កីឡា
កំណើនទ្វេដងអ្នកចូលរួម ភ្នំពេញអន្ដរជាតិអាគ័រត្លុង ចំណេញដល់ការអភិវឌ្ឍកីឡាទ្រីយ៉ាត្លុង
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបញ្ចប់ការរៀបចំព្រឹត្តិការណ៍ ភ្នំពេញអន្ដរជាតិអាគ័រត្លុង លើកទី៣ ឆ្នាំ២០២៥ ដោយជោគជ័យ កាលពីថ្ងៃទី០២ ខែកុម្ភៈកន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយកំណើនអ្នកចូលរួមដ៏ច្រើនទ្វេដង ខណៈមន្ដ្រីសហព័ន្ធ បានចាត់ទុកជាសញ្ញាណដ៏ល្អ ដើម្បីជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍន៍វិស័យកីឡាទ្រីយ៉ាត្លុងនៅកម្ពុជា ។
លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធ បានសម្ដែងការភ្ញាក់ផ្អើល ដែលការប្រកួតលក្ខណៈអន្ដរជាតិ សម្រាប់មហាជន និងសិស្សានុសិស្សឆ្នាំនេះ បានទាក់អ្នកចូលរួមរហូតដល់ជាង ៤០០នាក់ ច្រើនជាងឆ្នាំមុន មានអ្នកចូលរួមត្រឹមជាង ២០០នាក់ ។ កំណើនអ្នកចូលរួមដ៏ច្រើននេះ សបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើន សម្រាប់វិញ្ញាសាអាគ័រត្លុង ដែលជាផ្នែកមួយនៃវិញ្ញាសាទ្រីយ៉ាត្លុង ។
អគ្គលេខាធិការដដែលបន្ដថា សម្រាប់កំណើនអ្នកចូលរួមការប្រកួតអាគ័រត្លុងនេះ គឺជាផលចំណេញក្នុងការផ្សព្វផ្សាយ និងជំរុញការអភិវឌ្ឍវិស័យកីឡាទ្រីយ៉ាត្លុងកម្ពុជា ព្រោះមុនកីឡាករម្នាក់ អាចឈានដល់កម្រិតទ្រីយ៉ាត្លុង ដែលផ្ដោតលើ ៣ប្រភេទកីឡាបញ្ចូលគ្នា (មានហែលទឹក ជិះកង់ និងរត់)បាន គឺត្រូវឆ្លងកាត់ការហ្វឹកហាត់ឲ្យបានខ្លាំងជាមួយវិញ្ញាសាអាគ័រត្លុង(មានហែលទឹក និងរត់)សិន ។ ដូច្នេះអ្នកអាចលេងកីឡានេះបាន គឺជាមនុស្សខ្លាំងពូកែ ដែលមានសុខភាពល្អ និងមានកាយសម្បទាមាំមួនផងដែរ ។
លោកបន្ថែមថា ដើម្បីឆ្លើយតបភាពរីកចម្រើននេះ សហព័ន្ធបានដាក់គោលដៅ នឹងបន្ដរៀបចំព្រឹត្តិការណ៍ជារៀងរាល់ឆ្នាំ ជាមួយគោលដៅពង្រីកការរៀបចំឲ្យកាន់តែធំ និងពង្រីកថ្ងៃប្រកួតឲ្យកាន់តែច្រើន ដើម្បីទាក់ទាញការចូលរួមកាន់តែច្រើន ។ លើសពីនេះ សហព័ន្ធក៏នឹងពិចារណាពង្រីកការរៀបចំព្រឹត្តិការណ៍នេះ ទៅកាន់ខេត្តព្រះសីហនុ និងខេត្តសៀមរាប ក្រៅពីការរៀបចំនៅរាជធានីភ្នំពេញទៀតផង ៕
អត្ថបទ លី ឈុនឡា





-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ