កីឡា
បឹងកេត អាចបញ្ចប់ក្ដីសង្ឃឹម ISI ចុងសប្ដាហ៍នេះ ឬចាំអ៊ុតសប្ដាហ៍ក្រោយ?
លីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ បានខិតជិតនឹងបញ្ចប់ការប្រកួតសន្សំពិន្ទុ ជុំទី២ គ្រាដែលមានបេក្ខភាព ៥ក្រុម បានកក់កៅអី Top-6 រួមមានភ្នំពេញក្រោន បឹងកេត វិសាខា អង្គរថាយហ្គឺរ និងណាហ្គាវើលដ៏ គ្រាដែលនៅ ១ក្រុមទៀត ត្រូវចាំអ៊ុតលទ្ធផល ២ប្រកួតចុងក្រោយរបស់ក្រុមបឹងកេត និង ISI ដង្កោសែនជ័យ ដែលកំពុងមានពិន្ទុប្រកៀកប្រកិតគ្នា ។
ស្របពេលក្រុមទាំងពីរ កំពុងប្រទាញប្រទុងកៅអី Top-6 នៅថ្ងៃទី០៨ ខែកុម្ភៈស្អែកនេះ បឹងកេត នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ(អូឡាំពិក) ទទួលក្រុម ISI ដង្កោសែនជ័យ ដែលជាការប្រកួតដ៏សំខាន់ និងកំពុងស្ថិតក្នុងការចាប់អារម្មណ៍របស់អ្នកគាំទ្រថា តើបឹងកេត អាចបញ្ចប់ក្ដីសង្ឃឹមក្រុមដំរីជ័យ ត្រឹមចុងសប្ដាហ៍នេះ ឬត្រូវរង់ចាំអ៊ុតដល់ការប្រកួតបញ្ចប់ជុំទី២ នាសប្ដាហ៍ក្រោយ?
បច្ចុប្បន្នបឹងកេត កំពុងឈរលេខ៦ និងមាន ២៧ពិន្ទុក្នុងដៃ គ្រាដែល ISI ដង្កោសែនជ័យ មាន ២៤ពិន្ទុ ឈរលេខ៧ ។ ជាមួយគម្លាត ៣ពិន្ទុពីគ្នានេះ ប្រសិនបើបឹងកេត ទទួលបានជ័យជម្នះនៅថ្ងៃសៅរ៍នេះ ពួកគេនឹងក្លាយជាបេក្ខភាពកូនពៅ Top-6 ដោយស្វ័យប្រវត្តិ តែបើស្មើ ក៏ក្រុមនាគខៀវ នៅតែមានភាគរយខ្ពស់ផងដែរ ។ ប៉ុន្ដែបើក្រុម ISI ឈ្នះវិញ ឱកាសឈរកៅអី Top-6 នឹងត្រូវរង់ចាំអ៊ុតការប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ ដែលសុទ្ធតែត្រូវប្រឈមជាមួយក្រុមខ្លាំង ដោយបឹងកេត ត្រូវជួបវិសាខា ឯ ISI ត្រូវជួបភ្នំពេញក្រោន ។
ក្រៅពីជំនួបដ៏ទាក់ទាញ រវាងបេក្ខភាពដណ្ដើមកៅអី Top-6 ក៏នឹងមានមានការប្រកួតសប្ដាហ៍ទី២១ ចំនួន ៤គូផ្សេងទៀតផងដែរ ក្នុងនោះក្រុមកងយោធពលខេមរភូមិន្ទុ នឹងត្រូវបើកទ្វារកីឡដ្ឋានស្ដាតចាស់ ទទួលក្រុមគិរីវង់សុខសែនជ័យ នាល្ងាចថ្ងៃទី០៨ ខែកុម្ភៈជាមួយគ្នា គ្រាដែលនៅថ្ងៃអាទិត្យ គឺមាន ៣គូ ដោយក្រុមភ្នំពេញក្រោន ត្រូវធ្វើដំណើរទៅជួបក្រុមអង្គរថាយហ្គឺរវិញម្ដង បន្ទាប់ពីយកឈ្នះ ៣-១ ក្នុងដី ។ រីឯក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ និងក្រុមណាហ្គាវើលដ៏ ជួបក្រុមក្រសួងមហាផ្ទៃ៕ អត្ថបទ លី ឈុនឡា


-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ