ព័ត៌មាន
ការផ្អាកជំនួយពីអង្គការជាដៃគូចំនួន៣ធ្វើឲ្យប៉ះពាល់ដល់កម្លាំងជំនាញបច្ចេកទេសអង្គភាព CMAC ២១០នាក់ ខណៈកម្លាំងប្រតិបត្តិការប្រមាណ៩២%ទៀតបន្ដដំណើរការប្រតិបត្តិការជាធម្មតា
ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រកាសឱ្យដឹងថា តាមរយៈការប្រកាសផ្អាកជំនួយភ្លាមៗរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដែលមានរយៈពេល៨៥ថ្ងៃ បានធ្វើឲ្យប៉ះពាល់ដល់កម្លាំងប្រតិបត្តិការមួយចំនួនរបស់អង្គភាព CMAC ដែលគាំទ្រ ដោយអង្គការជាដៃគូ ដែលបានទទួលថវិកាជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេស សហរដ្ឋអាមេរិក។
អង្គភាព CMAC បានឱ្យដឹងថា ការផ្អាកជំនួយពីអង្គការជាដៃគូចំនួន ៣ មានថវិកាចំនួនប្រមាណ២លាន ដុល្លារក្នុងមួយឆ្នាំ បានធ្វើឲ្យប៉ះពាល់ដល់កម្លាំងជំនាញបច្ចេកទេសអង្គភាព CMAC ចំនួន២១០នាក់ ដែលកំពុង បំពេញការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាមស្ថិតក្នុងខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMAC នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អង្គភាព CMAC បានទទួលព័ត៌មានជាផ្លូវការពីអង្គការដៃគូ ដោយ ស្នើសុំអង្គភាព CMAC ធ្វើការរំសាយបុគ្គលិក និងកម្លាំងប្រតិបត្តិការដែលស្ថិតនៅក្នុងគម្រោងជំនួយរបស់សហរដ្ឋ អាមេរិកចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។
អង្គភាព CMAC បញ្ជាក់ថា កម្លាំងប្រតិបត្តិការរបស់អង្គភាព CMAC មានចំនួនប្រមាណ ៩២% បន្ត ដំណើរការប្រតិបត្តិការជាធម្មតា ដែលកម្លាំងទាំងនេះគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសផ្តល់ជំនួយ មានដូចជា ជប៉ុន ចិន អាឡឺម៉ង់ CMAA/UNDP (គាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងត្បូង អូស្ត្រាលី កាណាដា និង ណូវែលហ្សឺឡង់) អង្គការJMAS អង្គការ NPA អង្គការ APOPO និងអង្គការ MAG។
អង្គភាព CMAC បញ្ជាក់បន្ថែមថា គម្រោងជំនួយថ្មីៗដែលអង្គភាព CMAC ទើបទទួលបានពីដៃគូអភិវឌ្ឍន៍ និងប្រទេស ផ្តល់ជំនួយជាគម្រោងជំនួយបន្តអនុវត្តន៍ជាមួយកម្លាំងជំនាញដែលមានស្រាប់ និងមិនមែនជាជំនួយដែលត្រូវយក មកជំនួសកម្លាំងជំនាញដែលស្ថិតនៅក្រោមគម្រោងគាំទ្រថវិកាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះទេ។ ក្នុងស្ថានភាពចំពោះមុខនេះ អង្គភាព CMAC នឹងខិតខំដោះស្រាយគ្រប់លទ្ធភាព និងមធ្យោបាយ ដើម្បីរក្សាកម្លាំង ជំនាញទាំងអស់ដែលត្រូវកាត់រំសាយនេះឲ្យនៅបន្តបំពេញភារកិច្ចក្នុងអង្គភាពជាធម្មតា។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អង្គភាព CMAC បានបញ្ជាក់បន្ថែមថា ក្នុងស្ថានភាពចំពោះមុខនេះ អង្គភាពCMACនឹងខិតខំដោះស្រាយគ្រប់លទ្ធភាពនិងមធ្យោបាយ ដើម្បីរក្សាកម្លាំងជំនាញទាំងអស់ដែលត្រូវកាត់រំសាយនេះឲ្យនៅបន្ដបំពេញភារកិច្ចក្នុងអង្គភាពជាធម្មតា។
ឯកឧត្តមបញ្ជាក់បន្ថែមថា គម្រោងជំនួយថ្មីៗដែលអង្គភាព CMAC ទើបទទួលបានពីដៃគូអភិវឌ្ឍន៍ និងប្រទេសផ្ដល់ជំនួយជាគម្រោងជំនួយបន្ដអនុវត្តន៍ជាមួយកម្លាំងជំនាញដែលមានស្រាប់ និងមិនមែនជាជំនួយដែលត្រូវយកមកជំនួសកម្លាំងជំនាញដែលស្ថិតនៅក្រោមគម្រោងគាំទ្រថវិកាដោយរដ្ឋាភិបាល សហរដ្ឋអាមេរិកនោះទេ។
ឯកឧត្តមបន្តថា ក្នុងពេលជាមួយគ្នានេះកម្លាំងប្រតិបត្តិការរបស់អង្គភាព CMAC មានចំនួនប្រមាណ ៩២% បន្ដដំណើរការប្រតិបត្តិការជាធម្មតា ដែលកម្លាំងទាំងនេះគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសផ្ដល់ជំនួយមានដូចជា ជប៉ុន ចិន អាឡឺម៉ង់ CMAA/UNDP (គាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងត្បូង អូស្ដ្រាលី កាណាដា និងណូវែលហ្សឺឡង់) អង្គការJMAS អង្គការNPA អង្គការAPOPO និងអង្គការMAG។ (សូមមេត្តាអានសេចក្តីប្រកាសព័ត៌មាន)៕






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន