ព័ត៌មាន
លោកជំទាវ ជូ ប៊ុនអេង អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ នៃការពិនិត្យឡើងវិញការអនុវត្តកតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់នៅមជ្ឈមណ្ឌលសន្និសិទអង្គការសហប្រជាជាតិ ទីក្រុងបាងកក
បាងកក៖ ថ្ងៃទី ៤-៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានអញ្ជើញចូលរួមកិច្ចប្រជុំ លើកទី២ នៃការពិនិត្យឡើងវិញការអនុវត្តកតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្រប “ Second Asia-Pacific Regional Review of Implementation of the Global Compact for Safe, Orderly and Regular Migration ” អមដំណើរដោយ លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងបណ្ដាប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិមួយចំនួននៅលើពិភពលោក ដូចជា៖ ប្រទេស Azerbaijan, Bangladesh, Cambodia, China, Fiji, France, India, Indonesia, Japan, Kazakhstan, Kyrgyzstan, Lao, Maldives, Micronesia(Federated States of), Mongolia, Nepal, Pakistan, Philippine, Republic of Koreas, Russian Federation, Sri Lanka, Thailand, Timor-Leste, Turkey, Turkmenistan, Tuvalu, United Kingdom of Great Britain and Northern Ireland, Uzbekistan, Viet Nam ដែលមានសមាសភាពចូលរួមចំនួន ១៣៩ រូប មានការចូលរួមសង្កេតការណ៍ពីប្រទេស Belarus, Canada, Chili, Egypt, Guatemala, Mexico, Morocco, Nigeria, Romania, South Africa, Sweden, Holy See, European Union ចំនួន ១៩ រូប មានការចូលរួមពីអង្គការ និងដៃគូពាក់ព័ន្ធមួយចំនួនផងដែរ សរុបចំនួន១៤៨ ។ សរុបសមាសភាពចូលរួមកិច្ចប្រជុំលើកទី២ នៃការពិនិត្យឡើងវិញការអនុវត្តកតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ ចំនួន ២០៦រូប ។
ជាកិច្ចចាប់ផ្តើមអ្នកសម្របសម្រួល នៃកិច្ចប្រជុំបានរៀបចំឱ្យមានការបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានអង្គប្រជុំដែលមានរយៈពេលចំនួន៣ថ្ងៃនេះ ជាលទ្ធផលនៃការបោះឆ្នោតជ្រើសរើស គឺប្រទេស Fiji ធ្វើជាប្រធានអង្គប្រជុំ ប្រទេសកម្ពុជា ធ្វើជាអនុប្រធានអង្គប្រជុំ ដោយមាន លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាតំណាង ។ បន្ទាប់មកអង្គប្រជុំបានពិនិត្យ ១.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅអាស៊ី និងប៉ាស៊ីហ្វិក ។ ២.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្តកតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅគ្រប់ថានានុក្រម ដោយគោរពទៅតាមគោលការណ៍ណែនាំ ដែលទាក់ទងនឹងការអាស្រ័យគ្នាទៅវិញទៅមក និងដាច់ដោយឡែក ។
ក្រោយពីបានពិភាក្សាទៅតាមរបៀបវារៈ នៃកិច្ចប្រជុំ រដ្ឋជាសមាជិករបស់ ESCAP ដែលចូលរួមក្នុងការ ពិនិត្យឡើងវិញកតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (GCM) ត្រូវបានគេរំពឹងថានឹងពិចារណាលើការអនុម័តរបាយការណ៍នៃកិច្ចប្រជុំ ។ចំពោះរបាយការណ៍នេះនឹងជូនដំណឹងដល់វេទិកាត្រួតពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិនៅឆ្នាំ ២០២៦ ព័ត៌មានដែលផ្តោតលើឯកសារនានានៃកិច្ចប្រជុំនឹងត្រូវបានរៀបចំនៅពេលវេលាកិច្ចប្រជុំខិតជិតដល់ ។ លើសពីនេះ ESCAP ដោយមានការគាំទ្រពីបណ្តាញប្រចាំតំបន់នឹងសង្ខេបពីអ្នកតំណាងអចិន្ត្រៃយ៍របស់គណៈកម្មាធិការប្រឹក្សា ESCAP និងអ្នកតំណាងផ្សេងទៀតដែលកំណត់ដោយសមាជិកនៃគណៈកម្មការ(ACPR) ស្តីពីការរៀបចំសម្រាប់កិច្ចប្រជុំក្នុងពេលសមស្រប ៕








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន