កីឡា
ព្រះខ័នរាជស្វាយរៀង នឹងធ្វើគ្រប់យ៉ាង ដើម្បីដណ្ដើម ៣ពិន្ទុជាមួយ Thanh Hoa ល្ងាចនេះ
ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa នាវេលាម៉ោង ៦ល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ ក្នុងយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤/២៥ ពូលA នៅកីឡដ្ឋានរបស់ម្ចាស់ផ្ទះ នាខេត្ត Thanh Hoa ប្រទេសវៀតណាម ខណៈលោក Pep Munoz គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជាថា នឹងធ្វើគ្រប់យ៉ាង ដើម្បីដណ្ដើមជ័យជម្នះក្នុងការប្រកួតដ៏សំខាន់នេះ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត នៅល្ងាចថ្ងៃអង្គារ លោក Pep បានសម្ដែងការចាប់អារម្មណ៍ ចំពោះរបៀបលេងរបស់ក្រុម Thanh Hoa ដែលកំពុងធ្វើបានល្អ ទាំងក្នុងលីគ និងពានអន្ដរជាតិ ។ យ៉ាងណាលោកថា នេះគឺប្រៀបដូចជាការប្រកួតផ្ដាច់ព្រ័ត្រ ដែលក្រុមខ្លួនមិនអាចបង្កកំហុសបានឡើយ ដើម្បីឈានទៅប្រជែង ៣ពិន្ទុជាមួយពួកគេ និងរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់ប្រចាំតំបន់នេះ ។
គួរដឹងថា ក្រៅពីជំនួបរវាងក្រុមកំពុងរលេខ២ Dong A Thanh Hoa និងក្រុម្រះខ័នរាជស្វាយរៀង ដែលកំពុងឈរលេខ៥ ក្នុងពូល ថ្ងៃនេះ ក៏មានជំនួបពូលA ចំនួន ២គូផ្សេងទៀត រួមមានក្រុមកំពូលតារាង PSM Makasar របស់ឥណ្ឌូនេស៊ី ជួបក្រុមម្ចាស់ផ្ទះ Terengganu FC របស់ម៉ាឡេស៊ី និងក្រុម Shan United របស់មីយ៉ាន់ម៉ា ត្រូវបើកទ្វារផ្ទះទទួលក្រុមខ្លាំងថៃ BG Pathum United ។
បច្ចុប្បន្នក្រុម PSM Makasar ឈរកំពូលតារាងមាន ៧ពិន្ទុ តាមពីក្រោយដោយក្រុម Dong A Thanh Hoa និងក្រុម BG Pathum ដែលរកបាន ៥ពិន្ទុស្មើគ្នា និងក្រុម Terengganu FC ឈរលេខ៤ រកបាន ៤ពិន្ទុ នាំមុខក្រុមព្រះខ័នរាជស្វាយរៀង ដែលឈរលេខ៥ និងរកបាន ៣ពិន្ទុ ។ ដោយសារក្រុមនីមួយៗ នៅសល់ ២ប្រកួតក្នុងដៃ ដូច្នេះព្រះខ័នរាជស្វាយរៀង នឹងមានឱកាសប្រជែងកៅអីវគ្គបន្ដ ប្រសិនបើអាចយកឈ្នះក្រុម Dong A Thanh Hoa តែចាញ់ នឹងក្រុមតំណាងកម្ពុជានេះ នឹងត្រូវអស់ឱកាសតែម្ដង ៕ អត្ថបទ លី ឈុនឡា

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ