កីឡា
បឹងកេត កក់កៅអីវគ្គ ១/៤ ពានសម្ដេចតេជោមុនគេ ក្រោយបន្ដបំប៉ោងសំណាញ់ទីកំពង់ចាម ៨គ្រាប់
ក្រុមបាល់ទាត់បឹងកេត បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ មុនគេ ក្រោយបន្ដយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ដោយលទ្ធផល ៨-០ ក្នុងជំនួបជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ។
សម្រាប់ជំនួបកាត់សេចក្ដីនេះ ក្រុមនាគខៀវបឹងកេត បន្ដផ្ដល់ឱកាសដល់កីឡាករវ័យក្មេងជាច្រើនបង្ហាញខ្លួន គ្រាដែលជាលទ្ធផល ពួកគេបានបន្ដស៊ុតបំប៉ោងសំណាញ់ទីក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ៨គ្រាប់ទៀត តែការពារមិនឲ្យភ្លាត របូតគ្រាប់បាល់ ដូចកាលពីជើងទី១ ឡើយ ។ គ្រាប់បាល់ជ័យជម្នះរបស់អតីតក្រុមជើងឯកឆ្នាំ២០១៩ នេះ ធ្វើសម្រេចកីឡាករ Stephan Golubovic ២គ្រាប់, សៀង ចន្ធា ៤គ្រាប់, សឿង វិស៊ីនុ និង ទូច ម៉ាណុច ម្នាក់ ១គ្រាប់ ។ សរុបទាំង ២ជើង បឹងកេត បានយកឈ្នះកំពង់ចាម ១៦-១ ។
តាមរយៈជ័យជម្នះនេះដែរ នាំឲ្យក្រុមបឹងកេត គឺជាបេក្ខភាពដំបូងគេ ដែលបានកក់កៅអីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ ដោយពួកគេ ត្រូវឈរចាំក្រុមឈ្នះ រវាងក្រុមជើងឯកពានរង្វាន់ថ្នាក់ខេត្ត គឺក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ និងក្រុម ISI ដង្កោសែនជ័យ ដែលក្រុមទាំងពីរ នឹងត្រូវជួបគ្នា នៅក្នុងវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិ ឆ្នាំ២០២៤/២៥ នាពេលឆាប់ៗខាងមុខ ៕ អត្ថបទ លី ឈុនឡា





-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ