កីឡា
សមាជិកលីគកំពូល ៦ក្រុម ត្រូវជួបគ្នាដណ្ដើមកៅអីវគ្គ ១/៤ ពានសម្ដេចតេជោ-ថ្នាក់ជាតិ សប្ដាហ៍នេះ
បន្ទាប់ពីការប្រកួតរវាងក្រុមសមាជិកលីគកំពូលកម្ពុជា និងក្រុមឡើងមកពីថ្នាក់ខេត្ត នឹងមានការប្រកួត ៣គូទៀត ដែលជាជំនួបរវាងក្រុមសមាជិកលីគកំពូល នៅក្នុងវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ នៅថ្ងៃទី២២-២៣ ខែមករានេះ ។
សម្រាប់បេក្ខភាពលីគ ដែលត្រូវជួបក្នុងជើងទី១ ឆ្ពោះទៅប្រជែងកៅអីវគ្គ ៨ក្រុមចុងក្រោយនេះ រួមមានថ្ងៃពុធនេះ មាន ២គូ គឺក្រុមគិរីវង់សុខសែនជ័យ ត្រូវបើកទ្វារផ្ទះទទួលក្រុមឡាយហ្វខេត្តព្រះសីហនុ នាវេលាម៉ោង ៣៖៣០នាទីរសៀល និងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ត្រូវជួបក្រុមភ្ញៀវណាហ្គាវើលដ៏ នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក ។
រីឯមួយប្រកួតទៀត គឺជំនួបរវាងក្រុមអង្គរថាយហ្គឺរ និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដែលត្រូវជួបគ្នានាល្ងាចថ្ងៃទី២៣ ខែមករា នៅកីឡដ្ឋាន អាគីហ៊ីរ៉ូកាតា ខេត្តសៀមរាប ។
នេះគឺជាជំនួបបើករដូវកាលថ្មីរបសក្រុមសមាជិកលីគកំពូលកម្ពុជាទាំង ៦ ក្នុងានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិ រដូវកាលថ្មីនេះ។ បន្ទាប់ពីការប្រកួតសប្ដាហ៍នេះ ក្រុមនីមួយៗ នឹងត្រូវជួបគ្នាជាថ្មី នៅជើងទី២ នាខែកុម្ភៈខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងទៅវគ្គ ៨ក្រុមចុងក្រោយ។ ចាំមើលតើរវាងក្រុមលីគកំពូលទាំង ៦ ក្រុមណាខ្លះ នឹងទទួលបានកៅអីឡើងទៅវគ្គបន្ដ? អត្ថបទ លី ឈុនឡា


-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ