ព័ត៌មាន
រាជរដ្ឋាភិបាលនៅតែបន្តពិនិត្យលទ្ធអន្តរាគមន៍លើវិស័យទេសចរណ៍ ទោះបីចំនួនភ្ញៀវបានហក់ឡើងក៏ដោយ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលនៅតែបន្តលើកទឹកចិត្ត និងពិនិត្យលទ្ធក្នុងការបន្តលើវិធានការអន្តរាគមន៍ ដើម្បីជួយស្ដារវិស័យទេសចរណ៍ ចំពោះ សហគ្រាសដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅខេត្តសៀមរាប ទោះបីបច្ចុប្បន្នចំនួនទេសចរណ៍នៅខេត្តសៀបរាប បានហក់ឡើងខ្ពស់ជាង ២០២៣ កន្លងក៏ដោយ។
ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុង វេទិកាស្តីពីការគ្រប់គ្រងមីក្រូហិរញ្ញ វត្ថុ និងច្បាប់ថវិកាឆ្នាំ ២០២៥ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះថា ជុំវិញវិស័យទេសចរណ៍នេះ មកដល់បច្ចុប្បន្នឃើញថា កម្ពុជា ទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិកើនឡើងជាបន្តបន្ទាប់ ជាក់ស្តែងភ្ញៀវរទេសចរណ៍ដែលមកតាមជើងហោះហើរ នៃព្រលានយន្តហោះ អន្តរជាតិភ្នំពេញ បានកំពុងកើនឡើងដូចមុនវិបត្តិជំងឺកូវីដ-១៩ ។ ចំណែកសម្រាប់ខេត្តសៀមរាប ការលក់សំបុត្រចូលទស្សនានៅមុនវិបត្តិ ជំងឺកូវីដ-១៩ មានចំនួន ២,២ លាននាក់ ខណៈនៅក្នុងឆ្នាំ ២០២៤ កន្លងនេះការលក់សំបុត្រចូលទស្សនានៅខេត្តសៀមរាប បានត្រឹម ជាង ១ លាននាក់ប៉ុណ្ណោះ ក្នុងនោះអ្នកទេសចរណ៍មកពីអឺរ៉ុប និងអាមេរិក គឺបានចូលមកដូចឆ្នាំ ២០១៩ ខណៈភ្ញៀវទេសចិននៅមាន កម្រិតនៅឡើយ។
ឯកឧត្តមបណ្ឌិត បន្តថា ទាក់ទិនភ្ញៀវទេសអន្តរជាតិនេះ សម្រាប់ខេត្តសៀមរាបនៅឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរ ក្នុងរង្វង់ ៨០ ម៉ឺននាក់ប៉ុណ្ណោះ ខណៈនៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវវទេសចរណ៍អន្តរជាតិបានជាង ១ លាននាក់ ដែលនេះ គឺជាចំនួនមួយដែលកើនឡើងគួរកត់សម្គាល់ ។ តែទោះបីចំនួននេះបានហក់ឡើងយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល នៅតែបន្តលើក ទឹកចិត្តពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ដើម្បីជួយស្ដារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ ដោយក្នុងនោះអនុវត្តចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារ ទេសចរណ៍ ដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅខេត្តសៀមរាប ហើយបញ្ហានេះ រាជរដ្ឋាភិបាលនៅតែបន្តពិនិត្យ និងវាយតម្លៃ ក្នុងនោះប្រសិនស្ថានភាពមិនល្អប្រសើរ រាជរដ្ឋាភិបាលនឹងពិនិត្យលទ្ធក្នុងការបន្ត ដើម្បីលើកទឹកចិត្តបន្ថែម។
សូមបញ្ជាកថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កន្លងមកនេះ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យ ទេសចរណ៍ នៅខេត្តសៀមរាប ដើម្បីជួយស្ដារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ ។ ចំពោះការលើកទឹកចិត្តពន្ធដារនេះរួមមាន៖ លើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ វៀរលែងតែអាករ លើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ គិតចាប់ពីខែ កក្កដា ឆ្នាំ ២០២៤ រហូតដល់ដំណាច់ខែ មិថុនា ឆ្នាំ២០២៥ ។ លើកលែងពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ ២០២៤ ។ ចំពោះប្រាក់រំដោះពន្ធលើ ប្រាក់ចំណូល ដែលសហគ្រាសបានបង់រួច នឹងត្រូវបានអនុញ្ញាតជា ឥណទានពន្ធ សម្រាប់កាត់កងជាមួយពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២៥, និងមិនទទួលរងការធ្វើសវនកម្មពន្ធដារ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤៕
អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន