ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ EIA មិនមែនជាអង្គភាពរកប្រាក់ តែជាអង្គភាពអនុវត្តច្បាប់ និងទទួលខុសត្រូវខ្ពស់ចំពោះសុខភាពបរិស្ថាន និងប្រជាជនកម្ពុជា
«EIA មិនមែនជាអង្គភាពធ្វើអាជីវកម្ម រកប្រាក់ចំណូលនោះទេ តែជាអង្គភាពអនុវត្តច្បាប់ដែលមានទំនួលខុសត្រូវខ្ពស់ ទៅលើហេតុប៉ះពាល់បរិស្ថាន ដើម្បីធានាការពារសុខភាពបរិស្ថាន និងសុខភាពរបស់ប្រជាជនកម្ពុជា» នេះជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញបើក សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងស្តីពី «គោលការណ៍ណែនាំទូទៅ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ» និង «ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ សម្រាប់ការវិនិយោគអាជីវកម្មខ្សាច់ តាមដងទន្លេមេគង្គកម្ពុជា» នាព្រឹកថ្ងៃអង្គារ ទី ២៥ ខែមកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
នៅចំពោះមុខមន្រ្តីរាជការ តំណាងក្រុមហ៊ុន វិស័យឯកជន និងអង្គការដៃគូមកពីគ្រប់ស្ថាប័នពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំពីតួនាទី និងការអនុវត្តការងាររបស់នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន(EIA) នៃក្រសួងបរិស្ថាន ដែលចាំបាច់ត្រូវតែអនុវត្តតាមច្បាប់ ដើម្បីភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងភាពស្អាតក្នុងផ្ទៃមេឃ។ និយាយជារួម ប្រសិនយើងជាតំណាងឱ្យប្រជាពលរដ្ឋជាង ១៧លាននាក់ មិនអនុវត្តច្បាប់ផង ធ្វើដូចម្តេចនឹងឱ្យក្រុមហ៊ុនអនុវត្តច្បាប់បាន ហើយកត្តាផលជះពីការបញ្ចេញកាកសំណល់ រឹង រាវដែលកើតចេញពីសកម្មភាពមិនទទួលខុសត្រូវ និងគិតតែពីផលចំណេញ១មុខរបស់អាជីវកម្មមួយចំនួន ហើយវានឹងបង្កជាផលអវិជ្ជមានទៅដល់បរិស្ថាន ធនធានធម្មជាតិ និងជាពិសេសសុខភាពរបស់ប្រជាពលរដ្ឋ។ ចំពោះឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ សុខភាពរបស់ប្រជាពលរដ្ឋគឺសំខាន់ណាស់ ហើយមានតម្លៃជាងប្រាក់កាក់ ដែលក្រុមហ៊ុនត្រូវបង់សងមកក្រសួងបរិស្ថាន នៅពេលដែលក្រសួងបានរកឃើញករណីល្មើសច្បាប់នោះទៅទៀត។
ជាមួយគ្នា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាអវិជ្ជមាន ផលប៉ះពាល់នានា ក្នុងវិស័យបរិស្ថានម្ដងមួយជំហានៗ ដើម្បីធានាដល់ស្ថិរភាពសង្គម ស្ថិរភាពសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ មិនឱ្យប៉ះពាល់អ្នកវិនិយោគឡើយ។ ចំណែកការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន(EIA)ក៏ប្រព្រឹត្តទៅសមស្របតាមច្បាប់ជាធរមាន ត្រឹមត្រូវ និងមានតម្លាភាព។
សូមបញ្ជាក់ថា ការសិក្សាការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន គឺធ្វើឡើងស្របជាមួយលើការសិក្សាលើការប៉ះពាល់បរិស្ថានលើមេឃ ក្នុងផ្ទៃទឹក និងនៅលើដី។ ការសិក្សាឆ្លើយតបនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ដែលមានសសរស្តម្ភចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ក្នុងនោះភាពស្អាត គឺបានចង្អុលបង្ហាញពីការអនុវត្តយុទ្ធសាស្រ្តធ្វើឱ្យមានភាពស្អាតលើដី លើមេឃ និងទឹកស្អាត។ ជាមួយគ្នានេះការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៅពេលរកឃើញថាមានផលប៉ះពាល់ គឺក្រុមហ៊ុនវិនយោគ អាចចៀសផុតពីការប៉ះពាល់ និងផលវិបាកដល់សង្គម សេដ្ឋកិច្ច និងដល់សុខភាពរបស់ប្រជាពលរដ្ឋ។ សំខាន់ជាងនេះទៀត គឺនាំមកនូវការវិនិយោគមួយមានចីរភាព និង និរន្តរភាពការងារ របស់ប្រជាពលរដ្ឋ ដែលបម្រើឱ្យការវិនិយោគនោះ៕









-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦