ព័ត៌មាន
ការចុះអង្កេតបាណកសាស្រ្ត ដើម្បីជាការឆ្លើយតបទៅនឹងការកើតករណីមានមូសច្រើននៅតាមមូលដ្ឋានក្នុងរាជធានីភ្នំពេញ
ក្រុមការងាររបស់កម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម របស់មជ្ឈមណ្ឌលប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល ក្រោមការដឹកនាំផ្ទាល់ពីលោកវេជ្ជបណ្ឌិត លាង ឬទ្ធា អនុប្រធានមជ្ឈមណ្ឌលជាតិ និងជាប្រធានកម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម បានដឹកនាំក្រុមការងារព្រមទាំងសហការជាមួយក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះអង្កេតបាណកសាស្រ្តដង្កូវទឹក ដើម្បីវាយតំលៃស្ថានភាពមូស នៅតាមភូមិសាស្រ្តប្រឈមខ្ពស់ នៅក្នុងសង្កាត់ក្រាំងធ្នុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងសង្កាត់ព្រៃស ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា បានថ្លែងប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៥នេះថា ក្រុមការងារចុះមកទីតាំងនេះ គឺដើម្បីសិក្សាថាតើប្រភពមូស ដែលកើនឡើងច្រើនក្នុងភូមិនេះ មានកើនឡើងពីចំនុចណា ហើយជាប្រភេទមូសអ្វី? តើអាជ្ញាធរមូលដ្ឋានបានចូលរួម និងប្តេជ្ញាចិត្តដូចម្តេចខ្លះ? និងដឹងពីស្ថានភាពនេះ យើងត្រូវចូលរួមធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយមូសនេះឲ្យមានប្រសិទ្ធភាព។ លោកវេជ្ជបណ្ឌិត បន្តថា ជាធម្មតានៅរដូវប្រាំង លំហូរទឹកនៅតាមលូ មានការថយចុះ ហូរយឺត ឬក៏អត់ហូរតែម្តង។ ដូច្នេះកាលទឹកកកស្ទះ មានក្លិនស្អុយ ជាទីកន្លែងធ្វើឲ្យដង្កូវទឹកញាស់ និងកើត ហើយដង្កូវទឹកទាំងអស់នោះ សុទ្ធតែដង្កូវទឹកមូសអង្កាមទាំងអស់ លុះដល់ពេលដង្កូវទឹកនោះវាកើតញាស់ មូសវាហោះចូលក្នុងផ្ទះបងប្អូនប្រជាពលរដ្ឋ។ ក្រោយពេលមន្រី្តជំនាញបូសមូស យកមកពិនិត្យ គឺសុទ្ធតែជាទម្រង់មូសអង្កាមតូចៗ គ្មានឆ្នូតខ្មៅៗជាសញ្ញាមូសខ្លានោះទេ។ ហើយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋជឿជាក់ថា មូលហេតុដែលមូសកើនឡើងច្រើននោះ គឺមកពីការកកស្ទះតាមលូ ឬក៏មានទឹកដក់ នេះគឺជាប្រភពដែលធ្វើឲ្យកើតមូសច្រើន។ បច្ចុប្បន្នមានករណីមូសកើនឡើងច្រើនស្ទើគ្រប់មូលដ្ឋាន ក្នុងរាជធានីភ្នំពេញ ត្រង់ចំនុចនេះលោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន មានការព្រួយបារម្ភថាតើមូសកើនឡើងច្រើន ជាប្រភេទមូសអ្វី គឺជាមូសអង្កាម ហើយមូសអង្កាមនេះមិនបង្ករជាហានិភ័យកើតជំងឺអ្វីជាសំខាន់នោះទេ វាមិនអាចឲ្យយើងកើតជាជំងឺគ្រុនឈាមនោះទេ គឺនៅពេលមូស វាខាំទៅ បង្ករឲ្យយើងរមាស់ និងរំខានតែប៉ុណ្ណោះ។
ចំណែកលោក ហា សុផល អនុប្រធានភូមិសែនសុខទី៥ និងបងប្អូនប្រជាពលរដ្ឋ បង្ហាញពីអារម្មណ៍សប្បាយរីករាយ នៅពេលក្រុមការងាររបស់កម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម របស់មជ្ឈមណ្ឌលប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល ចុះមកពិនិត្យសហគមន៍នេះថាតើមានមូសខ្លា ដែលធ្វើឲ្យមានគ្រោះថា្នក់ដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ក្បែរមាត់ប្រឡាយដែលឬក៏អត់។ ក្រោយពេលពិនិត្យសង្កេតឃើញថាគ្មានបញ្ហាមូសខ្លានោះទេ គឺសុទ្ធតែមូសអង្កាម ដូចនេះធ្វើឲ្យរូបគាត់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដទៃទៀត គ្មានការព្រួយបារម្ភ ពីការកើនឡើងច្រើនពីប្រភេទមូសអង្កាមនោះទេ។
ជាចុងក្រោយក្នុងនាមកម្មវិធីជាតិ ក៏ដូចជាក្រុមការងាររាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត លាង ឬទ្ធា សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ពិនិត្យមើលក្នុងសហគមន៍ មានកន្លែងណាដក់ទឹក កន្លែងណាស្ទះលូ និងទឹកស្អុយ ត្រូវរំដោះឲ្យអស់ នៅពេលយើងរំដោះទឹកស្អុយនោះចេញអស់នៅថ្ងៃណា គឺអស់មូស ចាប់ពីថ្ងៃនោះហើយ។ សម្រាប់ប្រជាពលរដ្ឋ សូមស្លៀក សម្លៀកបំពាក់ឲ្យជិត(ពាក់អាវដៃវែង ស្លៀកខោជើងវែង)រៀបចំសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឲ្យបានស្អាត ពាង ក្រឡ ដែលអាចដក់ទឹកបាន ត្រូវគ្រប ឬផ្កាប់ បានចូលរួមកាត់បន្ថយមូសផងដែរ៕ អត្ថបទ រដ្ឋា








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន