ព័ត៌មាន
អ្នកជំនាញ និងក្រសួងអប់រំ៖ ខ្លឹមសារនៃសៀវភៅប្រវត្តិសាស្រ្តថ្នាក់ទី៦ មិនមែនជាការកែប្រែប្រវត្តិសាស្រ្តកម្ពុជានោះទេ
អ្នកជំនាញប្រវត្តិសាស្រ្តខ្មែរ និងក្រសួងអប់រំ យុវជន និងកីឡារបានបញ្ជាក់ថា ខ្លឹមសារនៃសៀវភៅប្រវត្តិសាស្រ្តថ្នាក់ទី៦ មិនមែនជាការកែប្រែប្រវត្តិសាស្រ្តកម្ពុជានោះទេ ខណៈសៀវភៅប្រវត្តិសាស្រ្តនេះបានបែកចែកជាបីភាគផ្សេងៗគ្នាដែលបានរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៅតាមដំណាក់កាលដែលកម្ពុជាធ្លាប់បានជួបប្រទះកន្លង។

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងថា៖«ខ្ញុំមិនទាន់បានអានសៀវភៅទាំងអស់នោះទេ ប៉ុន្ដែខ្ញុំក៏មិនទាន់ជឿថា ថ្នាក់ដឹកនាំ និងអ្នកប្រាជ្ញជាជនជាតិខ្មែរ ហ៊ានកែប្រែប្រវត្តិសាស្រ្ត ឬក៏បំផ្លាញបូរណៈភាពទឹកដី អក្សរ វប្បធម៌ជាតិរបស់យើងដែរ»។
លោកបណ្ឌិតបន្តថា៖«សៀវភៅប្រវត្តិសាស្រ្តថ្នាក់ទី៦ដែលមានរំលេចរូបវិមានឈ្នះ-ឈ្នះនេះ គឺមិនមែនជារឿងខុសឆ្គង ហើយក៏មិនមែនជាការកែប្រែប្រវត្តិសាស្រ្តអ្វីនោះទេ ប៉ុន្ដែវាក៏មិនអាចចៀសផុតពីការរិះគន់របស់អ្នកផ្សេងផងដែរ ដោយសារកម្ពុជាធ្លាប់មានអនុស្សាវរីយ៍ជូរចត់មួយចំនួនទាក់ទងនឹងសង្រ្គាម និងការបែកបាក់ផ្ទៃក្នុងរវាងខ្មែរ និងខ្មែរចាប់តាំងពីឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧៩»។
មុនពេលរិះគន់ ឬក៏វាយតម្លៃទៅលើអ្វីមួយ លោកបណ្ឌិតបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគួរតែស្វែងរកប្រភពព័ត៌មានឱ្យបានជាក់លាក់ សិក្សាស្រាវជ្រាវព្រឹត្តិការណ៍ប្រវត្តិសាស្រ្តឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងការយល់ច្រឡំ និងជឿតាមការបំផុសបំផុសដោយមិនបានគិតពិចារណាឱ្យបានត្រឹមត្រូវ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡារ ត្រូវបានវិទ្យុបារាំងអន្តរជាតិដកស្រង់សម្ដីកាលពីថ្ងៃទី ៣ខែកុម្ភៈឆ្នាំ២០២៥ថា សៀវភៅប្រវត្តិសាស្រ្តនេះ ត្រូវបានបែកចែកជាបីភាគផ្សេងៗគ្នាដែលបានរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៅតាមដំណាក់កាលនីមួយៗដែលកម្ពុជាធ្លាប់បានជួបប្រទះចាប់ពីសម័យអង្គររហូតដល់បច្ចុប្បន្ននេះ។
លោកស្រីបានពន្យល់ថា សៀវភៅប្រវត្តិសាស្រ្តថ្នាក់៤ មានចំណងជើងថា «ខ្មែរ និងដំណើរឆ្ពោះទៅសម័យអង្គរដ៏រុងរឿង» ដែលបានសរសេររៀបរាប់ពីស្ថានភាពព្រឹត្តការណ៍ ដ៏សំបូរបែប វប្បធម៌ អរិយធម៌ ការដឹកនាំរដ្ឋរបស់ព្រះមហាក្សត្រខ្មែរ នៅក្នុងសម័យអង្គរ ហើយបញ្ជាក់ពីមូលហេតុដែលសម័យអង្គរមានភាពរុងរឿងសម្រាប់មនុស្សជំនាន់ក្រោយសិក្សា។
សៀវភៅថ្នាក់ទី៥ ដែលមានចំណងជើងថា «ខ្មែរ និងដំណើរឆ្ពោះទៅក្រោមអាណាព្យាបាលបារាំង» ដែលបានសរសេររៀបរាប់ពីព្រឹត្តិការណ៍សំខាន់ៗនៅក្រោមការគ្រប់គ្រងរបស់បារាំង ស្ថានភាពនយោបាយដែលកម្ពុជាធ្លាប់បានជួបប្រទះ និងជីវភាពពលរដ្ឋនៅក្នុងសម័យដែលបារាំងធ្វើជាអាណាព្យាបាលរបស់ខ្មែរ ហើយអ្នកនិពន្ធចង់សំដៅឱ្យពលរដ្ឋខ្មែរចងចាំប្រវត្តិសាស្រ្តមួយនេះ។
ចំណែកសៀវភៅប្រវត្តិសាស្រ្តថ្នាក់ទី៦ ដែលរងការរិះគន់នេះវិញ លោកស្រី ឃួន វិច្ឆិកា បានពន្យល់ថា៖«អ្នកនិពន្ធបានដាក់ចំណងជើងថា «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» ដែលមិនមែនជាការកែប្រែប្រវត្តិសាស្រ្តទេ ហើយក៏មិនមែនជាការដឹងគុណវៀតណាមដែរ ប៉ុន្ដែរូបវិមានឈ្នះ-ឈ្នះ នេះ គឺទីតាំងដែលប្រមូលផ្ដុំប្រវត្តិសាស្រ្ត ក្រោយសម័យសង្រ្គាមដួលរំលំនៃរបបខ្មែរក្រហម ហើយឯកសារ និងភ័ស្ដុតាងទាំងអស់ ត្រូវបានរក្សាទុកនៅទីនោះ»។
កម្ពុជាបានប្រឹងប្រែងរើបំរាស់ចេញពីភ្លើងសង្រ្គាម ចាកចេញពីភាពឃោឃៅនៃរបបខ្មែរក្រហម ទើបធ្វើឱ្យកម្ពុជា មានឱកាសអភិវឌ្ឍន៍គ្រប់បែបយ៉ាង មានមុខមានមាត់ស្មើភាពជាមួយអន្តរជាតិ។ ដូច្នេះសៀវភៅនេះដាក់ចំណងជើងថា ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព គឺចង់សំដៅដល់ស្ថានភាពកម្ពុជាចាប់ផ្ដើមភាពរុងរឿងរបស់ខ្លួនឡើងវិញ៕

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ