កីឡា
តើបេក្ខជនរូបណានឹងក្លាយជាម្ចាស់ជ័យលាភីកម្មវិធីប្រកួត Frenzy Freestyle ជាលើកដំបូងនៅកម្ពុជា?
ការប្រកួតហ្វ្រីស្តាយល៍ដំបូងបង្អស់របស់កម្ពុជា Frenzy Freestyle បានឈានដល់ដំណាក់កាលដ៏ជក់ចិត្ត គឺវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រហូតដល់វគ្គផ្តាច់ព្រ័ត្រ។ តាមរយៈក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កម្មវិធីប្រកួត ហ្រ្វេនហ្ស៊ី ហ្វ្រីស្តាយល៍ – Frenzy Freestyle បាននឹងកំពុងបង្ហាញ ដោយបំផុសយុវជន ក៏ដូចជាប្រជាជនកម្ពុជាឱ្យស្វែងយល់ពីកីឡាបាល់ទាត់ ហ្រ្វីស្តាយល៍ រួមទាំងបង្ហាញដល់អន្តរជាតិពីកម្មវិធីប្រកួតលើកទី១នៅកម្ពុជាផងដែរ។
បន្ទាប់ពីការប្រកួតគ្នាយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍ បេក្ខជនដ៏មានទេពកោសល្យទាំង ៤រូបបានឈានជើងចូលទៅកាន់វគ្គកាត់សេចក្តីចុងក្រោយដែលកាន់តែជក់ចិត្តបន្ថែមទៀត។ ការប្រកួតប្រជែងគ្នា សម្រាប់អ្នកចូលចិត្តវិស័យកីឡាបាល់ទាត់ហ្វ្រីស្តាយល៍ បានទាក់ទាញទស្សនិកជនជាច្រើន តាមរយៈការបង្ហាញពីក្បាច់ប្លែកៗ លាយឡំជាមួយសិល្បៈ និងភាពច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់បេក្ខជននីមួយៗ ។ ឥឡូវនេះនៅសល់តែគូប្រជែងតែ ២គូប៉ុណ្ណោះ ដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រជែងក្លាយជាម្ចាស់ជ័យលាភីកម្មវិធី Frenzy Freestyle ដែលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ការប្រកួតបែបការសម្តែងតាមបទចម្រៀង – Routine)
– បេក្ខជន លន់ ឆៃយ៉ា ប្រកួតជាមួយ បេក្ខជន នួន វណ្ណា
– បេក្ខជន ស៊ុំ សាន ប្រកួតជាមួយ បេក្ខជន ផ្លម ធិញហួយ
អ្នកដែលឈ្នះក្នុងវគ្គនេះនឹងមានឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមជ័យលាភី មិនត្រឹមតែប៉ុណ្ណោះអ្នកដែលចាញ់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏នឹងមានប្រកួតសម្រាប់ចំណាត់ថ្នាក់លេខ៣ផងដែរ។
នេះមិនមែនគ្រាន់តែជាការប្រកួតប្រជែងប៉ុណ្ណោះទេ វាក៏ជាការជំរុញភាពលេចធ្លោរបស់វិស័យកីឡាបាល់ទាត់ហ្រ្វីស្តាយល៍របស់ប្រទេសកម្ពុជាឱ្យកាន់តែឈានទៅមុខមួយកម្រិតទៀត។
គួររំលឹកផងដែរថា កម្មវិធីប្រកួត ហ្វ្រេនហ្ស៊ី ហ្រ្វីស្តាយល៍ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅ ស្ថានីយ៍ទូរទស្សន៍បាយ័ន បឹងស្នោរ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ហើយក៏មានការផ្សាយផ្ទាល់ នៅលើហ្វេសប៊ុកផេចផ្លូវការរបស់ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង។ រង់ចាំតាមដានទស្សនាទាំងអស់គ្នា៕








-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ