាប់ពីយកឈ្នះក្រៅដីយ៉ាងជោគជ័យក្នុងលទ្ធផល ៦-២ កាលពីជើងទី១ ។ រីឯក្រុមឈរលេខ២ ព្រះខ័នរាជស្វាយរៀង វិញ នឹងត្រូវជួបក្រុមភ្ញៀវបឹងកេត ដែលកំពុងឈរលេខរៀងទី៥ នៅកីឡដ្ឋានខេត្តស្វាយរៀង បន្ទាប់ពីយកឈ្នះក្រុមនាគខៀវ ២-១ ក្រៅដី កាលពីជើងទី១ ។ ដំណាលគ្នា នៅថ្ងៃអាទិត្យដដែល ក៏នឹងមានការប្រកួត ១គូទៀត រវាងក្រុមកំពុងឡើងជើង ឡាយហ្វខេត្តព្រះសីហនុ និងគិរីវង់សុខសែនជ័យ ផងដែរ។
គួរដឹងថា ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី១៧ លីគកំពូលកម្ពុជា នៅសល់ការប្រកួតសន្សំពិន្ទុ ៥សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចប់ជុំទី២ ដើម្បីកំណត់បេក្ខភាពឡើងវគ្គបន្ដ ស្របពេលបច្ចុប្បន្នមានបេក្ខភាព ២ក្រុម ដែលបានកក់កៅអីវគ្គ ៦ក្រុមចុងក្រោយជាផ្លូវការ រួមមានក្រុមកំពូលតារាងភ្នំពេញក្រោន និងក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ៕ អត្ថបទ លី ឈុនឡា

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ