កីឡា
Cristiano Ronaldo ប្រហែលនៅបន្តជាមួយ Al-Nassr ក្នុងកិច្ចសន្យាថ្មីក្លាយជាកីឡាករមានប្រាក់ឈ្នួលខ្ពស់បំផុត
Cristiano Ronaldo ត្រូវបានគេដឹងថាគ្រោងបន្តរួមរស់ជាមួយក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-NAssr ខណៈដែលសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា កិច្ចសន្យាថ្មីនឹងធ្វើឱ្យកីឡាករជម្រើសជាតិព័រទុយហ្កាល់រូបនេះក្លាយជាកីឡាករបាល់ទាត់ដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតលើលោក។
Ronaldo បានមកដល់ក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League កាលពីខែមករាឆ្នាំ ២០២៣ ហើយក៏ជាការនាំមុខ បើកផ្លូវឱ្យកីឡាករកំពូលៗពីអឺរ៉ុបផ្លាស់ទៅទឹកដីមជ្ឈឹមបូព៌ានេះ។
បើតាមប្រភពព័ត៌មាននៅអារ៉ាប៊ីសាអ៊ូឌីតឱ្យដឹងថា កិច្ចសន្យាថ្មីដើម្បីរក្សា Ronaldo នៅជាមួយ Al-Nassr នោះ គឺអតីតខ្សែប្រយុទ្ធបិសាចក្រហម Manchester United រូបនេះនឹងទទួលបានប្រាក់ឈ្នួល ២១០ លានដុល្លារក្នុងមួយរដូវកាល។
កិច្ចសន្យាចាស់របស់ Ronaldo នៅ Al-Nassr នឹងផុតសុពលភាពនៅដំណាច់រដូវកាលនេះ៕ អត្ថបទ៖នាង សុភាវុធ


-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ