កីឡា
សហព័ន្ធគុនខ្មែរ អនុវត្ដវិធានការទី១ លើកីឡាករ ១៥រូប ក្រោយល្មើសបម្រាមប្រកួតសម្រាកតិចជាង ២សប្ដាហ៍
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអនុវត្ដវិធានការទី១ ក្នុងការដាក់ពិន័យ លើកីឡាករ ១៥រូប ដែលបានល្មើសបម្រាមការប្រកួតសម្រាកមានរយៈពេលតិចជាង ២សប្ដាហ៍ ។ នេះបើយោងតាមសេចក្ដីសម្រេច ដែលចុះហត្ថលេខាដោយឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ។
កីឡាករដែលរងពិន័យ ជាការព្រមានជាលាយល័ក្ខអក្សរ និងប្រកាសជាសាធារណៈដល់កីឡាករ ដែលបានចាប់គូប្រកួត ដោយសម្រាកមានរយៈពេលតិចជាង ២សប្ដាហ៍ រួមមានកីឡាករ ធន់ គឹមឡុង និង ធន់ អៀងឡុង សមាជិកក្លិបមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ, កីឡាករ រិទ្ធី មាន់ព្រៃ មកពីក្លិបប្រដាល់គុនខ្មែរ Super Fight & Gym ។ កីឡាករ សោម ពិសិដ្ឋ និង ឡូញ វ៉ាន់ឌី មកពីក្លិបវិបុលដារិទ្ធិខណ្ឌពោធិ៍សែនជ័យ ។
កីឡាករ ជុន រាត្រី មកពីក្លិបកងពលតូចដឹកជញ្ជូនលេខ៩០ ។ កីឡាករ ម៉ន ភារម្យ មកពីក្លិបការិយាល័យទី៥ កងទ័បជើងគោក ។ កីឡាករ ម៉ាលី អគ្គីនេត្រ មកពីក្លិបអិនភីអិន សសុម៉ាលីគុនខ្មែរ ។ កីឡាករ សឹង្ហ ឡេង មកពីក្លិបអេភូថងគុនខ្មែរ ។ កីឡាករ ួ បួន មកពីក្លិបញ្ជាការដ្ឋានទ័ពពិសេស ។ កីឡាករ ខន ទិត្យវិច្ឆិកា មកពីក្លិបតាឡីដំរីមានរិទ្ធ ។ កីឡាករ សូត្រ ខេវិន និងកីឡាករ សូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែក ។ កីឡាករ ហាប់ ខា មកពីក្លិបនាគរាជចតុមុខ និងកីឡាករ នី នរមហាអាគមន៍ មកពីក្លិបខ្លារខិនមានរិទ្ធ ។
បន្ទាប់ពីអនុវត្តនូវវិធានការក្ដៅទី១ ដែលជាដំណាក់កាលដំបូង សហព័ន្ធបានបញ្ជាក់ក្នុងសេចក្ដីសម្រេចទៀតថា កីឡាករដែលរងពិន័យទាំង ១៥រូប ប្រសិនបើប្រព្រឹត្តខុសដោយចាប់គូប្រកួតសម្រាកមានរយៈពេលតិចជាង ២សប្ដាហ៍ជាលើកទី២ នឹងត្រូវដាក់ពិន័យមិនអនុញ្ញាតឲ្យចាប់គូប្រកួតរយៈពេល ៦សប្ដាហ៍ ។
គួរដឹងថា កាលពីថ្មីៗ សហព័ន្ធបានសម្រេចជូនដំណឹងដល់ដៃគូអភិវឌ្ឍន៍នានារបស់សហព័ន្ធ ស្ដីពីការចាប់គូកីឡាករ-កីឡាការិនីប្រកួតប្រចាំសប្ដាហ៍តាមស្ថានីយទូរទស្សន៍ និងកម្មវិធីប្រកួតផ្សេងៗ ដោយត្រូវគោរពតាមបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតរបស់សហព័ន្ធ ខណៈកីឡាករ-កីឡាកាដរិនីប្រព្រឹត្តកំហុសដដែលៗ ប្រឈមនឹងការដកសិទ្ធបញ្ឈប់ការប្រកួតរៀងរហូត ។
ការសម្រេចនេះ ក្រោយពិនិត្យឃើញថា ការចាប់គូប្រកួតកីឡាករ-កីឡាការិនីតាមស្ថានីយទូរទស្សន៍ និងកម្មវិធីប្រកួតផ្សេងៗមួយចំនួន មិនទាន់បានយកចិត្តទុកដាក់ដល់សុខភាព កាយសម្បទា និងគុណផលរបស់កីឡាករ-កីឡាការិនីនៅឡើយ ។ ដូច្នេះដើម្បីរក្សាបាននូវសុខភាពផ្លូវការ ផ្លូវចិត្ត បញ្ញាស្មារតី និងគុណផលរបស់កីឡាករ-កីឡាការិនីបានល្អយូរអង្វែង សហព័ន្ធ បានស្នើដល់ដៃគូអភីវឌ្ឍទាំងអស់ សហការ និងអនុវត្តតាមបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួត ដោយកំណត់លក្ខខណ្ឌ ៩ចំណុច ។
ក្រៅពីនេះ សម្រាប់កីឡាករ-កីឡាការិនីមិនអនុវត្តតាម សហព័ន្ធក៏មានវិធានការចំនួន ៥ សម្រាប់ណែនាំ និងដាក់វិន័យផងដែរ រួមមាន៖
១- ត្រូវធ្វើការណែនាំ ឬព្រមាន ដោយការស្តីបន្ទោសចំពោះមុខ ឬរដ្ឋបាលជាលាយល័ក្ខអក្សរ បើសិនជាកំហុស លើកទី១ ដើម្បីធ្វើការអប់រំណែនាំ ដោយរក្សាឈ្មោះទុកនៅជាកីឡាករ-កីឡាការិនីធម្មតា។
២- ផ្អាកមិនឱ្យចូលរួមប្រកួតរយៈពេល ៦សប្តាហ៍ នៅគ្រប់សង្វៀនប្រដាល់គុនខ្មែរ ចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុសលើកទី២ ។
៣- ផ្អាកមិនឱ្យចូលរួមប្រកួតរយ:ពេល ខែ នៅគ្រប់សង្វៀនប្រដាល់គុនខ្មែរចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុសលើកទី៣។
៤- ផ្អាកមិនឱ្យចូលរួមប្រកួតរយ:ពេល ៦ខែ នៅគ្រប់សង្វៀនប្រដាល់គុនខ្មែរ ចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុសលើកទី៤។
៥- បញ្ឈប់មិនឱ្យចូលរួមប្រកួតជារៀងរហូត និងលុបឈ្មោះចេញពីបញ្ជីឈ្មោះរបស់សហព័ន្ធ ចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុស មិនព្រមកែប្រែចំនួន ៥លើកឡើងទៅ៕ អត្ថបទ លី ឈុនឡា

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ