កីឡា
ស.ស.យ.ក ប្រកាសរៀបចំពានមិត្តភាពយុវជនអន្ដរក្រសួង លើកទី១០ ខណៈមន្ដ្រីពេញសិទ្ធិទើបអាចចូលរួមបាន
សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានប្រកាសរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី១០ ដែលគ្រោងប្រព្រឹត្តទៅ ពីថ្ងៃទី០២ ខែមីនា ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្ដាតចាស់) រាជធានីភ្នំពេញ ។
យោងតាមសេចក្ដីជូនដំណឹងចុះហត្ថលេខាដោយឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈអចិន្ដ្រយ៍គណៈកម្មាធិការកណ្ដាល នៅថ្ងៃទី០៩ ខែមករា បានឲ្យដឹងថា ការចុះឈ្មោះចូលរួមប្រកួតព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ចាប់ផ្ដើមពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ខាងមុខ នៅអគារ The Kampus ។
ចំពោះលក្ខខណ្ឌកីឡាករមានសិទ្ធលេងបាន លុះត្រាតែមានលក្ខណៈសម្បត្តិ ដូចជា៖ ១-មន្ត្រីរាជការស៊ីវិល និងមានក្របខណ្ឌពេញសិទ្ធិ ។ ២-កីឡាករដែលទទួលបានការអនុញ្ញាតពីគណៈកម្មាធិការ ។ ៣-កីឡាករមានអាយុចាប់ពី ២៣ឆ្នាំើងទៅ ។ ៤- ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និងបណ្ណសម្គាល់ការងារ ។ ៥-ត្រូវមានព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាសតាំងស៊ប់ ឬឯកសារដែលមានតម្លៃស្មើ និង ៦-ចំពោះមេធាវី គឺត្រូវជាមេធាវីពេញសិទ្ធិ និងបានចុះឈ្មោះក្នុងបញ្ជីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាដើម ។
ចំពោះលក្ខខណ្ឌកីឡាករ មិនអាចចូលរួមប្រកួតបាន មានដូចជា៖ កីឡាករ ឬអតីតកីឡាករជម្រើសជាតិ និងអាជីពគ្រប់រូបភាព ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអណ្តែត និងមន្ត្រីកម្មសិក្សា គឺមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួត នោះឡើយ ។ សម្រាប់គ្រូបង្វឹក និងកីឡាករម្នាក់ គឺមានសិទ្ធលេង ឬដឹកនាំក្រុមបានតែ ១ក្រុមប៉ុណ្ណោះ ។ រាល់ការចុះឈ្មោះ ក្រុមនីមួយៗ ត្រូវបង់វិភាគទានចំនួន ១លាន ៥សែនរៀល សម្រាប់ទ្រទ្រង់ការប្រកួត ។
គួរដឹងថា ពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន ត្រូវបានរៀបចំឡើង ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ក្នុងគោលបំណងលើកកម្ពស់ស្មារតីសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជនតាមក្រសួង-ស្ថាប័នរដ្ឋ ។ កាលពីឆ្នាំ២០២៤ ព្រឹត្តិការណ៍នេះ មានក្រុមតំណាងក្រសួង-ស្ថាប័នចំនួន ៣៤ក្រុមចូលរួម ខណៈក្រសួងអប់រំ យុវជន និងកីឡា បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះក្រុមក្រសួងសុខាភិបាល ២-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ៕ អត្ថបទ លី ឈុនឡា


-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ