កីឡា
កីឡាហោះហើរ ទទួលបានធនធានកីឡាការិនីទី២ ខណៈមន្ដ្រីសហព័ន្ធចង់ឲ្យមានការចូលរួមកាន់តែច្រើន
សហព័ន្ធកីឡាហោះហើរកម្ពុជា បានប្រកាសស្វាគមន៍កីឡាការិនីទី២ ដែលបានឈានជើងចូលប្រឡងក្នុងវិស័យកីឡាហោះហើរប៉ារ៉ាម៉ូទ័រ នៅកម្ពុជា គឺកីឡាការិនី Thorng Honging ដែលទើបចាប់ផ្ដើមហ្វឹកហាត់ថ្ងៃដំបូង ជាមួយក្រុមការងារគ្រូ និងមន្ដ្រីបច្ចេកទេសសហព័ន្ធ កាលពីចុងសប្ដាហ៍កន្លងទៅ នៅតំបន់ភ្នំរាប ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
លោក សារៀម រក្សា អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ផ្ដើមពីចំណូលចំណូលចិត្ត និងបទពិសោធន៍ធ្លាប់ហោះហើរបែប Parasailing នៅក្រៅប្រទេស កាលពីឆ្នាំ២០១៧ បានជំរុញឲ្យអ្នកស្រី Thorng Honging ស្រលាញ់ និងចញ្ចឹមចិត្តចង់ហ្វឹកហាត់កីឡាលើអាកាសនេះ ។ បន្ទាប់មកក្រោយដឹងថា កម្ពុជាមានសហព័ន្ធកីឡាហោះហើរ ទើបថ្មីៗ អ្នកស្រីបានទាក់ទាងចុះឈ្មោះហ្វឹកហាត់ និងចាប់ផ្ដើមអនុវត្តភ្លាមៗដោយក្ដីសប្បាយរីករាយ ។
នេះគឺជាកីឡាការិនីទី២ ហើយ ដែលបានហ្វឹកហាត់កីឡាហោះហើរ បន្ទាប់ពីកីឡាការិនី តេង បូរ៉ាវីន ដែលជាកីឡាការិនីទី១ និងកំពុងធ្វើការហ្វឹកហាត់ជាប្រចាំ ។ ក្នុងនាមសហព័ន្ធ លោក សារៀម បានសម្ដែងនូវសេចក្ដីរីករាយ និងមោនទភាព ចំពោះភាពក្លាហានរបស់កីឡាការិនីកម្ពុជាទាំង ២រូប ដែលបានសម្រេចចិត្តចូលរួមហ្វឹកហាត់កីឡាហោះហើរ ដើម្បីអភិវឌ្ឍន៍សមត្ថភាព ឈានទៅរកការប្រកួតកម្រិតជាតិ និងអន្ដរជាតិនានា នៅថ្ងៃអនាគត ។
តាមរយៈនេះដែរ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកស្រលាញ់វិស័យកីឡាហោះហើរ ទាំងបុរស និងនារី ចូលរួមហ្វឹកហាត់ឲ្យបានច្រើន ដ្បិតសហព័ន្ធមានគ្រូបង្វឹក និងមន្ដ្រីបច្ចេកទេសគ្រប់គ្រាន់ សម្រាប់បង្ហាត់បង្រៀន ជាមួយការគ្រប់គ្រងនូវលក្ខខណ្ឌបច្ចេកទេសផ្សេងៗ ទាំងអាកាសធាតុជាដើម ដើម្បីធានាបាននូវសុវត្ថិភាពដល់កីឡាករ-កីឡាការិនីទាំងអស់គ្នា ។
បច្ចុប្បន្នសហព័ន្ធ មានធនធានកីឡាករ-កីឡាការិនីសរុប ៣២នាក់ ក្នុងនោះមានបរទេស ៧នាក់ ហើយគោលដៅបន្ដរបស់សហព័ន្ធ គឺការខិតខំអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនី ឬហៅថា Paramotor Pilot ដើម្បីបង្កើនសមត្ថភាពចូលរួមប្រណាំងប្រជែងថ្នាក់ជាតិ និង អន្តរជាតិបាននាពេលអនាគត ។ ម្យ៉ាងក៏ជាផ្នែកមួយ ក្នុងការរួមចំណែកផ្សព្វផ្សាយវិស័យទេសចរណ៍ ដូចអ្វីដែលសហព័ន្ធធ្លាប់បានចូលរួមព្រឹត្តិការណ៍ធំៗនាពេលកន្លងមកផងដែរ៕ អត្ថបទ លី ឈុនឡា





-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ