ព័ត៌មាន
អតិផរណាសូចនាករម៉ាក្រូសេដ្ឋកិច្ចលើមុខទំនិញសំខាន់ៗ បានហក់ឡើងនៅដើមឆ្នាំនេះ
ធនាគារជាតិនៃកម្ពុជា បង្ហាញពីអតិផរណាសូចនាករម៉ាក្រូសេដ្ឋកិច្ចលើមុខទំនិញសំខាន់ៗ ក្នុងខែមករា ឆ្នាំ២០២៥ មានកម្រិត ៦ ភាគរយ ដែលជាការកើនខ្ពស់ បណ្ដាលមកពីការកើនឡើងថ្លៃក្រុមម្ហូបអាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង និងភោជនីយដ្ឋាន។
ធនាគារជាតិនៃកម្ពុជា បានបង្ហាញរបាយការណ៍ពីអតិផរណាជាសូចនាករម៉ាក្រូសេដ្ឋកិច្ចដ៏សំខាន់ៗ លើការតាមដានពីការប្រែ ប្រួលថ្លៃទំនិញ ដែលមានឥទ្ធិពលទៅលើអំណាចទិញរបស់អ្នកប្រើប្រាស់ និងអង្គភាពសេដ្ឋកិច្ចដទៃទៀត ជាក់ស្តេងក្នុងខែ មករា ឆ្នាំ២០២៥ អតិផរណាមានកម្រិត ៦ ភាគរយ ដែលការកើនឡើងនេះបណ្ដាលមកពី ការកើនឡើងថ្លៃក្រុមម្ហូបអាហារ និងភេសជ្ជៈ មិនមែនជាតិស្រវឹង និងភោជនីយដ្ឋាន។
ចំពោះមុខទំនិញនៅក្នុងរយៈពេលនេះ ប្រភេទមុខទំនិញមួយចំនួនតូចបានបន្តធ្លាក់ចុះ តែមួយចំនួនផ្សេងទៀតបានបន្តហក់ ឡើងដូចជា៖ ភេសជ្ជៈមានគ្រឿងស្រវឹង និងថ្នាំជក់ ៤ ភាគរយ, ទំនិញ និងសេវាផ្សេងៗ ៤,២ ភាគរយ, ភោជ្ជនីយដ្ឋាន ៥ ភាគរយ, អាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង ៧,៨ ភាគរយ, ការសិក្សា ៤,៨ ភាគរយ, សម្លៀកបំពាក់និងស្បែកជើង ១០,៤ ភាគរយ, ផ្ទះសម្បែង អគ្គិសនី ឧស្ម័ន និងឥន្ធនៈដ៏ទៃទៀត ៣,៩ ភាគរយ, គ្រឿងសង្ហារឹម និងសម្ភារៈប្រើប្រាស់ ៣,៤ ភាគរយ និងក្រៅពីនេះ មុខទំនិញមួយចំនួនមានអតិផរណាទាបសមរម្យ។
សូមបញ្ចាក់ថា ទាក់ទិនអតិផរណានេះ នៅក្នុងឆ្នាំ២០២៤ កន្លងមក មានកម្រិត ០,៨ ភាគរយ ខណៈនៅក្នុងឆ្នាំ២០២៣ មាន ២,១ ភាគរយ ដែលជាអត្រាទាបបំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។ អតិផរណាទាបនេះ បណ្តាលមកពីការធ្លាក់ថ្លៃប្រេង ឥន្ធនៈ ការថមថយកំណើនថ្លៃម្ហូបអាហារ និងកម្រិតទាបនៃអតិផរណាស្នូល។ ជាមួយគ្នានេះវិធានការបន្ធូរបន្ថយថ្លៃម្ហូបអាហារ និង ប្រេងសាំងរបស់រាជរដ្ឋាភិបាល គួបផ្សំនឹងការឡើងថ្លៃប្រាក់រៀល ក៏ជាការចូលរួមបន្ថយសម្ពាធអតិផរណាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន