កីឡា
ណាហ្គា ប៉ះមហាផ្ទៃ កាត់សេចក្ដីក្រុមឡើងវគ្គ ១/៤ ខណៈត្បូងឃ្មុំ ជួប ISI ក្នុងជើងទី១ នៃពានសម្ដេចតេជោ-ថ្នាក់ជាតិ
ក្រុមណាហ្គាវើលដ៏ នឹងត្រូវបើកទ្វារកីឡដ្ឋានខេត្តកំពង់ស្ពឺ ទទួលសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃវិញម្ដង ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ នាល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ស្របពេលក្រុមជើងឯកថ្នាក់ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ត្រូវជួបក្រុម ISI ដង្កោសែនជ័យ ក្នុងជើងទី១ លើទឹកដីរបស់ខ្លួន ។
សម្រាប់ក្រុមណាហ្គាវើលដ៏ កំពុងមានប្រៀប ក្នុងការប្រជែងកៅអីវគ្គបន្ដ តែក៏មិនទាន់សង្ឃឹមខ្ពស់ពេកដែរ ដ្បិតជើងទី១ អតីតក្រុមជើងឯកឆ្នាំ២០១៣ ណាហ្គាវើលដ៏ បានយកឈ្នះអតីតក្រុមជើងឯកឆ្នាំ២០១៤ ក្រសួងមហាផ្ទៃ ១-០ ប៉ុណ្ណោះ នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក ។ ដូច្នេះជំនួបជើងទី២ ស្អែកនេះ នឹងក្លាយជាការប្រកួតដ៏តានតឹង សម្រាប់ក្រុមទាំងពីរ ដែលទាមទារជ័យជម្នះរៀងខ្លួន ដើម្បីក្ដោបឱកាសដណ្ដើមកៅអីវគ្គ ៨ក្រុមចុងក្រោយ ។
ក្រឡេកទៅចាប់អារម្មណ៍ក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ-ថ្នាក់ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ វិញ នឹងត្រូវជួបក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ក្នុងជើងទី១ ។ ការប្រកួតនេះ ក៏កំពុងស្ថិតក្នុងការចាប់អារម្មណ៍របស់អ្នកគាំទ្រដូចគ្នា បន្ទាប់ពីត្បូងឃ្មុំ ធ្វើបានយ៉ាងល្អ ក្នុងការប្រកួតថ្នាក់ខេត្តកន្លងមក ។ ដូច្នេះការជួបក្រុមកំពុងឈរលេខ៧ ក្នុងលីគ ស្អែកនេះ អាចជាឱកាសមួយ សម្រាប់ពួកគេ បើកទំព័រប្រវត្តិសាស្ដ្រដណ្ដើមកៅអីវគ្គ ៨ក្រុមចុងក្រោយនៃពានសម្ដេចតេជោ-ថ្នាក់ជាតិ ។ ចំពោះជំនួបជើងទី២ រវាងក្រុមទាំងពីរ គឺគ្រោងធ្វើឡើងនាថ្ងៃទី១៩ ខែកុម្ភៈ នៅទឹកដីក្រុមដំរីជ័យវិញម្ដង ។
គួរដឹងថា សម្រាប់ជំនួបរវាងក្រុមណាហ្គាវើលដ៏ និងក្រសួងមហាផ្ទៃ ក្រុមឈ្នះ នឹងត្រូវឡើងទៅជួបក្រុមភ្នំពេញក្រោន ក្នុងវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីក្រុមសិង្ហក្រហមនេះ បានទម្លាក់ក្រុមឈើតុំខេត្តពោធិ៍សាត់ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ។ រីឯក្រុមឈ្នះ ក្រោយជំនួប ២ជើង រវាងត្បូងឃ្មុំ និង ISI ដង្កោសជ័យ នឹងត្រូវឡើងទៅជួបក្រុមបឹងកេត នៅវគ្គ ១/៤ផ្ដាច់ព្រ័ត្រ បន្ទាប់ពីក្រុមនាគខៀវ បានយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ១៨-១ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ កាលពីថ្មីៗ ៕ អត្ថបទ លី ឈុនឡា

-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ