កីឡា
ពានសម្ដេចតេជោ-ថ្នាក់ខេត្ត៖ វិសាខា ឡើងជួបទ័ព វគ្គ ១/៤ ក្រោយបន្ដឈ្នះខេត្តសៀមរាប ៥-០
ក្លិបកីឡាបាល់ទាត់ វិសាខា បានក្លាយជាបេក្ខភាពទី៤ ដែលបានឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ ដោយត្រូវជួបក្រុមសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្រោយបន្ដយកឈ្នះក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ៥-០ ក្នុងជំនួបជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយ នៅល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានព្រីនស៍ វគ្គទី១ វិសាខា បានបើកការនាំមុខក្រុមភ្ញៀវ ៤គ្រាប់មុន ដែលធ្វើសម្រេចដោយខ្សែប្រយុទ្ធចំណូលថ្មី Karasausks Arturs ២គ្រាប់ និងកីឡាករ កែន ច័ន្ទសុភ័ក្ត្រ និង ផាន សុផេន ម្នាក់ ១គ្រាប់ ។ ចូលវគ្គទី២ ក្រុមទាំងពីរ ធ្វើបានល្អរៀងខ្លួន ដោយស្ទើរគ្មានការស៊ុតបញ្ចូលទីគ្នា រហូតដល់នាទីបន្ថែម ទើបកីឡាករវ័យក្មេង សន ច័ន្ទរស្មី បន្ថែមគ្រាប់ទី៥ ឲ្យក្រុមម្ចាស់ផ្ទះ នៅនាទី៩០+៤ ។
សរុបទាំង ២ជើង វិសាខាបានយកឈ្នះក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ៨-០ បន្ទាប់ពីជើងទី១ ពួកគេ បានយកឈ្នះក្រៅដី ៣-០ ។ ជ័យជម្នះនេះ នាំឲ្យអតីតក្រុមជើងឯក ៣សម័យ វិសាខា ឡើងទៅជួបសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ នៅក្នុងវគ្គ ៨ក្រុមចុងក្រោយ ខណៈបើគ្មានការប្រែប្រួលទេ ជើងទី១ នៃវគ្គ ១/៤ផ្ដាច់ព្រ័ត្រនេះ នឹងត្រូវប្រកួតនាថ្ងៃទី២៦-២៧ ខែកុម្ភៈខាងមុខ ។
គួរដឹងថា បច្ចុប្បន្នពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ បានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយចំនួន ៤ក្រុមហើយ ដោយក្រៅពីវិសាខា និង Tiffy Army គឺមានក្រុមបឹងកេត និងក្រុមភ្នំពេញក្រោន៕ អត្ថបទ លី ឈុនឡា

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ