ព័ត៌មាន
វិស័យឯកជន៖ វិស័យកសិកម្មនៅកម្ពុជានឹងមានសម្ទុះកាន់តែខ្លាំងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ
អ្នកជំនាញក្នុងវិស័យកសិកម្ម រំពឹងថា វិស័យកសិកម្មនៅកម្ពុជា នឹងមានសម្ទុះរីកចម្រើនកាន់តែខ្លាំងក្លា គាំទ្រដោយការដាំដុះ និងការចិញ្ចឹមសត្វ ខណៈដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានអន្តរាគមន៍ និងការស្រូបយកវិនិយោគិនមកបណ្តាក់ទុន នៅលើវិស័យទាំង នេះជាបន្តបន្ទាប់ ។
លោក ចាវ ប៉េងណាំ ប្រធានអង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ អំពីការរីកលូតលាស់ក្នុង វិស័យកសិកម្មនៅកម្ពុជា នេះថា ទាក់ទិនវិស័យកសិកម្មនេះ ក្រោមការគិតគូរយកចិត្តទុកដាក់ និងការអនុវត្តនូវវិធានការអន្តរាគមន៍ របស់រាជរដ្ឋាភិបាល និងការគាំឬទ្រពីដៃគូអភិវឌ្ឍន៍នានា បានដោះស្រាយនូវបញ្ហាប្រឈមជាច្រើនដូចជា ការគាំទ្រផ្នែកហិរញ្ញប្បទាន ការស្វែងរកទីផ្សារ តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ ដោយបាននិងកំពុងធ្វើឱ្យផ្នែកជាច្រើននៅក្នុងវិស័យកសិកម្ម មានសម្ទុះរីកចម្រើនគួកត់សម្គាល់។
ជាក់ស្តែងជុំវិញដាំដុះ, លោក បន្តលើកឡើងថា ក្នុងនាមរូបលោកជាអ្នកជំនាញបច្ចេកទេសលើការដំាដុះ បច្ចុប្បន្នឃើញថា កសិករដែលជាអ្នកដាំដុះតាមទម្លាប់ បានកំពុងងាកទៅរកការដាំដុះតាមបច្ចេកទេស ជាពិសេសកសិករបានកំពុងរួមគ្នា ចងក្រងជា សហគមន៍អ្នកដាំដុះ ដែលការបង្កើតជាសហគមន៍នេះ នឹងផ្តល់ឱកាសដល់កសិករជាច្រើនដូចជា៖ ការចែករំលែកចំណេះដឹង ការស្វែង រកទីផ្សារជាដើម, ហើយអ្វីដែលពិសេសជាងនេះទៅទៀត ការធ្វើកសិកម្ម, ប្រសិនកសិករចេះកែច្នៃគាំទ្រដល់ការដាំដុះដូចជា៖ ការចេះ ផលិតជី ផលិតថ្នាំផ្សេងៗ និងចេះផលិតចំណីសត្វជាដើម នឹងធ្វើឱ្យកសិករកាត់បន្ថយចំណាយថ្លៃដើមជាច្រើន នឹងអាចឈានទៅ ប្រកួតប្រជែងកសិផលរបស់ខ្លួនលើទីផ្សារកាន់តែប្រសើរ។
ចំណែកការចិញ្ចឹមសត្វវិញ, លោក ស្រ៊ុន ពៅ ដែលជាប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ក៏បានលើកឡើងថា ចំពោះការ ចិញ្ចឹមសត្វបច្ចុប្បន្នឃើញថា ការចិញ្ចឹមមាន់ ទា ជាពិសេសការចិញ្ចឹមជ្រូកនៅកម្ពុជា បានកំពុងផ្លាស់ប្តូររបត់នៃការចិញ្ចឹមជ្រូក ពីការ ចិញ្ចឹមជាលក្ខណៈគ្រួសារ ទៅជាកសិកដ្ឋាន និងការចិញ្ចឹមជាកសិដ្ឋានធម្មតា ទៅតាមបែបឧស្សាហកម្មទំនើប ប្រកបដោយគុណភាព និងស្របតាមស្តង់ដារខ្ពស់ បច្ចុប្បន្នការចិញ្ចឹមបែបនេះបានកើតឡើងជាច្រើន។ នេះជាការកំពុងរៀបចំខ្លួនរបស់កម្ពុជា នៃការឈានទៅ ប្រកួតប្រជែងជំរុញការនាំចេញ និងការផ្គត់ផ្គង់ក្នុងស្រុក ដែលមានស្តង់ដារអនាម័យខ្ពស់។
សូមបញ្ជាក់ថា ជុំវិញវិស័យកសិកម្មនៅក្នុងឆ្នាំ ២០២៥ នេះ, រាជរដ្ឋាភិបាលកម្ពុជារំពឹងថា នឹងបន្តសម្រេចបានកំណើនល្អក្នុងរង្វង់ ១,១% ដោយសារការរំពឹងទុកនៃកំណើនល្អលើអនុវិស័យដាំដុះ និងការចិញ្ចឹមសត្វ និងការងើបឡើងវិញនៃអនុវិស័យទេសាទជាដើម។ ចំណែកអនុវិស័យដាំដុះ ត្រូវបានរំពឹងថា រក្សាបានកំណើនល្អ ដោយសារការបន្តងើបឡើងនៃអ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុក នៅលើ ការកែច្នៃផលិតកម្មកសិកម្ម ការបង្កើនវិនិយោគសាធារណៈ និងការអន្តរាគមន៍របស់រាជរដ្ឋាភិបាលដូចជា៖ ការផ្តល់ហិរញ្ញប្បទាន សម្បទាន ដើម្បីជំរុញផលិតកម្មក្នុងស្រុកជាដើម។ ចំណែកអនុវិស័យចិញ្ចឹមសត្វវិញ ត្រូវបានព្យាករថា នឹងងើបឡើងផងដែរ ដោយសារ ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល លើការនាំចូលសាច់បង្កក នេះជាការលើកទឹកចិត្តដល់អ្នកចិញ្ចឹមសត្វ ចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក និងនាំចេញជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល